ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បើក​កិច្ច​ប្រជុំ​បូក​សរុប​វាយ​តម្លៃ​ការ​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​៣​ល្អ​គឺ​កូនល្អ ​សិស្សល្អ ​មិត្តល្អ ​សម្រាប់​ថ្នាក់​ជាតិ!


ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៣ នេះ នាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជននិងកីឡា បានបើកកិច្ចប្រជុំបូកសរុបវាយ តម្លៃការអនុវត្តន៍ចលនាប្រឡងប្រណាំង៣ល្អ “ គឺកូនល្អ សិស្សល្អ មិត្តល្អ “ថ្នាក់ជាតិ ក្រោមប្រធាន បទ”ការចាប់ផ្ដើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ស្ថិតក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួង អប់រំយុវជន និងកីឡា ដោយមានសមាសភាពចូល រួមយុវជន និងកុមារ ដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ សរុបចំនួន២៩០នាក់ មកពីគ្រប់ រាជធានីខេត្ត ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំ ឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួង អប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិ ទី៧ នៅក្នុងកម្មវិធីនយោបាយវិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រចតុកោណ ហើយវិស័យអប់រំនេះបាននឹងកំពុងមានការអភិវឌ្ឍន៍ គ្រប់ផ្នែកដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅឲ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពង់ខ្ពស់ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារពិសេសនោះ គឺផ្ដោតការ យកចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវវ័យដែលជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍បន្ថែមថាចលនា៣ល្អរបស់យុវជន និងកុមារ គឺជាចំណែកមួយ ដ៏សំខាន់ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត និងកែប្រែសីលធម៌ និងឥរិយាបទរបស់យុវជនកុមារក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនិងមូលធនមនុស្សរបស់សង្គម។ ផ្តើមចេញពីសកម្មភាពជំរុញចលនា៣ល្អកន្លងមកបានធ្វើឱ្យក្មួយៗយុវជន និងកុមារជាច្រើនចាប់អារម្មណ៍ និងបានផ្លាស់ប្តូរផ្នត់គំនិត និងទំលាប់ធ្វើការងារស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្តភក្តិ គ្រួសារ និងសង្គមជាតិព្រមទាំងសង្វាតរៀនសូត្រផងដែរ ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានជំរុញឱ្យមន្រ្តីថ្នាក់ដឹកនាំយុវជន និងកុមារគ្រប់ថ្នាក់ពិសេស យុវជន និងកុមារដែលបានចូលរួមក្នុងកិច្ចប្រជុំនេះត្រូវខិតខំរិះរកវិធានការថ្មីៗព្រមទាំងបញ្ហាសំខាន់ៗដែលជាតម្រូវ ការពិតប្រាកដទាមទារឱ្យដោះស្រាយដើម្បីជំរុញចលនាប្រឡង ប្រណាំង៣ល្អ ឱ្យក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថ ភាពយុវវ័យដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់គុណភាពអប់រំដោយផ្អែកតាមសសរស្តម្ភទាំង៤នៃការអប់រំគឺរៀនដើម្បីទទួលបានចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនពីបទពិសោធន៍ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នាដោយសុខសន្តិភាពធ្វើការងារជាក្រុមស្របទៅតាមការវិវត្តរបស់សង្គមបែបប្រជាធិបតេយ្យមួយដែលមានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសយើងដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើង ថា “ការធ្វើទំនើបកម្មសង្គមត្រូវផ្សារភ្ជាប់ទៅនឹងសីលធម៌ និងឥរិយាបទរបស់មនុស្សនៅពេលយើងមានមនុស្សរឹងមាំយើងនិងមានអ្វីទាំងអស់”ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.