ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ - គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”
0

ប្រវត្តិ​​ខេត្ត​អយុធ្យា​៖ ប្រវត្តិ​វិទូ​ថៃ​ថា​ជា​របស់​ថៃ​-​តែ​ប្រវត្តិ​វិទូ​បរទេស​ថា​ជា​របស់​ខ្មែរ​-​ចុះ​សិលា​ចារិក​ខ្មែរ​ថា​ម៉េច​ដែរ​​?


រាជធានីភ្នំពេញ៖ ប្រវត្តិ​ខេត្ត​អយុធ្យា ដែល​ត្រូវ​ទ័ព​ភូមា​ដុត​កំទេច​​នៅ​​ឆ្នាំ​​ ១៧៧៩ នោះ នៅមាន​ការ​​ខ្វែង​​គំនិត​​​គ្នា​​អំ​​ពី​​​កាល​បរិច្ឆេទ​​ ​ឬ​​​ចំណាស់​​។ អ្នក​​ប្រវត្តិ​​​​វិទូ​​​​ថៃ​​​ ​​​​ដែល​​​សំ​អាង​​លើ​​​ច្បាប់​​​​​​​​ព្រះ​រាជ​​ពង្សាវ​តារ​​​អយុធ្យា​​ ​​បាន​​​​អះ​អាង​ថា​​ ទី​ក្រុង​​ខាង​​​លើ​នេះ​​ដែល​ជា​ “​​កោះ​​” ឬ​​ “​​​​ទីក្រុង​​ទឹក​​​”​​ ​​ត្រូវ​បាន​ ​កសាង​​ឡើង​​ដោយ​​ស្តេច​​ថៃ​ ព្រះ​នាម​​ថា​ ​អ៊ូ​​ថង​ ​នៅ​​ឆ្នាំ​​​១៣៥០​​។

លោក​ ​អៃ​ម៉ូ​​នី​​យេ​ ជន​ជាតិ​​បារាំង​​មិន​​យល់​ស្រប​​នឹង​​​​​ទស្សនៈ​​​​នេះ​​ទេ​ ​ដោយ​​លោក​​​​បាន​​​​បញ្ជាក់​ថា​ ​អយុធ្យា​​​គឺ​​ជា​​​​ទឹក​​​ដី​​ខ្មែរ​​​ហើយ​​ធ្លាប់​​​​​មាន​​ប្រវត្តិ​​ ដ៏​​​យូរ​​លង់​​ជា​ច្រើន​​សត​វត្ស​​ មុន​​​​ការ​​​មក​ដល់​​​​​​នៃ​​ជន​ជាតិ​​ថៃ​​ទៅទៀត។​ ​តើ​​ការ​ពិត​​ស្ថិត​នៅ​​ត្រង់​ណា​​?​ ​​ដើ​ម្បី​​ចូល​រួម​​វិ​ភាគ​ទាន​ ​ក្នុង​ការ​​ស្វែង​យល់​​អំ​ពី​​ឫស​កែវ​​នៃ​​ទី​ក្រុង​​អយុធ្យា​ យើង​​សូម​​អនុញ្ញាតផ្តល់​នូវ​​ឯក​សារ​​សំណេរ​​មួយ​ ​គឺ​​ផ្ទាំង​​សិលា​ចារឹក​ ដែល​​គេ​​បាន​​រក​ឃើញ​​ក្នុង​​ខេត្ត​​នេះ​​នៅ​​ឆ្នាំ​​១៩៣៩ ​នៅ​​​ពេល​​សាង​​សង់​​ផ្លូវ​​នៅ​លើ​​ទួល​​​​បុរាណ​​មួយ​​មាន​​ឈ្មោះ​ថា​ បូត​​ព្រាហ្មណ៍​​។ ​ទួល​ប្រាសាទ​​នា​​សម័យ​អង្គរ​​ខាង​​លើ​នេះ​ ​ស្ថិត​នៅ​​ខាង​កើត​​នៃ​​ទី​ក្រុង​​អយុ​ធ្យា​ ​ក្បែរ​​ស្ពាន​​ចាស់​​មួយ​​ឈ្មោះ​ថា​ ​សះផាន​​ជី​​គុន​ ​ស​ម្រាប់​​ភ្ជាប់​​កោះ​​អយុ​ធ្យា​​ ទៅនឹង​​ត្រើយ​ម្ខាង​​ទៀត​​នៃ​​ព្រែក​​។​​

សូម​​រំលឹក​ថា​ ​ផ្ទាំង​សិលា​​ចារឹក​​ខ្មែរ​​ចារ​​នៅ​​ឆ្នាំ​​ ៩៣៧​​ នៃ​​គ​.​ស​ ​ដែល​​យើង​​​នឹង​​យក​មក​​សិក្សា​​វិភាគ​​ឡើង​វិញ​​នេះ​ ​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​ម្តង​​រួច​មក​ហើយ​ ​នៅ​​ឆ្នាំ​​១៩៤៤ ​ដោយ​​លោក​ ​ហ្ស៊ក​ ​ស៊ឺ​ដេ​ស​ (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។​

​ផ្ទាំងសិលា​ចារឹក​ខ្មែរ​នៃ​ខេត្ត​អយុធ្យា​មាន​កំពស់​ ០,៤៥​ម​. កម្រាស់ ០,២២​ម​. ហើយ​មាន​ចារ​អក្សរ​ទាំងសង​ខាង​។
ផ្នែក​ទី​១ នៃ​សិលាចារឹក មាន​តួអក្សរ ​១៨​បន្ទាត់​ ជា​កាព្យ​ឃ្លោង​សំ​ស្ត្រឹ​ត។

រីឯ​នៅ​ផ្នែក​ទី​២​វិញ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​មាន​តួអក្សរ​ ១៧​បន្ទាត់ ពាក់ព័ន្ធ​ទៅនឹង​បញ្ជី​ពួក​ខ្ញុំបម្រើ​ប្រាសាទ​ខាងលើ។​
​បើ​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សិលាចារឹក យើង​អាច​និយាយបានថា គ្មានអ្វី​គួរ​ឲ្យ​មាន​ភាពស្រពិច​ស្រពិល​ឡើយ។
នៅ​ខេត្ត​អយុធ្យា ​យើង​មាន​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​បញ្ជាក់ ដោយមាន​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ និង​សិលាចារឹក ទោះបី​បាន​ឈូសឆាយ បាត់បង់​ហើយក៏​ដោយ។ នេះ​ជាការ​ពិត​មួយ​ដែល​អ្នក​ប្រវត្តិវិទូថៃ និង​អឺ​រ៉ុប​ខ្លះ ដែល​មិន​បានដឹង ឬ​មិនបាន​ទទួលស្គាល់ ព្រោះ​គេ​យល់ច្រឡំ​ប្រវត្តិសាស្ត្រ ដោយ​ចេតនា ឬ​អ​ចេតនារបស់គេ។​

​ម្យ៉ាងវិញទៀត ថ្វីត្បិតតែ​យើង​មិនមាន​គំនិត​ខ្វែងគ្នា​នឹង​មតិ​របស់លោក ហ្ស​ក សឺ​ដេ​ស ក៏ប៉ុន្តែ យោងតាម​ទិន្នន័យ​ខាង​បុរាណវិទ្យា​ថ្មីៗ យើង​អាច​កំណត់​ទីតាំង​នៃ​ទីក្រុង ចា​នា​សៈបុ​រី ច្បាស់​ជាង​លោក​ហ្ស​ក សឺ​ដេ​ស​បន្តិច ហើយ​ដែល​វត្តមាន​របស់​ទីក្រុង​នេះ ត្រូវបាន​គូស​បញ្ជាក់​ក្នុងសិលាចារឹក​។​

​បើតាម​យើង ចា​នា​សៈ​បុរី​ ស្ថិតនៅ​ខ្ពង់​រាប​នគររាជ លាតសន្ធឹង​រហូតដល់​អយុធ្យា ហើយ​ក៏បាន​ភ្ជាប់​ទៅនឹង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ននេះ​ផងដែរ។ ហេតុនេះ​ព្រះនាម​របស់​ព្រះមហាក្សត្រ ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ​ មាន​លក្ខណៈ​ខុសពី​ព្រះរាជវង្សានុវង្ស​ខ្មែរ នៅឯ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក ជាពិសេស ព្រះបាទ​ជ័យ​វ​រ័្ម​នទី​៤ កំពុង​សោយរាជ្យ​នៅក្នុង​សម័យ​កាល​ដូចគ្នា​នេះនៅ​តំបន់ កោះ​កេរ (​ឆោ​កគរ​គ្យ​រ ឬ​គគីរ​) ជាដើម។

នេះ​គឺ​ជាទ​ទ្បី្ហករ​ណ៍​មួយ​បង្ហាញ​អំពី​​ស្វ​យ័​តភាព នៃ​ភូមិភាគ​នេះ មុន​ការប្រមូល​ផ្គុំ​គ្នា នូវ​រដ្ឋ​ខ្មែរ​តូច​-​ធំ​ទាំងឡាយ ឲ្យ​ក្លាយទៅជា​រដ្ឋ​តែមួយ គឺ​ចក្រភព​កម្ពុជទេស​ក្នុង​រាជ​របស់​ព្រះបាទ សុរិយា​វ​រ័្ម​នទី​១ និង​ទី​២។

តទៅ​នេះ​ គឺ​សេចក្តី​សង្ខេបនៃ​សិលាចារឹក​អយុធ្យា​ អាន​ដោយ​លោក​ហ្ស៊​ក​សឺ​ដេ​ស៖
​ខ្លឹមសារ​នៃ​សិលាចារឹក​នៅ​ផ្នែក​ទី​១ បាន​ឲ្យ​ដឹងថា មានការ​មកដល់​ព្រះ​សិវៈ​ក្រោម​ព្រះនាម​ចន្ក​រៈ និង​ព្រះ នាង​បា័​វ​តី ដែលជា​ព្រះ​ជាយា​របស់​ទ្រង់។ បន្ទាប់មកទៀត​ សិលាចារឹក​បានបង្ហាញ​អំពី​ប្រវត្តិ​នៃ​ព្រះមហា​ក្សត្រ​ខ្មែរ ដែល​បាន​សោយ​រាជ្យ នៅ​ចា​នា​សៈ​បុរី។ ប្រការនេះ​មានន័យថា ខេត្ត​នេះ ស្ថិតនៅក្រោម​ការត្រួតត្រា​គ្រប់គ្រង​របស់​វង្ស​ក្សត្រ​ខ្មែរ មុន​ការមកដល់​នៃ​ជនជាតិ​ថៃ ហើយ​ខេត្ត​នេះ ជា​កេរដំណែល​របស់​ខ្មែរ យ៉ាងប្រាកដ។​

​នៅក្នុង​សិលាចារឹក​បាន​ឲ្យ​ដឹងថា ព្រះមហាក្សត្រ​ទី​១ ដែល​បាន​គ្រង​រាជសម្បត្តិ​ដំបូងបង្អស់​នៅ​ចា​នា​សៈបុ​រី គឺ​ព្រះបាទ​ ស​ន្ទ​រប​រា​ក្រម។ ព្រះម​ហា​ក្សត្រ​អង្គ​នេះ​មាន​ព្រះរាជបុត្រ​មួយអង្គ​មាន​ព្រះនាម​ថា ភគ​វត្ត ដែល​បានប្រសូត បុត្រ​ពីរ​ព្រះអង្គគឺ​ មា​រប​តិ​សិង្ហ​វ​រ័​ន្ម​ ដែលជា​ព្រះរៀម និង​ មង្គល​វ​រ័​ន្ម ដែលជា​ព្រះអនុជ។ សិលាចារឹក ក៏បាន​បញ្ជា​ក់ទៀតថា ព្រះអង្គម្ចាស់​ មា​រប​តិ​សិង្ហ​វ​រ័​ន្ម បានក្លាយ​ទៅជា​អធិបតី​គ្រប់គ្រង​នគរ​ចា​នា​សៈបុ​រៈ រីឯ​ព្រះអនុជ​របស់​ព្រះអង្គ​វិញ គឺជា​អ្នក​ដែល​បាន​កសាង​រូបសំណាក​ដំណាង​ឲ្យ​ព្រះ​មាតា​របស់​ទ្រង់ ក្រោមរូបភាព​នៃ​ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ។​

​ផ្នែក​ទី​២​នៃ​សិលាចារឹក​អយុធ្យា​ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​សុទ្ធសាធ​ បាន​ពិពណ៌នា​អំពី​ឈ្មោះ​របស់​ពួក​ខ្ញុំបម្រើ​ទេវស្ថាន​នោះ។ ក្នុងចំណោម​បញ្ជី​ឈ្មោះ​អ្នកបម្រើ​ ឃើញ​មាន​ជា​អាទិ៍ គោ​តៃ និង​ ស៊ី ជាដើម។ ក្រៅពីនេះ​គេ​ក៏បាន​ឃើញ​ស័ព្ទ​ខ្មែរ​មួយ​ចំនួន នៅជំនាន់​អង្គរ​ដូចជា រនោច​, កំបិត​, កូន​, ពៅ​, រត់​វារ​, គ​ន្ធី​..។​ល។

​តាម​ប្រសាសន៍​របស់លោក សឺ​ដេ​ស ព្រះរាជ​វង្សានុវង្ស​​ខ្មែរ ដែល​បាន​គ្រប់គ្រង​នៅ​ខេត្ត​អយុធ្យា​នៅ​ឆ្នាំ ៩៣៧ នេះ បាន​បន្ត​ពូជពង្ស​ពី​បព្វ​ជិត ​ភគ​ទ​វត្ត ដែល​នោះ​គឺជា​ព្រះនាម​របស់​ស្តេច​មួយអង្គ​ដែល​បាន សោយរាជ្យ​នៅ​ឆ្នាំ​៥១៥ នៅក្នុង​រដ្ឋ​មួយ​នៅ​ម្តុំ​ជ្រោយ​ មល​យូ ដែលមាន​ឈ្មោះថា ឡាំង​យ៉ា​ស៊ីវ​សី (យោងតាម​ឯកសារ​ចិន)។

ម្យ៉ាងទៀត ​អ្នកប្រាជ្ញខាងលើ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ស្តេច​ភគ​វត្ត​ នៃ​នគរ​ឡាំង​យ៉ា​ស៊ីវ​សី ត្រូវបាន​ជ្រើសតាំង​ធ្វើជា​ស្តេច ​២០​ឆ្នាំ ក្រោយ​ពី​បាន​និរទេស ​ទៅកាន់​ប្រទេស​ឥណ្ឌា។ តែ​ទោះបី​យ៉ាងនេះ​ក្តី លោក​មិន​ហ៊ាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ពិត របស់​ព្រះមហាក្សត្រ​អង្គ​នេះឡើយ ព្រោះថា​ ព្រះនាម​នេះ គឺជា​ព្រះនាម​មួយ​ដែលមាន​លក្ខណៈសាមញ្ញ​ពេក ​ក្នុងសម័យ​នោះ។​
​គួរ​រំលឹក​នៅទីនេះ​ថា ពេលវេលា​មកដល់​ហើយ សម្រាប់​យើង ដើម្បី​បង្ហាញ​ទស្សនៈ​របស់​យើង​ជុំវិញ គោ​រម្យ​ងារ​ ភគ​វត្ត​ ខាងលើនេះ​ឲ្យ​បានជា​ក់លាក់។

សូមជម្រាបថា គោ​រម្យ​ងារ​ ភគ​វត្ត​ ខាងលើនេះ ពុំមាន​លក្ខណៈ​ទូទៅ​នោះទេ។ ក៏ប៉ុន្តែ ​គឺជា​មុខងារ ឬ​ឋានន្តរ​ស័​កិ្ត​នៅ​សតវត្ស​ទី​១១ ដែល​ជិត​ប្រហែល​ព្រះមហាក្សត្រ ឯណោះទេ។

ឧទាហរណ៍​ ឈ្មោះ​របស់​ព្រះរាជ​គ្រូ​របស់​ព្រះ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២ គឺ ភគ​វត្ត​បាទ​វ្រៈ​កម្រ​តេង ឬ ធូលី​ជើង​វ្រៈ​កម្រ​តេង​អញ។
យើង​ក៏មាន​ព័ត៌មាន​ទៀតថា ព្រា​ហ្មណ៍​បុរោហិត​ម្នាក់ទៀត ដែលមាន​ការចេះដឹង​យ៉ាងជ្រៅ​ជ្រះ​បំផុត ហើយ​ដែលជា​ព្រះរាជ​គ្រូ​របស់​ព្រះបាទ​ជយ​វ​រ្ម័ន​ទី​៦ ផង​នោះ ក៏មាន​គោ​រម្យ​ងារ​ដូចគ្នា​នេះដែរ គឺ ’​ភគ​វត្ត​បាទ​កម្រ​តេង​អញ​”។​

មូលហេតុ ដែល​យើង​លើក​ឧទា​ហរណ៍​​ទាំងនេះ​ឡើង គឺ​ព្រោះតែ​តាម​ទស្សនៈ​របស់យើង គោ​រម្យ​ងារ​ភគ​វត្ត គឺមាន​ឋានៈ​ឲ្យស្មើនឹង​ព្រះរាជា តាមសន្មត ហើយ​ការលើកតម្កើង​ឋានៈ​នេះ ​គឺជា​ប្រពៃណី​ខ្មែរ​ដែលមាន​តាំងពី​សម័យ​នគរ​ភ្នំ​មកម្ល៉េះ។
ម្យ៉ាងទៀត​ វត្តមាន​របស់​គោ​រម្យ​ងារ​ខាងលើ​នេះ ដែលមាន​ប្រភព​ចេញពី​ជ្រោយ​មល​យូ​ ក៏​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ដែរ។ ព្រោះថា​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ​ធ្លាប់បាន​គ្រប់គ្រង​ទៅលើ​ផែនដី​ជ្រោយ​មល​យូ មុន​ការ​លេច​ធ្លោ​ឡើង​នៃ​រដ្ឋ​ឈ្មោះ​ ស្រី​វី​ជ័យ​ នៅក្នុង​អំឡុង​សតវត្ស​ទី​៧-៨​នៃ​គ​.​ស មកម្ល៉េះ។ ហើយ​បើយោងតាម​កំណត់ហេតុ​ចាស់ៗ ដែល​ជនជាតិ​ចិន​បាន​បន្សល់ទុក បាន​ឲ្យ​ដឹងថា ទឹកដី​នេះ​គឺជា​ភាគ​មួយ​នៃ​រដ្ឋ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​ យ៉ាង​ជាក់ច្បាស់ផងដែរ។​

​សរុបសេចក្តី​មក ដោយសារតែ​គេ​ពុំបាន​ឃើញ​វត្តមាន​របស់​ជនជាតិ​មន ដូច​នៅ​ខេត្ត​ល​វៈ ឬ​លព​បុរី និង​ជនជាតិ​ថៃ នៅក្នុង​ខេត្ត​នេះ ទើប​យើង​ពុំ​អាច​សន្និដ្ឋានថា ​តំបន់​នេះ គឺជា​ទឹកដី​របស់​មន ឬ​ថៃ បានជា​ដាច់ខាត។ ផ្ទុយទៅវិញ​នៅ​ទីនោះ គេ​បានឃើញ​វប្បធម៌​ខ្មែរ មានការ​វិវត្តន៍​មិន​ឈប់ឈរ ​ចាប់តាំងពី​សម័យ​បុ​រេ​អង្គរ​រហូតដល់​សម័យ​អង្គរ។ នេះ​ជា​កត្តា​មួយ ដែល​គេ​មិនត្រូវ​មើលរំលង​ឡើយ កាលបើ​គេច​ង់​សរសេរ​ប្រវត្តិ​របស់​ទីក្រុង​អយុធ្យា​ដោយ​សុ​ក្រិតនោះ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.