ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំក្រុមការងារសិក្សាពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន ១៩.០០០ក្បាលដី


នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធ បុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធ បុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា អស់លោកលោកស្រីជាសមាជិកក្រុមការងារថ្នាក់ដឹកនាំមន្ទីរ មន្ត្រីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិ ប្រមាណជា២០០នាក់ចូលរួមផងដែរ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់ពីការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តសៀមរាប និង បានបញ្ជាក់ពីទិន្នន័យ​ដីធ្លីប៉ះ​ពាល់​បុរាណដ្ឋានទូទាំងខេត្តមានចំនួន១៩.០០០ក្បាលដី និយាយដោយឡែកក្នុងក្រុង/សៀមរាប ដែលមន្ទីរ​ទទួលបានទិន្នន័យបុរាណដ្ឋានពីអាជ្ញាធរជាតិអប្សរា ចំនួន៣២៦ ទីតាំងបុរាណដ្ឋាន ក្នុងសង្កាត់ទាំង១២  ។

ក្នុងនោះបុរាណដ្ឋាន ៤៥ទីតាំងស្ថិតក្នុងតំបន់២ និងតំបន់៣ នៃអាជ្ញាធរបឹងទន្លេសាប ដែល​បច្ចុប្បន្នកំពុងវាស់វែងប្រមូលទិន្នន័យ និង២៨១ទីតាំងទៀត ស្ថិតក្នុងតំបន់អនុវត្តនីតិ​វិធីចុះ​បញ្ជីដីធ្លី​មាន​លក្ខណៈ​ជាប្រព័ន្ធរួច មានប្រជាពលរដ្ឋកាន់កាប់ជាន់លើបុរាណដ្ឋានចំនួន ៥ពាន់៦៧០ក្បាលដី ។

លោក លី សំរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតក្រុមការងារសិក្សា ពិនិត្យ និង ចុះបញ្ជីដីពាក់ព័ន្ធ បុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺជាការបង្កើត​យន្តការ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែលនៅសេសសល់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលពាក់ព័ន្ធទៅនឹងដីធ្លីបុរាណដ្ឋាន។ ម៉្យាង​ទៀត​កិច្ច​ប្រជុំនេះ និងកំណត់បាននូលក្ខណៈវិនិច្ឆ័យមួយដ៏សុក្រឹត្យ សម្រាប់​ដោះស្រាយ បញ្ហា ពុះបំបែករាល់​បញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់កន្លងមកត្រូវធ្វើឲ្យបានចប់សព្វគ្រប់នៅតាមក្រុង ស្រុក ជា សំខាន់​នៅក្រុងសៀមរាប។

ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានធ្វើការគាំទ្រ និងត្រៀមគ្រប់លក្ខណៈក្នុងកិច្ចសហប្រតិបត្តិការ ដើមី្បដោះស្រាយរាល់បញ្ហាទាំងនេះ។

ក្នុងនោះដែរឯកឧត្តម សរ សុវណ្ណ ក៏បានលើកនូវអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺយើងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាទទួលផល។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគួរបងប្អូន មានផល​ប៉ះពាល់​បុរាណដ្ឋានចំនួន៥ពាន់៦៧០ក្បាលដីនៅក្រុងសៀមរាប។ កិច្ចប្រជុំនេះដើមី្បរឹះរកនូវ​ដំណោះ​ស្រាយក្នុង​ការ​ដោះ​ស្រាយជូនប្រជាពលរដ្ឋ។ ម៉្យាងវិញទៀតនៅទូទាំងខេត្តសៀមរាប ដីដែលប៉ះពាល់​បុរាណដ្ឋាន​មាន​ចំនួន១៩.០០០ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យ។

ក្នុងនោះដែរឯកឧត្តម សរ សុវណ្ណ ក៏សូមឲ្យអាជ្ញាធរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាធ្វើ ដើមី្ប​ដោះ​ស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។ ក្នុងនោះក្រុមការងារក៏​បាន​យកចិត្ត ទុកដាក់ខ្ពស់ក្នុងការដោះស្រាយទៅលើដីបុរាណដ្ឋានដើមី្បឲ្យបងប្អូនមានក្តីសង្ឃឹមទៅមុខ។ ឯកឧត្តម​ក៏បាន​បញ្ជាក់ផងដែរនូវខ្លឹមសារអត្ថន័យមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជ​រដ្ឋាភិ​បាល ក្រោមកិច្ចដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានរំលឹកដល់បងប្អូនត្រូវ អរគុណ សន្តិភាព  អរគុណនយោបាយ ឈ្នះ ឈ្នះ!

– ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាព​ជាតិ ពេញលេញ ជូនដល់ប្រទេសកម្ពុជាធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើលើគ្រប់វិស័យ។ ឯកឧត្តម​បាន​បន្ត​ទៀត​ថាយុទ្ធនាការនេះសំដៅក្នុងការចុះបញ្ជីដីបញ្ចប់ សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ដោយដី​នៅ​ព្រះរាជាណាចក្រកម្ពុជាទាំងអស់ត្រូវរួមគ្នាបញ្ចប់ការចុះបញ្ជីឲ្យអស់។ រាល់សកម្មភាព​ការចុះបញ្ជីដីធ្លី​នៅទូ​ទាំង​ប្រទេស ជាលទ្ធផល បានចំនួន ៧លាន ៣សែនក្បាលដី ដោយមានការចូលរួមគ្រប់បណ្តារាជធានី ខេត្ត ហើយនិយាយដោយឡែកនៅខេត្តសៀមរាប ការចុះបញ្ជីដីធ្លីបានប្រមាណ៣០ម៉ឺនក្បាលដីផងដែរ។ យោង​តាម​ការប៉ាន់ប្រមាណនៅទូទាំងប្រទេស ការមិនទាន់បានចុះបញ្ជីមានប្រមាណ ៥លានក្បាលដី ។ ក្នុងនោះ​ដែរ​ឯកឧត្តមក៏បានជម្រុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធរួមកិច្ចសហការគ្នា ធ្វើ ការជម្រះនូវរាល់បញ្ហាសេសសល់ និងជម្រុញការអនុវត្តនូវផែនការថ្មីរបស់រាជរដ្ឋាភិបាលក្នុងការចុះ​បញ្ជី​បញ្ចប់ សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥។

ឯកឧត្តមបន្តថា ខេត្តសៀមរាប នៅសេសសល់ក្បាលដីមិនទាន់ចុះបញ្ជីដីធ្លីប្រមាណ៥សែនក្បាលដី ដោយអនុវត្តនៅដីផ្នែកខាងលើ និងដីផ្នែកខាងក្រោមក្នុងតំបន់៣ តំបន់២ បឹងទន្លេសាប ។ ឯកឧត្តម​បាន​គូសបញ្ជាក់ថាការចុះបញ្ជីដីធ្លីនេះ គឺសេវាគាប់ចិត្ត សេវាចុះបញ្ជីដីធ្លីប្រកបដោយតម្លាភាពធ្វើឲ្យអ្នក ទទួល​សេវាមានការជឿទុកចិត្ត សេវាសុវត្ថិភាព។ ម៉្យាងទៀតសូមក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋមានភាពកក់ក្តៅជឿជាក់លើការដឹងនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងការចុះ​បញ្ជីដីធ្លី​បញ្ចប់​នូវ​រាល់​វិវាទ។

ឯកឧត្ដមបន្តទៀតថា ការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ជាយន្តការមួយ​ដ៏​មាន​សារ:សំខាន់សម្រាប់សង្គម និងប្រជាពលរដ្ឋ និងជាលទ្ធផលនយោបាយឈ្នះឈ្នះ នៃសម័យ​ប្រទេស​កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ប្រកបដោយបរិយាប័ន្ន និងសមធម៌ សន្តិភាព អនុញ្ញាត    ឲ្យ​មានកាលានុវត្តភាព ក្នុងនូវការកាត់បន្ថយវិវាទ ដើម្បីការអភិវឌ្ឍសង្គមជាតិផងដែរ៕

ដោយ ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.