ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វត្តអារញ្ញសាគរដង្ហែសង្ឃឹកប្រទីបជ្វាលាដើម្បីសុំខមាលទោសដល់ម្ចាស់ទឹកម្ចាស់ដី 


ខេត្តសៀមរាប÷ ពិធីដង្ហែសង្ឃឹកជាប្រពៃណីទំនៀមទំលាប់អ្នកនៅតំបន់ចុងឃ្នាសប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃ និងតែងតែធ្វើឡើងនៅរាត្រីពេញបរមី១៥កើតខែអស្សុជ បន្ទាប់ពីព្រះសង្ឃធ្វើពិធីបវរណាចេញព្រះវស្សា។ នៅរាត្រីពេញបរមីខែអស្សុជត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពលរដ្ឋតាមភូមិនានាចំណុះជើងវត្តអារញ្ញសាគរស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទរៀបចំយ៉ាងអធិកអធមនូវពិធីដង្ហែសង្ឃឹកប្រទីបជ្វាលាទៅកាន់ចុងទឹកក្បែរភូមិសាស្ត្របឹងទន្លេសាប។

ពិធីនេះដែរតែងធ្វើឱបស្ទបជាមួយនឹងពិធីបុណ្យចេញព្រះវស្សាដើម្បីបង្ហាញជាសញ្ញាថារដូវវស្សាឆ្នាំនេះបានឆ្លងផុតហើយ ជាពិសេស និងសំខាន់បំផុតនៃពិធីនេះគឺសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដីដែលឱ្យយើងប្រើប្រាស់ជារៀងរាល់ថ្ងៃដើម្បីទ្រទ្រង់ជីវិតរបស់យើងគ្រប់គ្នា ក្រែងមានធ្វើអំពើមិនគប្បីណាមួយដោយចេតនាក្តី អចេតនាក្តី ទៅលើព្រះគង្គារ ព្រះធរណី ហើយព្រះសង្ឃក៏ធ្វើពិធីសូត្រជ័យន្តោ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសបុណ្យកុសលដល់ម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សាផងទាំងឡាយនិងងាកមកឱ្យពរសព្វសាធុកាជ័យមង្គលដល់ប្រជាពុទ្ឋបរិស័ទគ្រប់រូបឱ្យជួបតែសេចក្តីសុខចំរើន។ នេះបើតាមសង្ឃដិការបស់ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ។

ព្រះអង្គមានថេរដិកាទៀតថា៖ពិធីនេះចាស់ៗនាំគ្នាធ្វើឡើង ដើម្បី ដឹងគុណដល់ម្ចាស់ទឹកម្ចាស់ដីដែលយើងប្រើប្រាស់ទឹកដីអស់រយៈពេលមួយឆ្នាំ និងដើម្បីបង្ហាញដល់ក្មេងៗស្រករក្រោយឱ្យបានដឹងបានយល់អំពីវប្បធម៌ប្រពៃណីទំនៀមទំលាប់ដែលបុព្វបុរសរបស់ខ្មែរបានបន្សល់ទុកមក ហើយនាំគ្នាគោរពនិងថែរក្សាកុំឱ្យសាបរលាបនិងបាត់បង់ សម្រាប់ទុកជាកេរ្តិ៍ដំណែលតកូនចៅគ្រប់ៗជំនាន់ទៅថ្ងៃក្រោយរបស់យើងឱ្យពួកគាត់បានស្គាល់ផង។ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ បន្ថែមថា៖ ពិធីដង្ហែសង្ឃឹក ប្រទីបជ្វាលានេះ ជាពិធីនិយមធ្វើតៗគ្នាពីបុរាណរបស់អ្នកនៅតំបន់ចុងទឹកទៅតាមប្រពៃណីទំនៀមទំលាប់នៃប្រជាពលរដ្ឋនៅតំបន់ណាមួយ មិនជាទូទៅទេ ។សព្វថ្ងៃ ប្រពៃណីនេះ នៅខេត្តសៀមរាប ស្ទើរតែបាត់បង់អស់ហើយ មាននៅតែវត្តតិចតួចដែលផ្តួចផ្តើមនិងប្រារព្ឋនាំគ្នាធ្វើ។សូមជំរាបថា៖

សង្ឃឹក, ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤, មានដងស្នែង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារ រណ្តាប់ដង្វាយឬសំណែនច្រើនមុខ សម្រាប់ដាក់គ្រឿងសំណែនបណ្តែតតាមខ្សែទឹក ឬសែងទៅដាក់លើគោក ដើម្បីឧទ្ទិសដល់ព្រះគង្គា ព្រះធរណី និងទេវតា អារុក្ខអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា ដែលថែរក្សាស្ថិតនៅតាមព្រៃភ្នំជ្រោះជ្រងជ្រលងដងអូរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.