ព័ត៌មាន​ទាន់ហេតុការណ៍
ក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្តសកម្មភាពចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ក្នុងខេត្តសៀមរាប! - អាជ្ញាធរជាតិអប្សរារៀបចំពិធីបួងសួង និងរាប់បាត្របើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣ - ព្រំប្រទល់ជាប់គ្នា តែវាសនាផ្លូវខុសគ្នា ផ្លូវភូមិពព្រេងឃុំស្ពឺ ផ្លូវក្រាលកៅស៊ូ ផ្លូវភូមិកំណប់ ភូមិត្រពាំង សង្កែ ឃុំគគីរធំ ជង្ហុកធំៗ - អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តប្រាសាទ គោកចកទទួលបានបច្ច័យចំនួនជាង៤២លានសម្រាប់កសាងសមទ្ធិផលនានាក្នុងវត្ត - បច្ច័យជាង១៣០លានរៀលទទួលបានពីអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើមដោយឯកឧត្តម សៀង ណាំ ត្រូវបានគណៈកម្មការវត្តទុកសម្រាប់ជួសជុលដំបូលព្រះវិហារ - រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួង ផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ - រដ្ឋបាលខេត្តកែប ប្រារព្ធមិទ្ទិញរំលឹកខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធ ពលខេមរភូមិន្ទឆ្នាំ២០២៣ - ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺរលាកពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ! - គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀម រាបបានបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ! - ប្រជាពលរដ្ឋងាយរងគ្រោះប្រភេទក្រ១ ចំនួន៥០ គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
0

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបណែនាំនិងសំណូមពរដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងស្រុកបន្តការយកចិត្តទុកដាក់ការងារសំខាន់ៗតាមវិស័យអាទិភាពទាំង៤ចំណុច


ខេត្តសៀមរាប ÷ មានប្រសាសន៍នៅក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួល និងតែងតាំងសមាសភាពគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុក នៃខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែ តុលាឆ្នាំ២០២៣ ដែលប្រារព្ធធ្វើនៅសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ ណែនាំនិងធ្វើការសំណូមពរដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងស្រុកត្រូវបន្តអនុវត្តផែនការ និងការយកចិត្តទុកដាក់ការងារសំខាន់ៗតាមវិស័យអាទិភាពទាំង៤ដែលមានដូចជា៖១.ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ដោយត្រូវសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ស្រង់ស្ថិតិជនងាយរងគ្រោះបំផុត(ក្រីក្រប្រភេទ១)ដោយមានបញ្ជីរាយនាមច្បាស់លាស់ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ ។ ត្រូវស្រង់ស្ថិតិ និងរាយការណ៍អំពីជនរងគ្រោះ និងងាយរងគ្រោះនៅពេលមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗកើតឡើងជូនដល់សាខាឱ្យបានលឿន ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះទាន់ពេលវេលា (ករណ៏៥គ្រួសារចុះ ). ២-សុខភាព និងការថែទាំសុខភាពសហគមន៍ ត្រូវអប់រំផ្សព្វផ្សាយពីសុខភាពអនាម័យ បង្ការជំងឺឆ្លង ជំងឺក្នុងគ្រាអាសន្ន និងផ្សព្វផ្សាយពីវិជ្ជាសង្គ្រោះបឋម ដោយណែនាំដល់ក្រុមកាកបាទក្រហម ឃុំ/សង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ ក្នុងការចុះអប់រំបន្ត និងតាមដានការងារ ដើម្បីត្រៀមមធ្យោបាយសម្រាប់អន្តរាគមន៍ ដើម្បីបញ្ជូនក្នុងករណីចាំបាច់បន្ទាន់.៣-ការលើកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌៖ រាល់ការងារមនុស្សធម៌ត្រូវគោរពនូវគោល ការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងត្រូវបន្តផ្សព្វផ្សាយការយល់ដឹងពីកាកបាទក្រហម ក្នុងការជួយគ្នាទៅវិញ ទៅមកក្នុងគ្រាមានអាសន្ន និងការគោរពតម្លៃមនុស្ស ដោយយកចិត្តទុក ដាក់ចំពោះជនចាស់ជរាគ្មានទីពឹងកុមារកំព្រាជនពិកា ក្រីក្រ អ្នកជំងឺអេដស៍ ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃជាដើម. និងទី ៤-អភិវឌ្ឍស្ថាប័ន និងធនធាន ខិតខំកសាង ពង្រីកសមាជិកភាពកាកបាទក្រហម តម្រង់គោលដៅឆ្ពោះទៅកំរិតអប្បបរមា ១% នៃចំនួនប្រជាពលរដ្ឋរួមក្នុង ក្រុង-ស្រុក។-ទទួលខុសត្រូវគ្រប់គ្រងទិន្នន័យ និងកសាងពង្រីកបរិមាណ និងគុណភាពយុវជនកាកបាទក្រហមកម្ពុជា ក្នុង១គ្រឹះ ស្ថានសិក្សាចំនួន៥០នាក់ និងជំរុញឱ្យមានសកម្មភាពមនុស្សធម៌ និងសកម្មភាពសង្គម។ -គ្រប់គ្រង ណែនាំពង្រឹងការងារក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលមានស្រាប់ (១ភូមិ២រូប) ដោយយកចិត្តទុកដាក់គាំទ្រ និងលើកទឹកចិត្តដល់ពួកគាត់ ក្នុងការបំពេញការងារមនុស្សធម៌នៅសហគមន៍ ទំនាក់ទំនងសប្បុរសជន ដើម្បីទទួលបានការឧបត្ថម្ភ គាំទ្រ ក្នុងសកម្មភាពមនុស្សធម៌របស់អនុសាខាផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្ថែមទៀតថា ពិសេសបន្តពង្រឹងពង្រីក សមាជិកភាព ផ្តួចផ្តើមរៀបចំយុទ្ធនាការ ការកៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមាន៤វិស័យអាទិភាពដូចដែលខ្ញុំបានលើកឡើងខាងលើ ។ លើសពីនេះទៅទៀតសូម ឱ្យគណៈកម្មាធិការអនុសាខា អំពាវនាវឱ្យចូលរួមពិនិត្យលើលទ្ធភាពជនដែលរងគ្រោះខ្វះខាតក្នុងរយៈពេលរដូវវស្សាដែលរងការប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង កន្លងមក និងត្រៀមផែនការទៅមុខ ដោយពិនិត្យទៅលើជនចាស់ជរាដែលមានជីវភាពទីទាល់ក្រខ្វះខាតនៅពេលរដូវរំហើយនា ពេលខាងមុខនេះ យើងត្រូវត្រៀមសម្ភារៈមួយចំនួន ដើម្បីផ្គត់ផ្គង់អាចជាអាវរងារជាដើម។

នៅក្នុងពិធីប្រកាសសេចក្តីសម្រេច កែសម្រួលនិងតែងតាំងសមាសភាពគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកនាពេលនោះដែរ គឺមានចំនួន៦ស្រុក គឺ ស្រុកជីក្រែង. សូទ្រនិគម . អង្គរធំ. ក្រឡាញ់. អង្គរជុំ និងស្រុកបន្ទាយស្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត សៀមរាប និង លោកនាយក នាយករង ក្រុមមន្ត្រីប្រតិបត្តិសាខា ប្រធានកិត្តិយសអនុសាខាក្រុង-ស្រុកទាំង១២ ប្រធាន អនុប្រធាន អនុសាខាក្រុង-ស្រុកទាំង១២ ព្រមទាំងសមាជិក សមាជិកា នៅក្នុងអនុសាខាក្រុងស្រុកទាំង១២ អញ្ជើញចូលរួមផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.