ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ. សៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ


ខេត្តសៀមរាប ÷ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ.សៀមរាប ខេត្តសៀមរាប និង រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង នវានុវត្ត ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល និងប្រតិភូអមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប និង ខេត្តកំពង់ធំ អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ភ្ញៀវជាតិ អន្តរជាតិ អង្គការដៃគូរ សិស្សានុសិស្ស យុវជនកាយរឹទ្ធកម្ពុជា យុវជនកាក បាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងកម្មករប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ចូលរួម ។

ក្នុងកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាបខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ ថា នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់១៥លានដុល្លា សម្រាប់សាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាត៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២ គីឡូម៉ែត្រ ។ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាបទទួលបានគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(ហៅកាត់ថា(JICA)សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ៧១៦១លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹក ពីបឹងទន្លេសាប ។

នៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយលើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំ ជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥។ ខណៈបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ដែលគិតត្រឹមឆ្នាំ ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១,២លានគ្រួសារ គឺកើនឡើង ៥៣,៨% ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០ លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូប។ មានប្រសាសន៏នោះដែរឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី បានលើកឡើង ថា សម្តេចនាយករដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធ បានធ្វើ ឲ្យកម្ពុជា ឈ្នះនូវផលប៉ះពាល់នៃជម្ងឺកូវិដ១៩ ហើយសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងវិស័យជាច្រើនបានកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សហើយទេសចរ ណ៍លើពិភពលោកកំពុងត្រលប់មកខេត្តសៀមរាប និងទីក្រុងទេសចរណ៍សំខាន់ៗនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះ នឹងអាចបំពេញតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងបានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន១០០% ត្រឹមឆ្នាំ២០២៥។

មានប្រសាសន៍នោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់កម្ចីសម្បទានតាមរយៈទីភ្នាក់ងារ សហរតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ហៅថាICA) សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប និងការផ្ដល់ជំនួយហិរញ្ញប្បទានេះ ឥតសំណងតាមរយៈក្រសួងការបរទេសជប៉ុន សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គងទឹកស្អាតខេត្តកំពង់ធំ។

សម្តេច បានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំងពីរកន្លែងនៅថ្ងៃនេះ ក៏ជានិមិត្តរូបមួយនៃ ភាពរីកចម្រើន នៃចំណងទាក់ទង រវាងកម្ពុជា ជប៉ុន ដែលជាឆ្នាំគម្រប់ ៧០ឆ្នាំ (១៩៥៣.២០២៣ ) ។ សម្តេចបានបន្តទៀតថា នេះជាភ័ព្វសំណាងល្អរបស់កម្ពុជា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និង ភាពម៉ឺងម៉ាត់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេ ជោ នាយករដ្ឋមន្រ្តី, ក្នុងថេរវេលាជិត៣ឆ្នាំកន្លងមក, កម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូរីជ-១៩ ប្រកប ដោយភាពស្វាហាប់ និងភាពបត់បែន ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីបុរេសកម្ម ហើយបានគ្រប់គ្រងសភាពការណ៍សង្គម និងសេដ្ឋកិច្ចបាន ល្អប្រសើរ ។ រាជរដ្ឋាភិបាលនៅតែបន្តជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ ផលិតភាព, ការលើកស្ទួយផលិតកម្ម ដើម្បីនាំប្រទេសរបស់យើង ឈានឡើងទៅកាន់កម្ពស់ថ្មីមួយទៀតក្នុងខ្សែ ចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក ជាពិសេស ដើម្បីចេញផុតពីប្រទេសមានចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ ។ តាមការព្យាករណ៍ នៅឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនដល់ ១៩លាននាក់ និងឈានដល់ចំនួន ២២លាននាក់ នៅឆ្នាំ២០៥០, ពេលនោះ ប្រជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន ។

សម្តេចក៏បានបញ្ជាក់ថា ជាការពិតណាស់ ការផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រង និងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែទទួច និងស្នើឲ្យមានការលើកទឹកចិត្តការចូលរួមវិនិយោគ លើវិស័យផ្គត់ផ្គង់ទឹកស្អាតពីផ្នែកឯកជនទាំងក្នុងនិងក្រៅប្រទេស ដែលជាការជួយបំពេញបន្ថែមដល់ផ្នែកសាធារណៈ ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដល់គ្រប់ទីប្រជុំជន រួមទាំងតំបន់ជនបទនានា បន្ថែមលើ ការចូលរួមការផ្ដល់ទឹកស្អាតពី ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។

សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយគាំទ្រដល់ការសាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាបន្តបន្ទាប់ នៅកម្ពុជា៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.