ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

វេទិកា​ផ្គូផ្គង​រវាង​អ្នក​ផលិត​ និង​អ្នក​ទិញ ​និង​ការ​តាំង​បង្ហាញ​ផលិត​ផល​ក្នុង​ស្រុក​នៅ​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ខេត្ត សៀមរាប បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ នៅផ្សារម៉ាក្រូសៀមរាប ដើម្បីបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាស ធុនមីក្រូ តូច និងមធ្យម នៅប្រទេសកម្ពុជា ក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មា ធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យន់ លីនណេ អភិបាលរងនៃគណៈអភិបាល ខេត្ត ជាអនុប្រធានគណៈកម្មាធិការជម្រុញចលនាភូមិមួយផលិតផលមួយខេត្តសៀមរាប ដោយមានតំណាងអាជ្ញាធរខេត្ត និងសភាពាណិជ្ជកម្ម អស់ លោកលោកស្រីជាផលិតករ មកពីបណ្តាខេត្តចំនួន១០ ខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រតិបត្តិករទេសចរណ៍ និង សិស្សានុ សិស្សផងដែរ ។

មានប្រសាសន៍នោះដែរលោក យន់ លីនណេ អភិបាលរងខេត្ត បានលើកឡើងថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញនាពេលនេះនិងសូមថ្លែង អំណរគុណចំពោះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងគោលបំណង ដើម្បីឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រម ទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ។

 លោកបានបញ្ជាក់ថា គោលបំណងដូចបានជម្រាប ជូនខាងលើនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀម រាប និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឲ្យគណៈកម្មា ធិការ សូមគាំទ្រ និងចូលរួមផ្សព្វផ្សាយ និងជម្រុញការអនុវត្តចលនាភូមិ១ ផលិតផល១ឲ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបាន ជោគជ័យ ។

 ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិត ផល១ បានមានប្រសាសន៍ថាតាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនៃចលនាភូមិ១ផលិត ផល១ ដោយសម្តេចសុំឱ្យធ្វើការរួមគ្នា (ចង្កឹះមួយបាច់កាច់មិនបាក់) នាំចេញនៅនឹងកន្លែង ដើម្បីឈានទៅការនាំចេញទៅក្រៅ ប្រទេស និងស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាល គោលនយោ បាយអភិវឌ្ឍជាតិផ្សេងៗហើយគណៈកម្មា ធិការជាតិជំរុញចលនាភូមិ១ផលិតផល ១បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជាពិសេស កាត់បន្ថយភាពក្រីក តាមរយៈការអភិវឌ្ឍផលិតផលភូមិ១ផលិត ផល១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍ មូលដ្ឋាន។

ឯកឧត្តមបណ្ឌិត សួង ណយ បានបញ្ជាក់ថា ផលិត ផលភូមិ១ផលិតផល១ គឺជាផលិតផលដែលផលិតឡើងដោយប្រជាពលរដ្ឋតាម ភូមិមួយ ឬច្រើន ដោយផលិតផលទាំងនោះឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីដែលផ្តល់នូវកិត្តិយសកិត្តិនាម និង មោទនភាពចំពោះភូមិឋានដែលខ្លួនរស់នៅហើយផលិតផល ទាំងនោះមានសក្តានុពលអាចពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាពក្នុងការជួយបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងការ ផលិតនោះបានស្នើសុំចូលជា សមាជិកភូមិ១ផលិត ផល១។

ឯកឧត្តមបណ្ឌិត សួង ណយ ក៏បានលើកឡើងថា កន្លងមកអ្នកផលិតតែងរអ៊ូរទាំថា អត់ទីផ្សារ ហើយអ្នកទិញ ដែលជាអ្នកនៅក្នុងស្រុកដូចគ្នា អ្នកនៅសៀមរាបដូចគ្នាថា អត់ដឹងថានៅខេត្តសៀមរាបផលិតបានអ្វីខ្លះ? ចឹងវេទិការផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ មានន័យថានាំអ្នកផលិតនិងអ្នកទិញឲ្យពួកគាត់ជួបគ្នាដើម្បីឲ្យពួកគាត់ជជែកគ្នា ថាអ្នកផលិត ផលិតបានអី ចំនួនប៉ុន្មាន? ហើយអ្នកទិញត្រូវការអ្វី ត្រូវការចំនួនប៉ុន្មាន? ហើយពួកគាត់ជជែក គ្នាដោយផ្ទាល់ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។

ឯកឧត្តម បណ្ឌិត រំពឹងថា នៅតាមបណ្តាខេត្តរាជ ធានីដ៏ទៃទៀត នឹងបើកវេទិការបែបនេះឲ្យបានញឹកញាប់ ព្រោះវានឹងជំរុញឲ្យមានការផលិត និងការប្រើប្រាស់ផលិតផលរបស់ខ្មែរកាន់តែច្រើនផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.