ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្បាលដីជិត៣ពាន់ក្បាលដីត្រូវបានអាជ្ញាធរខេត្តសៀមរាបធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិដែលស្ថិតនៅក្នុងឃុំក្រឡាញ់ស្រុកក្រឡាញ់


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤នេះអាជ្ញាធរខេត្តសៀមរាបបានធ្វើការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ដែលចេញដោយមន្ទីររៀបចំដែនដី  នគរូបនីយកម្មនិងសំណង់ខេត្តជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិដែលមានដូចជាភូមិតាច្រែង .ភូមិអូរក្រឡាញ់. ភូមិកោះក្របៅ និងភូមិសំពៅលូន ស្ថិតនៅក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ពិធីប្រគល់ប័ណ្ណកម្មសិទ្ធនោះដែរបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តក្រឡាញ់ ក្រោមវត្តមានចូលរួមពីសំណាក់លោក ហែន ពុទ្ធី អភិបាលរងខេត្ត​សៀមរាប និង លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប លោក មឿក សុភី អភិបាលរងស្រុកក្រឡាញ់ព្រមទាំង អស់លោក លោកស្រីតំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងធនាគារ និងអង្គភាពហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប បានមានប្រសាសន៍ថាក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។ លោក ប៊ូ ជុំសម្បត្តិ មានប្រសាស៍បញ្ជាក់ថាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្ម សិទ្ធិ)ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងឃុំក្រឡាញ់នាពេលនេះគឺមានចំនួន៤ភូមិដែលមានក្បាលដីសរុប ចំនូន៣.២៨៤ ហើយចេញបណ្ណបាន ២.៩៨៨ ក្បាលដី ៖​
-ភូមិតាច្រែង ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៦៧៧ក្បាលដី-ភូមិអូរក្រឡាញ់ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ១.០៣៤ក្បាលដី -ភូមិកោះក្របៅ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៧២០ក្បាលដីនិងភូមិសំពៅលូនចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៥៥៧ ក្បាលដី។

លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះគឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀតផងដែរ។

លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ ថាការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះគឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេក  ទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។

លោកអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ជាពិសេសសូមកុំយកបណ្ណកម្មសិទ្ធិទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។ លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗហើយសូមឲ្យអាជ្ញាធរឃុំស្រុកនិងមន្រ្តីជំនាញទាំងអស់សូមយកចិត្តទុកដាក់ណែនាំនិងពន្យល់បងប្អូនប្រជាពលរដ្ឋអំពីឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនិងការមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។

នៅក្មុងឱកាសនោះផងដែរលោកលោក សៀន សុខសាន អនុប្រធានការិយាល័យពន្ធដារស្រុកក្រឡាញ់ តំណាងសាខាពន្ធដារខេត្តសៀមរាបបានមានប្រសាសន៍ជម្រាបនិងបញ្ជាក់បន្ថែមពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ (វិធី) ដោយ សង្ខេប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលប័ណ្ណកម្មសិទ្ធិ។ ជាការពិតណាស់ ពន្ធគឺជាចំណូល ថវិការដ្ឋ ដ៏ធំជាងគេ និងសំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស។ លោកក៏បានមានប្រសាសន៍បញ្ជាក់អំពីប្រភេទពន្ធមួយចំនួនដែលទាក់ទងជាមួយនិងអចលនទ្រព្យដូចជា១. ពន្ធប្រថាប់ត្រាលើការរផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ធ្វើអំណោយ ឬ លក់-ទិញដីធ្លី (ជាប់ពន្ធ)២.ពន្ធអចលនទ្រព្យ និងទី៣ ពន្ធលើដីទំនេរដែលមិនបានប្រើប្រាស់។ក្នុងនោះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមចូលរួមកាតព្វកិច្ចឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៍ជាតិក្មុងការអនុវត្តព្រមទាំងបញ្ជ្រាបសេវាឲ្យកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.