ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខេត្តបន្ទាយមានជ័យ ៖ ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ជាង​៩០តោន​ ផលិត​គ្មាន​ស្តង់​ដារ​ត្រូ​វ​បាន​បង្ក្រាប


ខេត្តបន្ទាយមានជ័យ ៖ បើពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលាដូចភ្លៀងរលឹមទេ ប្រជាជនងាយនឹងរងគ្រោះថ្នាក់ប៉ះពាល់ សុខភាព ធ្ងន់ធ្ងរបំផុតចំពោះការទទួល ទានគ្រឿងឧបភោគ បរិភោគ ដែលផលិតគ្មានស្តង់ដារនិងប្រើសារធាតុគីមីជាដើម។ មើលចុះលោកអើយ… ករណីជាក់ ស្តែងមានទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ជាង៩០តោន ផលិតគ្មានស្តង់ដារត្រូវបានបង្ក្រាបដោយកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម កាលពីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងសិប្បកម្មមួយកន្លែងយីហោ«សិប្បកម្មភ្នំមាស» ស្ថិតនៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា និងលោកឧត្តមសេនីយ៍ទូច គង្គា ប្រធាន អនុប្រធានក្រុមប្រតិបត្តិការ ពិសេសនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសម្របសម្រួល ដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យសមត្ថកិច្ចបានអោយដឹងថា៖ ទីតាំងសិប្បកម្មយីហោ «សិប្បកម្មភ្នំមាស»មានម្ចាស់ឈ្មោះ សុខ លាង ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១០១ ក្រុមទី៥ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ជាង៩០តោន ផលិតគ្មានស្តង់ដារ ត្រូវបានបង្ក្រាបជាក់ស្តែង ដោយចាប់យកជាវត្ថុតាង ក្នុងនោះមានសារធាតុផ្សំជាង៤០តោន។ ដែលផលិតផលនេះបានប្រើសារធាតុគីមី ប្រឈមនិងប៉ះពាល់សុខភាព ប្រជាជនដែលជាអ្នក បរិភោគធ្ងន់ធ្ងរបំផុត។

សមត្ថកិច្ចបានបន្តថា៖ ទីតាំង«សិប្បកម្មភ្នំមាស»កន្លងទៅក៏ដូចករណីបង្ក្រាបជាក់ស្តែង គឺម្ចាស់ទីតាំងបានផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ក្នុងមួយថ្ងៃមានប្រមាណពី១៥០០០ដប ទៅ២០០០០ដប សម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប និងពិនិត្យជាបឋមឃើញថា៖ ផលិតខុសស្តង់ដារ។
ទី១-ប្រើប្រាស់សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ។
ទី២-ការវេចខ្ចប់ពុំមានលក្ខណះបច្ចេកទេសត្រឹមត្រូវ។
ទី៣-មិនបានចុះបញ្ជីផលិតផល(ច ប ផ) និង
ទី៤-លើកស្លាកយីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

គួរអោយកត់សំគាល់ផងដែរម្ចាស់ទីតាំងនេះបានយកដបស្រាបៀរ Heineken ធ្វើជាការវេចខ្ចប់ទឹកក្បុង មើលទៅមិនគួរអោយ ប្រជាជនយើងមាន ទំនុកចិត្តក្នុងការជាវទៅបរិភោគឡើយ។ ពាក់ព័ន្ធករណីផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកសុីអុីវ ដោយខុសច្បាប់គ្មានស្តង់ដារ ប្រើសារធាតុគីមីនេះខាងកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ក៏សូមអំពាវនាវអោយបងប្អូនប្រជាជន មានការប្រុងប្រយ័ត្នមុននឹងបរិភោគ ខណះមានជន ទុច្ចរិតក៏ដូច ជាម្ចាស់ សិប្បកម្មខ្លះរកសុីប្រណាំងប្រជែងពាណិជ្ជកម្មភាព ដោយគ្មានភាពស្មោះត្រង់ បានលួចផលិតគ្រឿងឧបភោគ បរិភោគក្លែងក្លាយ ប្រើសារធាតុគីមី បណ្តាលអោយប៉ះពាល់សុខភាព និងមេត្តាជួយផ្តល់ដំណឹងប្រសិនបានជួបប្រទះឬដឹងថាមានទីតាំងសិប្បកម្មផលិតគ្រឿងឧបភោគ បរិភោគក្លែង ក្លាយនេះជាដើម ដើម្បីបង្ក្រាបប្រយោជន៍ ការពារសុខមាលភាពប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរណ៍ អ្នកវិនិយោគ បរទេសផងនោះ៕

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.