ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច


ខេត្តសៀមរាប ÷ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ អំពីភាពជាដៃគូគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (The Angkor Water Resilience Project)។ គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែកលើរយៈពេលនៃការអនុវត្តរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។

អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា គម្រោងនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាពដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម ។

គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ជាគម្រោង ទី៤ហើយដែលប្រទេសនូវែលសេឡង់បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដែលក្នុងនោះត្រូវបានអនុវត្តជាបន្តបន្ទាប់មានដូចជា – ទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan) – ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor Participatory Natural Resource Management & Livelihoods) ហៅកាត់ថា APNRM&L និង – ទី៣ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គ (Angkor Community Heritage and Economic Advancement) ដែលហៅកាត់ថា ACHA៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.