ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួង ផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តសៀមរាបសហការជាមួយ និងក្រសួងផែនការ និងដោយមានការគាំទ្រថវិកាពីអង្គការUND អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃអគ្គនាយកដ្ឋានផែនការរបស់ក្រសួងផែនការ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការ ប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូម ពរនៃកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខា ធិការក្រសួងផែនការ និង លោក សុខ ថុល អភិបាល រងខេត្តសៀមរាប។

ក្នុងអង្គសិក្ខាសាលានេះដែរក៏មានការចូលរួមជាសិក្ខា កាមពីសំណាក់ លោក លោកស្រី អភិបាល អភិបាល រងក្រុងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកក្រុងស្រុក ព្រមទាំងលោក លោកស្រី ប្រធាន ការិយាល័យស្រុកប្រតិបត្តិសុខាភិបាលផងដែរ ។

ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែន ការ បានមានប្រសាសន៍ថា ការបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនាពេលនេះ គឺក្នុងគោល បំណង៖ ណែនាំនិងផ្សព្វផ្សាយបន្ថែមនូវនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការធ្វើបច្ចុប្បន្ន ភាពទិន្នន័យគ្រួសារក្រីក្រនៅកម្រិតថ្នាក់ជាតិ និងជំរុញ ការប្រើប្រាស់កម្មវិធីសាធារណៈ(Public IDPoor APP) ដល់ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការចូលរួមបានទូលំទូលាយក្នុងការផ្តល់មតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្ត សញ្ញាណកម្មគ្រួសារក្រីក្រ។

ឯកឧត្តម ទុយ ស៊ីនណា បានបន្តថាក្រៅពីការ កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែន ការបានពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរង ហានិភ័យ និងក្រុមគោលដៅផ្សេងៗបន្ថែមទៀតដែល ទាំងនេះបាន បង្ហាញពីចំណុចសំខាន់ៗចំនួន៧ គឺ៖ ១.ភាពធន់នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២.ការផ្លាស់ប្ដូរពីការប្រមូលទិន្នន័យតាមជុំទៅជាការប្រមូលទិន្ន័យតាមតម្រូវការ, ៣.បរិយាបន្ននៃគ្រួសារងាយ រងហានិភ័យ(គ្រួសារក្បែរក្រ), ៤.ការធ្វើបច្ចុប្បន្នកម្មរបៀបរបបគណនាពិន្ទុ និងកម្រងសំណួរ, ៥.ដំណើរការឌីជីថលភាវូបនីយកម្មពីការធ្វើការងារដោយប្រើក្រដាសទៅការកត់ត និងការរក្សាទុកទិន្នន័យតាម រយៈឌីជីថល, ៦.មុខងារថ្មីនៅក្នុងនីតិវិធី គឺការកែ សម្រួល និងលុបទិន្នន័យដែលបានបញ្ចូល, និង ទី៧.យន្តការគណនេយ្យភាព គឺ យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ដែលយើងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ។

ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែន ការ បានថ្លែងបញ្ជាក់បន្ថែមឱ្យដឹងទៀតថាក្រសួង ផែនការបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញា ណកម្មគ្រួសារក្រីក(Public IDPoor App) សម្រាប់ ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ និងគេហ ទំព័រ www.idpoor.gov.kh សម្រាប់សាធារណ ជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុមការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួងផែនការ។ ហើយកម្មវិធីថ្មីនេះដែរក៏បានភ្ជាប់ជាមួយ ប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជធានី /ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទដែលប្រជាពលរដ្ឋ និងអ្នកមានចំណែកពាក់ព័ន្ធផ្សេង ៗបានដាក់ស្នើសុំ និងលំហូរនៃការដោះស្រាយផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាបលោក សុខ ថុល អភិបាលរងខេត្ត បានថ្លែងថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរដ្ឋាភិបាលនីតិកាលទី ៧ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងខិតខំចូលរួមអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែល ផ្តោតការយកចិត្តទុកដាក់លើកម្មវិធីគោលនយោ បាយជាអាទិភាពទាំង៦ ដែលបានដាក់ឱ្យចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣ នេះរួមមាន ៖១. ការ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជា សកល ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ៤. ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង៦. ការដាក់ពង្រាយមន្ត្រីបច្ចេក ទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្ម ភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.