ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខាសាលាផ្សព្វផ្សាយស្តីពីភាពជោគជ័យនៃការអនុវត្តគម្រោងTask Program ដំនាក់កាលទី១និងទី២ នៅកម្ពុជានិងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាព និងច្បាប់ម្ហូបអាហារ


ខេត្តសៀមរាប ÷ នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ នេះអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ខេត្តសៀមរាប ក្រោមកិច្ចសហការគាំទ្រពីគម្រោងប្រឹក្សានិងដំណោះស្រាយ (Task Program) នៃវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីភាពជោគជ័យនៃការអនុវត្តគម្រោង Task Program ដំណាក់កាលទី១និងទី២ នៅកម្ពុជានិងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាព និងច្បាប់ម្ហូបអាហារនៅក្នុងខេត្តសៀមរាប ដោយការអញ្ជើញចូលរួមពីម្ចាស់ឬតំណាងសហគ្រាសផលិត សិប្បកម្មកែខ្នៃម្ហូបអាហារ មកពីវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន សៀមរាប វិទ្យាស្ថានពហុបច្ចេកទេសអង្គរ និងអង្គការដៃគូមួយចំនួនចូលរួមជាច្រើននាក់ផងដែរ។

លោក Kim Youngchan នាយកគម្រោងប្រឹក្សានិងដំណោះស្រាយ និងវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (Task Program and FTC) មានប្រសាសន៍ ថា៖គម្រោងប្រឹក្សានិងដំណោះស្រាយ និងវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េទទួលបានកិច្ចសហការគាំ ទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់កម្ពុជា យើងបានអនុវត្តលើគម្រោងដំណោះស្រាយបច្ចេកទេសផ្នែកម្ហូបអាហារដំណាក់កាលទី១ ចាប់ដំណើរការពីឆ្នាំ២០១៨ដល់ ២០២០ ដោយ ផ្តោតលើគោលដៅរាជធានីភ្នំពេញតែមួយប៉ុណ្ណោះ ជាមួយគ្នានោះ ក្នុងចំណោមសហគ្រាសប្រមាណជា២០០មូលដ្ឋាន យើងបានចំរ៉ាញ់យកចំនួន១២ មូលដ្ឋាន ដោយបានផ្តល់ប្រឹក្សា ផ្លាស់ប្តូរបទពិសោធ ពីគ្នាទៅវិញទៅមក ជួយបណ្តុះបណ្តាលបច្ចេកទេស និងវាយតម្លៃលើគុណភាពនៃការផលិត។ ដោយឡែកសម្រាប់ការអនុវត្តគម្រោង Task Program ដំនាក់កាលទី២ចាប់ផ្តើមពីឆ្នាំ២០២១ ដល់២០២៣ ដោយពង្រីកគោលដៅបន្ថែមទៅបាត់ដំបងនិងសៀមរាប។

លោក អេង រត្នមុនី អនុប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ មានប្រសាសន៍ថា៖ ដោយភាពជោគជ័យនៃការអនុវត្តគម្រោង Task Program ទាំងពីរលើកនេះ នៅពេលខាងមុខឆាប់ៗភាគីកូរ៉េ និងបន្តគាំទ្រ និងបង្កើតនូវមជ្ឈមណ្ឌលស្រាវ ជ្រាវម្ហូបអាហារនៅកម្ពុជាដែលនឹងលេចរូបរាងនៅ ពេលខាងមុខ ហើយទោះបីជាគម្រោង នឹងត្រូវបញ្ចប់ក៏ដោយក៏អ្នកជំនាញកូរ៉េ នឹងបន្តការងាររបស់ខ្លួនតាមមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារកម្ពុជា ដែលមាន រយៈពេល៥ឆ្នាំបន្តទៀត ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ឋទៅនឹងបច្ចេកទេស ការបង្កើតមុខផលិតផលថ្មីៗ។ល។

លោក អេង រត្នមុនី បញ្ជាក់បន្ថែមថា៖គម្រោង Task Programដំណាក់កាលទី២ បានចាប់អនុវត្តពីឆ្នាំ ២០២១ដល់២០២៣ដោយបានពង្រឹកវិសាលភាពទៅខេត្តបាត់ដំបង ចំនួន៥មូលដ្ឋាន សៀមរាប ៥មូល ដ្ឋាន ដែលចំរ៉ាញ់ចេញពីសហគ្រាសប្រមាណ ៧០ មូលដ្ឋានក្នុងខេត្តនីមួយៗនិងសហគ្រាស២ទៀតនៅរាជធានីភ្នំពេញយកចេញពីការអនុវត្តគម្រោងដំណាក់កាលទី១ ដោយសារសហគ្រាសនេះបានពង្រីកមុខផលិតផលរបស់ខ្លួនដែលតម្រូវឱ្យមានការគាំទ្របន្តពី គម្រោង។

លោក អេង រត្នមុនី បន្តថាគម្រោង Task Program នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៣ ចំណែកម្ចាស់សហគ្រាសដែលស្ថិតក្នុងគម្រោងដំណាក់កាលទី២នឹងត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានិងតាំងពិព័រណ៌ផលិតផលរបស់ខ្លួននៅប្រទេសកូរ៉េ ហេតុនេះសូមបងប្អូននាំគ្នាយកចិត្តទុកដាក់រៀនសូត្រ និងផ្សព្វផ្សាយពីផលិតផលរបស់ប្រទេសយើងសម្រាប់ទីផ្សារកូរ៉េ និង ទីផ្សាពិភពលោកផងដែរ ជាពិសេសខិតខំផលិតនិង កែច្នៃម្ហូបអាហារប្រកបដោយគុណភាព ដើម្បីបង្កើនជំនឿទុកចិត្តដល់ផលិតផលក្នុងស្រុកពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែច្រើនឡើងៗផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.