ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងព័ត៌មានបានបើកសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS(online)ដល់មន្ត្រីជំនាញនៃមន្ទីរព័ត៌មានរាជធានីខេត្តក្រោមឱវាទក្រសួងព័ត៌មាន


ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ នេះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន រួមសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS(online)ដល់មន្ត្រីជំនាញនៃមន្ទីរព័ត៌មានរាជធានីខេត្តទាំងអស់ក្រោមឱវាទក្រសួងព័ត៌មាន នៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាប ស្ថិតក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោកជំទាវ ទេស ផល្លីន អគ្គនាយិការដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មានបានមានប្រសាសន៍ថាការបើកសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធSARMIS(online)នាពេលនេះគឺ ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមជូនមន្ត្រីពាក់ព័ន្ធ ឱ្យយល់ដឹងកាន់តែច្បាស់ លើការ គ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងកំណត់អំពីក្របខណ្ឌច្បាប់ និងស្ថាប័នជាគោលសំដៅចូលរួម ចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ និង គោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្រ្តីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទាំងថ្នាក់កណ្តាល និងមន្ទីរទាំង ២៥ រាជធានីខេត្ត ដើម្បីរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ-SARMIS (Online) ឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តផងដែរនូវកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងរួមចំណែកការឆ្លើយ តបទៅនឹងចរន្តសកលនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤.០ ។

លោកជំទាវ ទេស ផល្លីន បានបន្តថា ការងារការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺជាចលករដ៏មុខស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ដោយមានប្រព័ន្ធ SAMIS (Online) គឺជាឧបករណ៍ស្នូលមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ដំណើរការនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលនីមួយៗផងដែរ ។ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យតាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលជាមាគ៌ា តម្រង់ទិសមួយដ៏សំខាន់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ឱ្យ ផ្តោតការយកចិត្តទុកដាក់និងជំរុញការចាប់ យកប្រយោជន៍ជាអតិបរមានពីបច្ចេកវិទ្យា ឌីជីថល ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។ ឯកឧត្តម ប្រាក់ ថាវអមិដា បន្តថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋគឺ តម្រូវ ឱ្យក្រសួងនិងមន្ទីរដែលជាអាជ្ញាធរទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំបញ្ជីសារពើភណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមគំរូនិងប្លង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយ គុណភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបូរណភាព ដើម្បីសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្ថែមថាក្រសួងព័ត៌មាន នៅតែបន្តការពង្រីកវិសាលភាពនៃ ការប្រើប្រាស់ប្រព័ន្ធ SARMIS (Online) បន្ថែមទៀត រហូតដល់មន្ទីររាជធានី-ខេត្ត ដែលនៅសេសសល់ ដើម្បីជំរុញឱ្យទាន់ដំណាក់កាលនៃការធ្វើបរិវត្តកម្មឌីជីថលទៅ ក្នុងប្រព័ន្ធការងារ ពោលគឺការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីការងារ បែបឌីជីថល។ ឯកឧត្តម ប្រាក់ ថាវអមិដា ក៏បានមានប្រសាសន៍រំលឹកពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលតែងដាស់តឿនយើងទាំងអស់គ្នាថា “កែទម្រង់រស់ មិនកែទម្រង់ស្លាប់” រួមជាមួយនឹងអភិក្រមចំនួន ៥ ចំណុច ក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ហើយប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងអភិក្រមទាំង៥នេះ នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងនីតិកាលទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលមានតួនាទី និងភារកិច្ចក្នុងការបំពេញកិច្ចការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវ ត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរជានិច្ច និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.