ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​អប់រំ​បង្ហាញ​ចំណុច​គន្លឺះ​សំខាន់ៗ ​ដល់​កុមារ​និង​យុវជន ​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​៣​ល្អ​កសាង​សមត្ថភាព​បន្ត​វេន​អភិវឌ្ឍ​ជាតិ 


ខេត្តសៀមរាប ÷ ថ្លែងនៅក្នុងពិធីបិទ “ការប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ល្អ(កូនល្អ សិស្សល្អ មិត្តល្អ, ក្រោមប្រធានបទ «ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស» ថ្នាក់ជាតិនារសៀលថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣ នេះនៅសណ្ឋាគាររីជេនស៊ីខេត្ត សៀមរាប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខា ធិការ ក្រសួងអប់រំយុវជននិងកីឡា បានមាន ប្រសាសន៍ថា ដើម្បីឲ្យការអនុវត្តចលនា៣ល្អកាន់ តែទទួលបាននូវគុណភាពខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ និងឆ្នាំបន្តបន្ទាប់យុវជននិងកុមារទាំងអស់ ត្រូវចូលរួមចំណែកអនុវត្តឲ្យបាន នូវភារកិច្ចដ៏សំខាន់ៗមួយចំនួនគឺ៖.សិក្សាអំពីខ្លួនឯងដើម្បីកំណត់ចំណង់ចំណូលចិត្ត ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួង ដែលជាយាន្តក្នុងការជ្រើសរើសមុខវិជ្ជានិងជំនាញដែលសមស្របនឹងខ្លួនបានត្រឹមត្រូវ ហើយត្រូវស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ការអភិវឌ្ឍ តម្រូវការផ្នែកធនធានមនុស្សរបស់សង្គម នោះក្មួយៗនឹងមិនវង្វេងផ្លូវ រឹតមានគោលដៅច្បាស់លាស់ក្នុងពេលសម្រេចចិត្តចាប់ រើសយកអាជីពសម្រាប់ជីវិតនាពេលអនាគត. កសាងខ្លួនជាកុមារនិងយុវជនដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ជំហ៊ានសិក្សា បំណិនអក្ខរកម្ម និងបំណិនជីវិត ស្របតាមតម្រូវការជំនាញសតវត្សទី២១ .បង្កើនទម្លាប់ល្អដោយប្រើប្រាស់ពេលវេលាឱ្យបានច្រើនដើម្បីអានសៀវភៅ និងចូលបណ្ណាល័យ ស្រាវជ្រាវឯកសារផ្សេងៗដើម្បីបង្កើនជំនាញត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅ .មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង និងតួនាទីភារកិច្ច ព្រមទាំងការងារទាំងឡាយដែលក្មួយៗ អនុវត្តប្រកបដោយជំនឿចិត្តលើខ្លួនឯង។ ហើយសូមកុំភ័យខ្លាចចំពោះកំហុស យើងត្រូវព្រមទទួលយកកំហុសហើយកែប្រែ ពីព្រោះកំហុសគឺជាមេរៀនពិសោធន៍ដែលធ្វើឱ្យយើងដឹងពីចំណុច ដែលត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានបន្តថាក្រសួងអប់រំបានរៀបចំការប្រជុំបូកសរុបនេះគឺមានគោល បំណងបង្កលក្ខណៈងាយស្រួលជូន មន្ត្រីគ្រប់គ្រងការងារកុមារ និងយុវជនគ្រប់លំដាប់ថ្នាក់ និងផ្តល់ឱកាសដល់កុមារ និងយុវជនដែលមានស្នាដៃទាំង អស់បានជួបជុំគ្នាផ្លាស់ប្ដូរយោបល់ ចែក រំលែកបទពិសោធជាក់ស្ដែងពីគ្នាទៅវិញទៅមកអំពីការងាររៀបចំនិងពង្រឹងការងារអភិវឌ្ឍក្រុមប្រឹក្សា កុមារនិងយុវជនកម្ពុជានៅតាមសាលារៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ពិសេសអំពីរបៀបជ្រើសរើសអ្នកមានស្នាដៃក្នុងចលនាពេលរៀបចំទិសដៅ និងវិធានការមួយដ៏ សមស្របសម្រាប់ បន្តជំរុញការអនុវត្តចលនា៣ល្អរបស់កុមារនិងយុវជនឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយ ប្រសិទ្ធភាព ទៅតាមខ្លឹមសារសេចក្ដីណែនាំលេខ៤០៦ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៩ ស្ដីពីការលើក កម្ពស់ប្រសិទ្ធភាពចលនាប្រឡងប្រណាំង៣ល្អ (កូនល្អ សីសល្អ មិត្តល្អ)។

ឯកឧត្តមបណ្ឌិត ក៏បានថ្លែងបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ ដែលមានក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការរបស់រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញផែនការសកម្មភាពការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣- ២០២៨ ដែលផ្ដោតលើអាទិភាពស្នូល៤ចំណុចគឺ៖ អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន. អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំ កម្មវិធីសិក្សា និងសកម្មភាពនៅម៉ោងសិក្សាឱ្យ ស្របទៅ តាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស. អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយក ចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថមដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពថាដៃគូរ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។ ហើយកន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ជាច្រើន ហើយសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ ។

កិច្ចប្រជុំបូកសរុបវាយតម្លៃការអនុវត្តចលនាប្រឡង ប្រណាំង៣ ល្អ ( កូនល្អ សិស្សល្អ មិត្តល្អ ) ថ្នាក់ជាតិ ឆ្នាំសិក្សា២០២២-២០២៣ បានដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ២០២៣ ដោយ មានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីនៅក្នុងអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានយុវជន ប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្មួយៗកុមារ និងយុវជនដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ មកពីគ្រប់រាជធានីខេត្តទាំង២៥ សរុបចំនួនជាង ២៩០នាក់ ។ តាមរយៈនៃកិច្ចប្រជុំវាយតម្លៃចលនាប្រឡងប្រណាំង៣ល្អ នាពេលនេះគឺទទួលបានការចែករំលែកនូវ សកម្មភាពជាច្រើន ដូចជាការអប់រំ និងពង្រឹងស្មារតី កូនលួ សិស្សល្អ មិត្តល្អ ការរៀបចំឱ្យមានក្លឹបយុវជន រួមមាន ក្លិបអំណាន ក្លឹបមិត្តអប់រំមិត្ត ក្លឹបសិក្សា (ក្រុមធនធានវ័យក្មេង) ការចូលរួមសប្បុរសធម៌ ការងារសង្គម និងការងារស្ម័គ្រចិត្ត ។ល។ ជាមួយនោះដែរក៏មានការប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពអប់រំនៃបណ្តាខេត្ត-រាជធានី និងបុគ្គលផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.