ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ


ខេត្តសៀមរាប ÷ ការអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សា គឺបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយភាពពិការភ្នែក ដែលអាចបង្ការបានប្រកបដោយលទ្ធផលល្អប្រសើរ និងបានសហការជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការវាស់គំហើញសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងស្តារគំហើញរបស់សិស្សានុសិស្សដែលបញ្ហាខ្សោយគំហើញ ដើម្បីឱ្យពួកគេ មានលទ្ធភាពសិក្សារៀនសូត្រពេញលេញ។

ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពីសុខភាពភ្នែកដល់ក្រុមយុវជនជាសិស្សវិទ្យាល័យអង្គរ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា យោងតាមការអង្កេតរហ័សពីស្ថានភាពពិការភ្នែកដែលអាចបង្ការបាននៅឆ្នាំ២០១៩ បានបង្ហាញថា អត្រាប្រើវ៉ាឡង់នៃភាពពិការភ្នែកត្រូវបានប៉ាន់ស្មានថាមានប្រមាណជា ០.៣៧% ក្នុងចំណោមប្រជាជនទូទៅក្នុងប្រទេស កម្ពុជា ហើយមូលហេតុសំខាន់នៃគំហើញចុះខ្សោយ និងភាពពិការភ្នែក គឺមានរហូតដល់ ៨០.៤% ដែលបណ្តាលមកពីជំងឺបាយភ្នែក និងជំងឺភ្នែកកំហុសកំណុំរូបភាព។ ហើយបើតាមការអង្កេតដាច់ដោយឡែកមួយទៀតអំពីបញ្ហាកំហុសកំណុំរូបភាពក្នុងចំណោមកុមារតាមសាលារៀនលើក្រុមអាយុ១១ដល់១៤ឆ្នាំ នៅកម្ពុជាក្នុងឆ្នាំ២០១២ បង្ហាញថា កុមារនៅតាមទីប្រជុំជន/ទីក្រុង ប្រមាណជា ១៣% មានបញ្ហាកំហុសកំណុំរូបភាព ឬ ភ្នែកម្ហូប។ លោកជំទាវកិត្តិបណ្ឌិត មានប្រសាសន៍ទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងអប់រំ បានសហការជាមួយនឹងមូលនិធិហ្វ្រេដ ហូឡូ អនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុស កំណុំរូបភាពនៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាប្រេវ៉ា ឡង់នៃភាពពិការភ្នែក និងឆ្លើយតបចំពោះការរីក ចម្រើន វិស័យបច្ចេកវិទ្យា ដែលតម្រូវការប្រើប្រាស់ភ្នែកកាន់តែកើនឡើងរាល់ថ្ងៃ។ ក្នុងនោះក្រសួងកិច្ចការនាវីកំពុងអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំសុខភាពភ្នែក និងប្រាប់ពីសេវាពិនិត្យ ព្យាបាលដែលមាន និងតម្រូវការវ៉ែនតា តាមរយៈយុទ្ធសាស្ត្រដែលមានការចូលរួមពីសហគមន៍។ លើសពីនេះទៅទៀត គម្រោងបាននឹងកំពុងរៀបចំផែនការ បើកយុទ្ធនាការថ្នាក់ជាតិ (SEE NOW Campaign) អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក និងជំរុញឱ្យប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកទៅទទួលសេវាក្នុងចំណោមប្រជាជនទូទៅ និង រួមទាំងសិស្សានុស្ស នៅតាមសាលារៀនផងដែរ។

លោក បាក់ តូក្យូ ប្រធានអង្គការមូលនិធិហ្វ្រេតហូឡូ បានឲ្យដឹងថា សម្រាប់កម្មវិធីដែលរៀបចំឡើងនេះដែរ គឺដើម្បីផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់ពីសុខភាពភ្នែក ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប និងជួយ ដោះស្រាយបញ្ហា កំហុសកំណុំរូបភាព ដែលធ្វើឱ្យយើងមើលឃើញមិនច្បាស់ ទៅជាមើលឃើញច្បាស់។ ក្នុងករណីមានបញ្ហាកំហុសកំណុំរូបភាព ៤ប្រភេទដែលយើងផ្ដោតសំខាន់រួមមាន៖ ភ្នែកម្ហូប ដែលជាភ្នែកមើលឆ្ងាយមិនច្បាស់ តែមើលជិតច្បាស់, ភ្នែកប្រេះប៊ីត ដែលអាចមើលវត្ថុតូចៗនៅទីជិតមិនច្បាស់ វាកើតឡើងចំពោះមនុស្សមានវ័យចាប់ពីអាយុ ៤០ឡើងទៅ តែមើលឆ្ងាយមានលក្ខណៈធម្មតា, ភ្នែកអាស្ទិកម៉ាត ជាភ្នែកដែលមើលជិត ឬមើលឆ្ងាយមិនច្បាស់ ឃើញរូបភាពជាស្រមោល ព្រិល ជារលក ឬផ្អៀងៗ និងភ្នែកអ៊ីពែរម៉េត្រូប ដែលជាភ្នែកដែលមើលទាំងជិត និងឆ្ងាយមិនច្បាស់។ បញ្ហាកំហុសកំណុំរូបភាពទាំង ៤ប្រភេទនេះ គឺយើងអាចបង្ការបានតាម រយៈការប្រើប្រាស់វ៉ែនតាឱ្យបានត្រឹមត្រូវ ដូចនេះត្រូវយកចិត្តទុកដាក់ថែរក្សាភ្នែករបស់អ្នក។

ក្នុងឱកាសនោះដែរ លោក អ៊ឹង គឺមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់ក្មួយៗជាសិស្សានុ សិស្សទាំងអស់ សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាសុខភាពភ្នែករបស់ក្មួយៗ ប្រសិនបើក្មួយៗមានបញ្ហាពិបាកក្នុងការមើលទោះមើលជិត ឬមើលឆ្ងាយ មើលមិនច្បាស់ មើលទៅព្រាលៗ សូមក្មួយៗប្រញាប់ទៅជួបគ្រូពេទ្យជំនាញឯកទេសភ្នែក ដើម្បីជួយក្មួយៗឱ្យមើលឃើញបានច្បាស់ល្អឡើងវិញ។ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពភ្នែក និងប្រើប្រាស់ភ្នែកឱ្យបានត្រឹមត្រូវ កុំលេងហ្គេមអេឡិចត្រូនិក មើលទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ លើសពី ២ម៉ោងក្នុង១ថ្ងៃ ត្រូវអង្គុយមើលទូរទស្សន៍យ៉ាងតិចប្រហែល៣ម៉ែត្រពីទូរទស្សន៍ និងឧស្សាហ៍ព្រិចភ្នែក ហើយត្រូវអង្គុយយ៉ាងតិច ៣០សង់ទីម៉ែត្រ ពីអេក្រង់កុំព្យូទ័រ បរិភោគអាហារមានតុល្យភាព សារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយយើងផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.