ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីសម្ពោធដាក់ឱ្យដំណើរការស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ នៅខេត្តសៀមរាប


ខេត្តសៀមរាប ÷ ស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានចាប់ផ្តើម សាងសង់នៅខែឧសភាឆ្នាំ២០២២ និងបានបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣ ក្រោយពីដំណើរការសាងសង់បានកាត់ខ្សែបូរ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា សមាគម AIMF និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ លោក Karim ZAIDY តំណាងប្រធានស្ថាប័ន SIAAP ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អភិបាលក្រុង មកពី សាធារណរដ្ឋសង្គមនិយម វៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកំពត អភិបាលរង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង តំណាងមកពីសាលារាជធានីភ្នំពេញព្រមទាំង ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តសៀមរាបពាក់ព័ន្ឋមួយចំនួនផងដែរ។

ក្នុងរបាយការណ៍របស់លោក ចិក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញថា៖ខេត្តសៀមរាបជាសមាជិករបស់សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF) ចាប់ពីឆ្នាំ២០០០មក ហើយបានចូលរួមក្នុងការអភិវឌ្ឍន៏បណ្តាញកែច្នៃកភក់ចេញពីលូទឹកកខ្វក់ទៅជាជី កសិកម្មក្នុងគោលបំណងពីរ ទន្ទឹមគ្នាគឺការកែលំអអនាម័យសាធារណៈ និងការអភិវឌ្ឍន៏ខ្សែសង្វាក់ផលិតកម្មសម្រាប់ជីកសិកម្ម(ជីសរីរាង្គ) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ ថុនិងបច្ចេកទេស របស់សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF) សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP) ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍន៏សាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប ដោយប្រើថវិកាជាពីរជំហាន ÷ ទី១ សិក្សាគម្រោងដែលជាជំនួយរបស់រដ្ឋបាលអូដឺសេន ប្រើថវិកាចំនួន៨ម៉ឺនយូរ៉ូ។ជំហានទី២ គម្រោងផលិតជីកសិកម្ម(ជី មមោក)នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយៈពេល៤ឆ្នាំពីឆ្នាំ២០២០ដល់២០២៤ដែលមានការចូលរួម ដោយរដ្ឋបាលខេត្តសៀមរាបបានស្នើទៅក្រសួងសាធារណៈការនិងដឹកជញ្ជូនហើយក្រសួងបានឯកភាពផ្តល់នូវដីចំនួន៣ហិកតាកន្លះស្ថិតនៅភូមិកន្ត្រកសង្កាត់ស្វាយដង្គំ ព្រមទាំងទទួលបានគាំទ្រឥណទានពី ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (ASEN)ចំនួន៩សែនអ៊ឺរ៉ូ សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF)៤សែន អ៊ឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP)ចំនួន ៤សែនអ៊ឺរ៉ូដែរ សរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន១,៧០០.០០០អ៊ឺរ៉ូ។

លោក អ៊ឹង គឹមលាង អភិបាលរង ខេត្តសៀមរាប បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមសហ ការជំរុញ គាំទ្រ សម្របសម្រួលអនុវត្តធ្វើឱ្យលេច ចេញនូវសមិទ្ឋផល នាពេលនេះ ។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា៖ គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់ បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង ៖កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក) ធ្វើជីកសិកម្មជីមមោគ។ បង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ ។

– កែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ។

ក្រៅពីនោះវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹក កខ្វក់ក្នុងក្រុងសៀមរាប ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជំរុញឲ្យទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និងបរិស្ថានកាន់តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ ។

ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង សង្ឃឹមថាភាគីបារាំងនឹងបន្តជួយ គម្រោងដូចគ្នានេះនៅជំហានបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការក្នុងក្រុងសៀមរាប ផង និងបណ្តាស្រុកជុំវិញក្រុងសៀមរាបផង ដែលកំពុងតែមានការអភិវឌ្ឍន៏លើវិស័យ សំណង់ និងសេវាកម្មនានាយ៉ាងខ្លាំងក្លា ស្របជាមួយនឹងការបង្កើត ទីក្រុងរណបថ្មី នៅប៉ែកខាងកើត និងប៉ែកខាងជើងក្រុងផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.