ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជណ្កើរត្រីស្លែងដែលសាងសង់ឡើងក្រោមការស្រាវ ជ្រាវនិងផ្តល់មូលនិធិពីមជ្ឈមណ្ឌល អូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់


ខេត្តសៀមរាប ÷ ជណ្កើរត្រីស្លែងស្ថិតនៅទំនប់ស្លែង ភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាប ដែលត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់ជំនួយរបស់ Australian Aid មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការ ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយមព្រមទាំងអាជ្ញាធរខេត្តសៀមរាបត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

ឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងថាការបង្កើត ជណ្តើរត្រីនៅទំនប់ស្លែងនាពេលនេះ គឺរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាច្រើនប្រភេទដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទនិងសហគមន៍នេសាទរបស់កម្ពុជា ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាការសាងសង់ជណ្តើរត្រីគឺក្នុងគោលបំណងជួយសម្រួលដល់ការបំលាស់ទីរបស់ត្រីពីវាលទំនាបនានាឬហ្វូងត្រីដែលចរាចរណ៍ចុះឡើងរវាងបឹងទន្លេសាប និងផ្នែកខាងលើនៃទឹកស្ទឹងក្នុងតំបន់នោះអាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ ត្រីសម្រាប់ជល ផលក្នុងស្រុកធានាបាននូវផលត្រីសម្រាប់ប្រជាពល រដ្ឋ និងសុវត្ថិភាពស្បៀងនៅសហគមន៍ជនបទ។ ហើយជណ្តើរត្រីនេះគេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវាផងដែរ។

លោក ពិន ប្រាកដ បានបន្តថាជួសមុខឱ្យក្រុមការងារ គម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ (FishTech) លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិ បាលអូស្រ្តាលី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាក់ព័ន្ធព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់កិច្ចដំណើការប្រព្រឹត្តិទៅនៃការសាងសង់ជណ្តើរត្រីបង្ហាញទំនប់ស្លែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ពិន ប្រាកដ ក៏បានមានប្រសាសន៍ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមថែរក្សាធនធានត្រីហើយជាពិសេសត្រូវចូលរួមការពារទីតាំង “ជណ្តើរត្រីនៅទំនប់ស្លែង” ដែលជាផ្លូវសុវត្ថិភាពសម្រាប់ត្រីបំលាស់ទីប្រកប ដោយប្រសិទ្ធភាព និងចាត់ទុកជាគំរូមួយ នៃការផ្តួចផ្តើមផែនការសាងសង់ជណ្តើរត្រីនៅទីតាំងផ្សេងៗទៀតនៅស្ទឹងនានាក្នុងខេត្តសៀមរាប ហើយប្រជាពលរដ្ឋត្រូវតែនេសាទត្រីឆ្ងាយពីទីតាំងជណ្តើរត្រីដើម្បី ជៀសវាងផលប៉ះពាល់ដល់ការបំលាស់ទីរបស់ត្រីឆ្លងកាត់តាមជណ្តើរត្រី។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាស ន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់គោលដៅអាទិភាពសម្រាប់សាងសង់ជណ្តើរត្រីបង្ហាញនៅទំនប់ស្លែងនេះគឺដើម្បីជួយឱ្យស្ទឹងផ្លោងនេះ សម្បូរត្រី និងវារីសត្វផ្សេងៗ ដែលជា គុណប្រយោជន៍បម្រើជូនតម្រូវការម្ហូមអាហាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។ ឯកឧត្តមបញ្ជាក់បន្ថែមថាការគិតគួរបញ្ចូលផែនការសាងសង់ជណ្តើរត្រីផែនការសង់ទំនប់គឺបានឆ្លើយតបទៅនឹង អនុសាសន៍ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និង អភិវឌ្ឍន៍វិស័យជលផលជាពិសេសនៅតំបន់បឹង ទន្លេសាប។

ឯកឧត្តម ឃុន សាវឿន បន្តថាជណ្តើរត្រីមានសក្តានុ ពលក្នុងការធានានូវប្រសិទ្ធិភាពបំលាស់ទីរបស់ត្រីក្នុងអាងទឹកធម្មជាតិ ជួយបង្កើនផលិតភាពធនធានជលផល និងជួយគាំទ្រការអភិរក្សត្រីធម្មជាតិរបស់ប្រទេសកម្ពុជា ហើយគុណប្រយោជន៍នៃជណ្តើរត្រីត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទនៃការងារ គ្រប់គ្រង និងធានាបាននិរន្តរភាពនៃការគ្រប់គ្រងធនធានជលផល។ ដូច្នេះហើយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើសុំជំនួយបច្ចេកទេសអន្តរជាតិពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិដើម្បីពង្រឹងសមត្ថភាព មន្ត្រីនៃរដ្ឋបាលជលផល និស្សិតជំនាញជលផល ជំនាញបរិស្ថាន និងជំនាញធារាសាស្ត្រ ព្រមទាំងក្រុមជំនាញវិស្វកម្មសាងសង់នៃក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីបង្កើនចំណេះដឹង និងជំនាញក្នុងការវាយតម្លៃទំនប់បញ្ចូលផែនការ សាងសង់ និងការរចនាប្លង់ជណ្តើរត្រីតាមរយៈគម្រោងបច្ចេកវិទ្យាសាង សង់ជណ្ដើរត្រីនៅតំបន់អាស៊ីអាគ្នេយ៏ (FishTech)។

ឯកឧត្តម ឃុន សាវឿន ក៏បានមានប្រសាសន៍ជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជួយចូលរួមយ៉ាងសកម្មបន្ថែមទៀតដើម្បីលើកកម្ពស់ជួយថែរក្សាធនធានជលផលដែលបានមកពីធម្មជាតិ ដ៏សម្បូរបែបនៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គជាពិសេសជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងផ្លូវចរាចរ ណ៍ត្រី (ជណ្តើរត្រី) និងអភិបាលកិច្ចល្អនៅថ្នាក់មូល ដ្ឋាន និងនៅតាមសហគមន៍ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.