ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ទៀនព្រះវស្សា និងទ័យវត្ថុរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទប្រទេសថៃត្រូវបានវេរប្រគេនដល់វត្តចំនួន១១នៅក្នុងក្រុងសៀមរាប! 


ខេត្តសៀមរាប÷ ទៀនព្រះវស្សា និងទ័យវត្ថុរបស់ព្រះគ្រូកានព្រីឆា (ហៅលោកតាប៉ិក)និមន្តមកពីវត្តតានីក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ នៃប្រទេសថៃ និងញាតិ ញោមពុទ្ធបរិស័ទត្រូបានយកមកវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន១១នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសថ្ងៃបុណ្យចូលព្រះវស្សា ដែលពិធីវេរប្រគេននេះដែរគឺបានធ្វើឡើងនៅវត្តស្វាយរមៀត។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជា ព្រះគ្រូចៅ អធិការវត្តស្វាយរមៀត បានមានសង្ឃដីកាឱ្យដឹងថាទំនៀមក្នុងសង្គមខ្មែរព្រះសង្ឃតែងនិមន្ត”ចូលព្រះវស្សា” ឬ “គង់ចាំព្រះវស្សា” រយៈពេល បីខែដោយកំណត់ពីថ្ងៃ១រោច ខែអាសាឍ(រវាងខែកក្កដា)ដល់ថ្ងៃ១៥កើត ខែអស្សុជ(រវាងខែតុលា)។ ទំនៀមទំលាប់នេះ បានជាប់ជាប្រពៃណីប្រតិបត្តិរហូតមកហើយទាំងព្រះមហាក្សត្រ និងរាស្ត្រសាមញ្ញទូទៅ តែងទំនុកបម្រុង គ្រឿងបរិក្ខាបូជាផ្សេងៗចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាដើម្បីបានអានិសង្សដល់ជាតិមុខ។ នៅក្នុងបណ្តាគ្រឿងបូជាទាំងឡាយនោះ គេឃើញមាន “ទៀនវស្សា” ជាវត្ថុសំខាន់ដែលពុំមានជាបញ្ញត្តិក្នុង គម្ពីរពុទ្ធសាសនា តែខ្មែរប្រតិបត្តិជាទំនៀមដល់សព្វថ្ងៃ។

ព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានមានសង្ឃដីកាបន្តថា ការដុតទៀនឬប្រទីបសម្រាប់ថ្ងៃចូលព្រះវស្សា ដើម្បីជាប្រយោជន៍ដល់ ព្រះភិក្ខុសង្ឃដែលចាំបាច់ត្រូវស្វាធ្យាយធម៌ និងធ្វើឧបោសថកម្មនៅវេលាយប់ ក្នុងពេលចូលព្រះវស្សា។ ពន្លឺភ្លើងដែលដុតក្នុងពេលចូលព្រះវស្សានេះ ក៏ស្ថិតក្នុងការពិចារណាដល់ពន្លឺភ្លើងដែលភ្លឹបភ្លែតៗ ទៅដល់រូបខណ្ឌមនុស្សដែលកើតស្លាប់នោះផងដែរ។

ចំពោះទៀនព្រះវស្សាដែលយកមកវេរប្រគេនគឺ ដោយក្នុង១វត្តៗប្រគេនទៀតវស្សា២គូរនិង បច្ច័យ១៥០០ បាត ដោយឡែកសម្រាប់វត្តស្វាយរមៀតគឺប្រគេនបច្ច័យចំនួន១២ ០០០បាតដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃសមណះសិស្សដែលកំពុងគង់សិក្សានូវសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.