ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧត្តរ​មាន​ជ័យ​បង្ហាញ​ឆន្ទៈ​គាំទ្រ​ ខណៈ​ដែល​គណៈ​កម្មា​ធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ថា​ការ​ជួយ​ទិញ​និង​ប្រើ​ប្រាស់​ផលិតផល​ខ្មែរ ​គឺ​ស្នេហា​ជាតិ


ខេត្តសៀមរាប ÷ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប -ឧត្តរមានជ័យ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានបង្ហាញឆន្ទៈគាំទ្រពេញទំហឹងចំពោះវេទិកាផ្គូផ្គងភូមិមួយផលដែលរៀបចំដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយសហការជាមួយរដ្ឋបាលខេត្តសៀមរាប រយៈពេល៣ថ្ងៃពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២៣។

លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ក៏បានអំពាវនាវដល់អាជ្ញាធរនិងស្ថាប័ន អង្គការដៃគូពាក់ព័ន្ឋជួយជំរុញបន្ថែមដល់វេទិកានេះដើម្បីលើកទឹកចិត្តដល់អ្នកផលិត ឱ្យពង្រឹងគុណភាពនិងបរិមាណនៃការផលិតក៏ដូចជាជំរុញដល់អ្នកប្រើប្រាស់ឱ្យគាំទ្រនិងប្រើប្រាស់ផលិត ផលរបស់កូនខ្មែរ។ ហើយអ្វីដែលជាមោទនភាពនោះ ខេត្តសៀមរាបបានរៀបចំជាលើកដំបូងនូវការតាំងពិព័រណ៌ផលិតផលនៃវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញក្នុងចលនាជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្ហាញពីការសាមគ្គី យោគយល់ មានទំនុកចិត្ត និងទំនាក់ទំនងល្អទៅវិញទៅមករវាងអ្នកលក់និងអ្នកទិញ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មខេត្តនឹងបន្តជំរុញដល់អ្នកផលិតឱ្យពង្រឹង បរិមាណ គុណភាពអនាម័យនូវផលិតផលរបស់ខ្លួន និងបន្តលើកទឹកចិត្តដល់អ្នកទិញឱ្យងាកមកទិញនិងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែច្រើនឡើងៗ សំដៅរួមគ្នាលើកកម្ពស់ផលិតផលគ្រប់ប្រភេទរបស់ខ្មែរយើង។ នេះបើតាមការថ្លែងក្នុងកិច្ចសម្ភាសន៍ កាលពីរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣នាផ្សារទំនើបម៉ាក្រូខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ មានប្រសាសន៍ថា៖វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញក្នុងចលនាជំរុញចលនាភូមិមួយ ផលិតផលមួយគឺមានសារៈសំខាន់ណាស់ ព្រោះផ្តល់ឱកាសដល់អ្នកផលិតឬអ្នកលក់បានប្រាស្រ័យទាក់ទងជជែកគ្នាដោយផ្ទាល់ អ្នកទិញជួបជាក់ស្តែង  បានស្ទាប បានភ្លក្ស បានដឹងពិតពីគុណភាព និង តម្លៃ ឯអ្នកលក់ដឹងច្បាស់ពីតម្រូវការនៃផលិតផលដែលអតិថិជនត្រូវការ ជារួមគឺ អ្នកលក់លែងបារម្ភពីបញ្ហាទីផ្សារ ឯអ្នកទិញលែងបារម្ភពីការស្វែងរកផលិតផល។ ឯកឧត្តម បញ្ជាក់ថា៖យើងរួមគ្នាប្រើប្រាស់និងទិញផលិតផលខ្មែរគឺស្នេហាជាតិ ជាទិសស្លោកបង្ហាញនូវជំហររួមគ្នាក្នុងការស្តារនិងអភិវឌ្ឍជីវភាពប្រជាជននៅតាមមូលដ្ឋាននិងសហគមន៍ឱ្យកាន់តែរីកចម្រើន និងបង្ហាញ ពីមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ និងសូមនាំគ្នាគាំទ្រទិញផលិតផលខ្មែរសម្រាប់ជាវត្ថុអនុស្សាវ រីយ៍ទៅជនបរទេស គួរចៀសវាងទិញផលិតផលបរទេសជូនបរទេស ឬទិញផលិតផលបរទេសមកជូនខ្មែរ។

ឯកឧត្តមបណ្ឌិត សួង ណយ បានសម្តែងនូវមោទនភាពចំពោះវេទិកានៅខេត្តសៀមរាបនេះ ថាជាជោគ ជ័យនិងជាគំរូល្អមួយសម្រាប់ខេត្តដទៃទៀតដែលគ្រោងនឹងរៀបចំឡើងជាបន្តបន្ទាប់តាមការគ្រោងទុក។

ឯកឧត្តម បានលើកឡើងផងដែរថា កន្លងមក អ្នកលក់មិនហ៊ានយកផលិតផលរបស់ខ្លួនមកកាន់ផ្សារទំនើបទេ ដោយសារតែខ្លាចលក់មិនដាច់ឬគ្មានអ្នកទិញ  រីឯអ្នកទិញច្រើនវាយតម្លៃផលិតផលរបស់ខ្មែរថ្លៃនិងគុណភាពអន់ នេះគ្រាន់តែជាការសង្ស័យនោះទេ ដរាបណាអ្នកទិញបានឃើញ បានស្ទាប បានភ្លក្សដោយផ្ទាល់ទើប ដឹងពីគុណតម្លៃនៃទំនិញនោះ ឯអ្នកលក់ឬអ្នកផលិតក៏ទាមទារឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព មានគុណធម៌ ផលិតផលមានគុណភាពនិងបរិមាណឆ្លើយតបតម្រូវការ ទើបភាពស៊ីសង្វាក់នៃអ្នកទិញនិងអ្នកលក់អាចចាប់ដៃគូគ្នាបាន។

ឯកឧត្តម បានជំរុញដល់អ្នកផលិតរួមគ្នាបង្កើនសង្វាក់ផលិតប្រកបសក្តានុពលភាព គុណភាពមានអនាម័យ និងការវេចខ្ចប់ត្រឹមត្រូវ ដើម្បីបំពេញតម្រូវការឱ្យបានគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ក្នុងសហគមន៍ ក្នុងខេត្តជាមុនសិន មុននឹងឈាននាំចេញទៅក្រៅខេត្ត ឬក្រៅប្រទេស ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍជាតិផ្សេងៗ។

សូមបញ្ជាក់ថា៖វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញក្នុងចលនាជំរុញចលនាភូមិមួយ ផលិតផលមួយនេះជាឱកាសល្អរវាងអ្នកផលិតនិងអ្នកទិញ ខណៈដែលផ្សារទំនើប ភោជនីយដ្ឋាន មណ្ឌលកំសាននានា នាំគ្នាមកមើល ទិញផលិតផល និងបានជជែកគ្នាអំពីគុណភាព តម្លៃនិងបង្ហាញពីតម្រូវផលិតផលសម្រាប់យកទៅលក់បន្តឬទិញយកទៅកែច្នៃ។ ក្រៅ តែពីសមាជិកភូមិមួយផលិតផលមួយចំនួន៤២ ផលិត ផល ខេត្តសៀមរាប ក៏បើកទូលាយដោយឥតលក្ខ័ណ្ឌដល់ក្រុមផលិតឬអ្នកលក់ឱ្យយកផលិតផលរបស់ខ្លួនមកដាក់តាំងបង្ហាញនិងលក់ជូនអតិថិជនបានដូចគ្នាផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.