ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ - គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”
0

កូនចៅលោកផ្កាយ៣ សៅ សារឿន ទៅគំរាមបុរសចំណាស់អាយុ៨០ឆ្នាំឲ្យដកពាក្យបណ្តឹង បន្ទាប់ពីស្នើសុំលោកព្រះរាជអាជ្ញាខេត្តកែបឲ្យចោទប្រកាន់រឿងរំលោភយកដីប្លឹងរបស់គាត់


ខេត្តកែប៖ បុរសម្នាក់សង្ស័យថា ជាកូនចៅ លោកផ្កាយ៣ សៅ សារឿន បានទៅគំរាមកំហែងបុរសចំណាស់អាយុ៨០ឆ្នាំលោកសេង ប៉ី ឲ្យដកពាក្យបណ្តឹង បន្ទាប់ពីបុរសវ័យចំណាស់រូបនោះ បានប្តឹងស្នើសុំលោកព្រះរាជអាជ្ញាខេត្តកែបឲ្យចោទប្រកាន់រឿងរំលោភយកដីប្លឹងរឹងរបស់គាត់។ លើសពីនេះទៅទៀត កូនចៅលោកផ្កាយ៣ បានសម្លុតបុរសវ័យ៨០ឆ្នាំរូបនេះឲ្យផ្តិតមេដៃធ្វើកិច្ចសន្យាដកបង្គោលរបង ដែលបោះរំលោភយកដោយនិយាយថាថា ដើម្បីបញ្ចប់រឿង។

បុរសចំណាស់ សេង ប៉ី អាយុ៨០ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ថ្មីៗនេះបានសំណូមពរលោកព្រះរាជអាជ្ញា មេត្តាចាត់ការលោកផ្កាយ៣ សៅ សារឿន តាមច្បាប់ ចំពោះអំពើបំពានច្បាប់ដោយអាងអំណាចផ្កាយបីរបស់លោក ដែលបានរំលោភបំពានដីស្របច្បាប់របស់គាត់។

បន្ទាប់លោកបានប្តឹង និងសំណូមពរលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកែបបែនេះ ទើបនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ កូនចៅលោកផ្កាយ៣ សៅ សារឿន បានទៅគំរាមកំហែងលោកសេង ប៉ី ឲ្យដកពាក្យបណ្តឹង និងបានសម្លុតបុរសវ័យ៨០ឆ្នាំរូបនេះឲ្យផ្តិតមេដៃធ្វើកិច្ចសន្យាដកបង្គោលរបងដែលបោះរំលោភយក ថា ដើម្បីបញ្ចប់រឿង។

អំពើរបស់បុរសដែលអះអាងថា ជាកូនចៅលោកផ្កាយ៣ សៅ សារឿន ដែលបានប្រព្រឹត្តទៅលើបុរសវ័យ៨០ឆ្នាំ លោក សេង ប៉ី នេះ បានធ្វើឲ្យគាត់ រួមទាំងសាច់ញាតិរបស់គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ ដោយសារខ្លាចអំណាចបុណ្យសក្តិលោកផ្កាយបី សៅ សារឿន ដែលរំលោភយកដីកម្មសិទ្ធិស្របច្បាប់ គេហើយ ថែមទាំងគំរាមកំហែងថែមទៀត។

ជាមួយគ្នានេះ ម្ចាស់កម្មសិទ្ធិដីប្លឹងរឹងម្នាក់ទៀតឈ្មោះ កៅ សារាវុឌ្ឍ ក៏បានប្តឹងលោកផ្កាយ៣ សៅ សារឿន ទៅអយ្យកាសាលាដំបូងខេត្តកែបថែមទៀតផងដែរ ចំពោះអំពើបំពានច្បាប់រំលោភយកដីប្រជាពលរដ្ឋដែលមានប្លង់រឹងនេះដែរ ដោយទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លាអាម៉េរិក។

យោងតាមពាក្យបណ្តឹងរបស់លោក កៅ សារាវុឌ្ឍ មានលើកឡើងថា សូមអានពាក្យបណ្តឹងលោក កៅ សារាវុឌ្ឍ ទាំងស្រុង៖

 


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.