ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ សាយ ​សំអាល់​៖​«ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ស្រុក​យើង ​គឺ​ជា​ឧបករណ៍​ដ៏​ពិសិដ្ឋ​ ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​និង​រៀប​ចំ​គោល​នយោបាយ​ប្រកប​ដោយ​ភាព​ជាក់​ស្តែង​​ទាក់​ទង​នឹង​កិច្ច​គាំពារ​បរិស្ថាន​


រាជធានីភ្នំពេញ ÷ ឯកឧត្តម សាយ សំអាល់៖«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង គឺជាឧបករណ៍ដ៏ពិសិដ្ឋ ជំនួយដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ និងរៀបចំគោលនយោបាយ ប្រកបដោយភាពជាក់ស្តែង ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សម្បត្តិធម្មជាតិ និង ការរស់នៅដោយចីរភាព»

លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់អោយដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពី លោកស្រី Allisar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូត នានាប្រចាំព្រះរាណាចក្រកម្ពុជា ដៃគូរអភិវឌ្ឍន៍ មន្ទីរបរិស្ថាន២៥រាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា គោលបំណងសំខាន់នៃការបង្កើត ប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង (CEMIS) គឺដើម្បីចែករំលែក រក្សាទុក គ្រប់គ្រង និងវិភាគទិន្នន័យ សំដៅជួយពង្រឹងដល់ការរៀបចំផែនការ ការសម្រេចចិត្ត ការតាមដាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅកម្ពុជា។ប្រព័ន្ធនេះនឹងគាំទ្រដល់ការអនុវត្តគោលនយោបាយ និងទស្សនៈវិស័យរបស់ក្រសួងបរិស្ថាន ក៏ដូចជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគាំទ្រដល់គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងអាទិភាពការងាររបស់ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ក្នុងកិច្ចដំណើរការការពារ គ្រប់គ្រង ធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅ និង អភិវឌ្ឍដោយចីរភាព។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថា បានមានប្រសាសន៍ថា នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានទទួលនូវការគាំទ្រតាមរយៈ គម្រោង «និរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រួមជាមួយនឹង ការគាំទ្របច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពង្រីកសក្តានុពល និងវិសាលភាពក្នុង ការគ្រប់គ្រងទិន្នន័យដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថានដែលហៅថា ប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង (CEMIS) គឺជាថ្នាលឌីជីថលគ្រប់គ្រង ទិន្នន័យផ្លូវការមួយរបស់ក្រសួងបរិស្ថាន មានវិសាលភាពអនុវត្តន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយ មាន ៤ ផ្នែកសំខាន់ៗគឺ៖

១) ផ្នែកទិន្នន័យ គឺថ្នាលឌីជីថល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាសរក្សាទុក ទាញយក ទិន្នន័យ ផ្សេងៗ មកធ្វើការវិភាគ និងផលិតផែនទីតាមតម្រូវការ។

២) ផ្នែកគាំទ្រសេចក្តីសម្រេចចិត្ត មានដូចជា GIS Zonation Model សម្រាប់គាំទ្រ និង ពន្លឿន ការកំណត់និងការបែងចែកតំបន់គ្រប់គ្រង ប្រព័ន្ធតាមដានធនធានព្រៃឈើ និង ភ្លើងឆេះ ព្រៃ និង ប្រព័ន្ធផ្សេងៗ។

៣) ការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការគ្រប់គ្រង ប្រើប្រាស់ ប្រមូល វិភាគ និងចែករំលែកទិន្នន័យ ក្នុងប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង

៤) ការចូលរួម និងកិច្ចសហប្រតិបត្តិរវាង ក្រសួង ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអប់រំ និងស្រាវជ្រាវ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.