ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បន្តចុះធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៨ភូមិក្នុងឃុំសំបួរស្រុកក្រឡាញ់


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២១ខែ ឧសភា ឆ្នាំ ២០២៤ នេះមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប រួមជាមួយនិងអាជ្ញាធរស្រុកក្រឡាញ់បានបន្តចុះធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន៨ភូមិក្នុងឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាបគឺមានភូមិគោកក្រូច ភូមិអន្លង់សារភូមិដំណាក់ខ្ចាស់ភូមិសំបួរភូមិឪម៉ាល់ភូមិគោកចាស់ ភូមិអំពិល និងភូមិសន្ថន។

ក្នុងពិធីផ្សព្វផ្សាយនេះដែរគឺធ្វើឡើងនៅក្នុងបរិវេណសាលាឃុំសំបួរ ក្រោមវត្តមានចូលរួមពីសំណាក់លោក ប៊ូ ជុំសម្បត្តិ អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបនិងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានមានប្រសាសន៍ថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធផងដែរ។

លោក ក៏បានបន្តថាការការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានគោលបំណង ធ្វើការចុះបញ្ជីលើអចលនវត្ថុទាំងអស់គឺទាំងដីរដ្ឋ និងដីឯកជនឱ្យបានច្បាស់លាស់ដោយធ្វើការផ្ទេរសិទ្ធិលើទ្រព្យទាំងនោះជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លីសំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីធានានូវទំនុកចិត្ត និងប្រសិទ្ធិភាពនៃទីផ្សារដីធ្លី។ លោក ប៊ូ ជុំសម្បត្តិ ក៏បានមានប្រសាសន៍អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះ បង្គោល ព្រំដីដែលបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំវាស់វែង វិនិច្ឆ័យឈានចូលមកដល់ផងដែរ ។

ក្នុងនាមអាជ្ញាធរស្រុក លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់បានមានប្រសាសន៍ថា ដើម្បីសំរេចទៅដល់ការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)នីមួយៗ គឺមានការងារច្រើនណាស់ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ឬ/និងអ្នកកាន់កាប់ដីទាំងអស់ រួមទាំងមន្ទីរនិងស្ថាប័នពាក់ព័ន្ធ ហើយពិសេសគឺអាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយនឹងមន្ត្រីជំនាញ ដើម្បីធ្វើការវាស់វែងក្បាលដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី(អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ ជាដើម) និងអត្តសញ្ញាណក្បាលដី (ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ លិខិតធ្វើអំណោយផ្តាច់…) ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែងឈានចូលមកដល់ ។

លោកអភិបាលស្រុកក៏បានបន្តទៀតថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈនៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ដីពិតប្រាកដមានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល ហើយមិនត្រឹមតែប៉ុណ្ណោះទេបណ្ណ័កម្មសិទ្ធិ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។

ក្នុងនោះដែរលោកសុខ ណារ៉េត ក៏បានមានប្រសាសន៍កោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោងដីខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផលក្នុងការចុះបញ្ជីប្រមូលទិន្នន័យក្បាលដី និងអ្នកកាន់កាប់ដី ដែលកំពុងអនុវត្តចុះកំណត់ព្រំ វាស់វែង ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ ក្នុងស្រុកក្រឡាញ់ ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

លោកអភិបាលស្រុក ក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវកំណត់ព្រំដីឱ្យបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងឃុំសំបួរឱ្យបានដឹងគ្រប់ៗគ្នា និងផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះឱ្យបានជោគជ័យផងដែរ។

សូមបញ្ជាក់ថាជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានសម្រេចប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរួចបានចំនួន៤៣៥ភូមិ លើក្រុង/ស្រុកចំនួន ១២៖ គឺ ក្រុងសៀមរាប បានចំនួន៧១ភូមិ ស្រុកពួក បានចំនួន២៩ភូមិ ស្រុកប្រាសាទបាគង បានចំនួន៤៩ភូមិ ស្រុកសូទ្រនិគម បានចំនួន៩០ភូមិ ស្រុកក្រឡាញ់ បានចំនួន៣៦ភូមិ ស្រុកជីក្រែង បានចំនួន៤៨ភូមិ ស្រុកបន្ទាយស្រី បានចំនួន២១ភូមិ ស្រុកអង្គរធំ បានចំនួន១២ភូមិ ស្រុកស្រីស្នំ បានចំនួន១២ភូមិ ស្រុកវ៉ារិន បានចំនួន១៦ភូមិ ស្រុកស្វាយលើ បានចំនួន១៨ភូមិ និងស្រុកអង្គរជុំ បានចំនួន៣៣ភូមិផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.