ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ភាព​មិន​ប្រក្រតី​ពុក​រលួយ​ច្រើន​យ៉ាង​របស់​មន្រ្តី​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​មិន​ចេះ​ចប់​ឬ​ទេ?


ខេត្តបន្ទាយមានជ័យ ÷ ប្រភពពីអ្នករត់កង់បីឥណ្ឌា PassApp ដែលត្រូវបង់លុយមានចំនួន ៨០គ្រឿង ចំណែកម៉ូតូក៏មានរាប់រយគ្រឿង បើមិនបានបង់លុយ ឱ្យពួកគេទេគេមិនអនុញ្ញាតឲ្យរត់ដឹកភ្ញៀវចេញចូលមកពីដីថៃ ព្រមទាំងធ្វើទុកបុកម្និញទៀតផង។ អ្នករត់ PassApp និងម៉ូតូ បានត្អូញត្អែរថា ពេលខ្លះរួចខ្លួន ពេលខ្លះបានសល់បន្តិចបន្តូចត្រូវបង់ឱ្យប៉ូលិសទៀត ផង។

មហាជនក៏ដូចប្រជាពលរដ្ឋខ្មែរដែលបានចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រិះគន់ក្រុម មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត ដែលបានដាក់ខែយកលុយពីអ្នករត់កង់បីឥណ្ឌា PassApp ម៉ូតូឌុប និងជនបរទេសធ្វើព្យុះភ្លៀងតាមអំពើចិត្ត ។

ក្រុមអ្នករត់ PassApp និងម៉ូតូឌុបអំពាវនាវដល់ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃពិសេសលោកនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះឡើងវិញខ្លះផង ព្រោះហេតុថាតាំងពីចាប់ផ្តើមបើកឱ្យភ្ញៀវជាតិ អន្តរជាតិចេញចូល ច្រកទ្វារនេះមក ឃើញថាភាពមិនប្រក្រតីនៃអំពើ ពុករលួយច្រើនបែបច្រើនយ៉ាងរបស់មន្រ្តីនគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែតមួយនេះមានរឿងរ៉ាវមិនចេះចប់ឡើយ។

ប្រភពពីអ្នករត់កង់បីឥណ្ឌា Pass App បានបន្តទៀតថា មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតម្រូវឱ្យពួកគាត់បង់ប្រាក់ប្រចាំខែក្នុង ១គ្រឿង ៣០០០បាតជាថ្នូរនិងមានសិទ្ធិដឹកភ្ញៀវ។ខណៈនៅពេលដែលក្រុមមន្ត្រីនគរបាលយកលុយពីក្រុមអ្នករត់ Pass App ហើយនោះគេមិនអាចរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរឡើងនោះឡើយពី ព្រោះអ្នករត់ PassApp ម្នាក់ៗគិតតែប្រជែងគ្នាដើម្បីបានម៉ូយ។

ប្រភពពីក្រុមអ្នករត់កង់បីឥណ្ឌា Pass App និងម៉ូតូឌុបនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងបន្ថែមថា មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឃុបឃិតប្រព្រឹត្តអំពើពុក រលួយប្រមូលលុយដាក់ខែពីអ្នករត់កង់បីឥណ្ឌា Pass App ម៉ូតូឌុប និងប្រថាប់ត្រាលើប័ណ្ណឆ្លងដែនយក លុយពីជនបរទេស។

ស្ត្រីជនជាតិថៃម្នាក់ ចូលប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ការប្រថាប់ត្រាត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឲ្យគាត់បង់ប្រាក់ក្នុង១នាក់ ២០០ បាតស្មើជាង២ម៉ឺនរៀល។ ស្ត្រីរូបនេះនិយាយថា មិនមានការឯកភាពគ្នានៅក្នុងការបង់ប្រាក់ប្រថាប់ត្រាសម្រាប់ចូលប្រទេសកម្ពុជានោះឡើយ។ ដោយនៅតាមច្រកព្រំដែនផ្សេងទៀតយកតែ ១០០បាតឬ១ម៉ឺនរៀលដែលប្រការនេះច្បាស់ណាស់ ថាវាមិនមែនជាគោលការណ៍របស់ថ្នាក់ដឹកនាំឬរាជរដ្ឋាភិបាលនោះឡើយ។

គួររំលឹកថា ដោយសារតែការយកលុយពីជនបរទេសបែបនេះហើយ ទើបកន្លងទៅមានជនជាតិថៃលើកគ្នាទៅសុំកិច្ចអន្តាគមន៍ពីអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ស្នើសុំស្នាក់នៅឱ្យបានរយ:ពេល ៦យប់ ៧ថ្ងៃ និងសុំមិនឲ្យលុយថ្លៃប្រថាប់ត្រាទៀតផង។ ពេលនោះអគ្គកុងស៊ុលកម្ពុជាក៏យល់ព្រមហើយផង ដែរ ។

សម្រាប់អ្នករត់កង់បីឥណ្ឌា PassApp និងម៉ូតូឌុបបានឲ្យដឹងទៀតថា ពួកគាត់រត់ម៉ូតូឌុប PassApp នៅក្នុងបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដោយរលូនដោយសារបង់លុយឱ្យយមន្ត្រី នគរអន្តោប្រវេសន៍ដោយឱ្យឈ្មោះកុយ ជាជនស៊ីវិលជាអ្នកប្រមូលលុយរាល់ខែ ពីអ្នកកង់បីឥណ្ឌា PassApp ក្នុង១ខែ៣០០០បាត ចំណែកម៉ូតូឌុបប្រភេទ VIP ក្នុងមួយខែ ២០០០ បាត ម៉ូតូធម្មតា ១០០០បាត ផងដែរ ហើយក្នុងម្នាក់ៗត្រូវមានវិទ្យុទាក់ទង(អាយកូម) គ្រប់ ដៃ ដោយឡែកលោកកុយ បញ្ចេះអ្នករត់ PassApp និងអ្នករត់ម៉ូតូឌុបមិនឱ្យប្រាប់សារព័ត៌មាន អំពីបញ្ហា លុយកាក់នេះទេ។ ការដែលមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរៀបផែនការឲ្យជនស៊ីវិល (លោក កុយ)ធ្វើជាមេខ្លោងក្នុងការប្រមូលប្រាក់ពីអ្នករត់ Pass App និងអ្នករត់ម៉ូតូឌុបនោះក៏ព្រោះតែមន្ត្រីទាំងនេះងាយដោះសារជាមួយថ្នាក់លើរបស់ខ្លួន។ ប៉ុន្តែតាមពិតគឺមន្ត្រីនៅច្រកទ្វារព្រំដែននេះហើយដែលជាអ្នករៀបចំផែនការយកលុយពីអ្នករត់ PassApp និងអ្នករត់ម៉ូតូឌុបនោះ។

រាល់ការចោទប្រកាន់ខាងលើអង្គភាពយើងខ្ញុំនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះបានខិតខំស្វែងរកការបំភ្លឺពីលោក អ៊ី ចំរើន មេប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែមិនអាចទំនាក់ទំនងបាន ទោះយ៉ាងណាអង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

ដោយ ÷ សាមន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.