ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ពិធីបំបួសកុលបុត្រ កុលធីតា អបអរបុណ្យវិសាខបូជា នៅខេត្តសៀមរាប


ខេត្តសៀមរាប ÷ សាលាអនុគណក្រុងសៀមរាប សហការជាមួយអាជ្ញាធរខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំពិធីបំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន ១០២រូប នៅបរិវេណវត្តទេពពោធិវង្ស ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានរយៈពេលមួយអាទិត្យ ចាប់ពីថ្ងៃទី៣០មេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណងអប់រំបន្ទុំនិស្ស័យតាមបែបពុទ្ធសាសនា ជាការតបគុណចំពោះមាតាបិតា ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង ចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលជាបុណ្យជាតិនិងអន្តរជាតិផងដែរ ។

ក្នុងបុណ្យវិសាខបូជា និង បំបួសកុលបុត្រកុលធីតានេះ ក្រោមវត្តមាននិមន្ត និង អញ្ជើញចូលរួមពី ព្រះវិជ័យ រងី្ស ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណខេត្ត និង ជាព្រះគ្រូអនុគណ ក្រុងសៀមរាប និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃ អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងសីលវ័ន្តសីលវន្តី ផងដែរ ។

តាមសង្ឃរាយការណ៍របស់ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ប្រធានគណៈកម្មការបុណ្យវិសាខបូជា និងបំបួសកុលបុត្រ-កុលធីតា បានឲ្យដឹងថា នេះជាឆ្នាំទី១០ហើយ ដែលកម្មវិធីបួសអបអរបុណ្យវិសាខបូជានៅខេត្តសៀមរាប ។ ក្នុងពិធីបំបួសកុលបុត្រ កុលធីតា ក្នុងថ្ងៃបុណ្យវិសាខបូជានេះ ពិតជាមានសារសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីប្រពៃណីសាសនាផង ដើម្បីឲ្យកុលបុត្រ កុលធីតាខែ្មរ កាន់តែយល់ច្បាស់ពីតម្លៃព្រះពុទ្ធសាសនាផង ។ ម៉្យាងទៀតព្រឹត្តិការណ៍នេះ អាចឲ្យពុទ្ធបរិស័ទទាំងអស់ ចូលរួមអភិវឌ្ឍវិស័យសាសនា ឲ្យមានលំនឹង និងសុក្រឹតភាព តាមព្រះធម៌ រំលឹកឲ្យកូនខ្មែរដឹងពីប្រវត្តិនៃថ្ងៃបុណ្យវិសាខបូជា និង ចូលរួមអនុមោទនាចាប់យកចំណែកបុណ្យកុសលដោយក្តីជ្រះថ្លា ហើយបានក្លាយជាប្រពៃណីមួយសម្រាប់អ្នកខេត្តសៀមរាប ក៏ដូចជាក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់ខេត្តផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយសមណេ សីលវន្តី លោកស្រី យូ សុភា បានលើកឡើងថា ពិធីបំបួស កុលបុត្រកុលធីតា និង បុណ្យវិសាខបូជានេះ គឺដើមី្បរំលឹកដល់នក្ខត្តសម័យកាលទាំងបី របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ ការយាងត្រាសដឹងនូវសព្វញ្ញូពុទ្ធ ព្រមទាំងកាលដែលព្រះអង្គទ្រង់យាងចូលបរិនិព្វាន្ធ ហើយក៏សម្តែងនូវកតញ្ញូ កតវេទីតា ថ្វាយចំពោះអច្ឆរិយៈបុគ្គលព្រះអង្គ ដែលបានសាងបុណ្យបារមី ដោយលះបង់ព្រះកាយពល និងសេចក្តីសុខ និង ព្រះជន្ម ដើមី្បស្វែង រកព្រះធម៌ បម្រើផលប្រយោជន៍មនុស្សជាតិ នៅលើភពផែនដីនេះ ឲ្យមានសុខសន្តិភាព តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាជា រៀងដរាបមក ។

លោកស្រីអភិបាលរងបានបន្តទៀតថា ព្រឹត្តិការណ៍ដ៏អធិកអធមនៅតាមវត្តអារាមទូទាំងប្រទេស ប្រមុខរាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ដោយបានចារិកក្នុងរដ្ឋធម្មនុញ្ញ (ជាសាសនា របស់រដ្ឋ ) ។ ដូច្នេះពុទ្ធសាសនិកម្នាក់ៗតែងតែប្រតិបត្តិ គោរពស្រឡាញ់ចំពោះព្រះពុទ្ធសាសនា និង ចង់ឲ្យវិស័យព្រះពុទ្ធ សាសនានៅតាមទីវត្តអារាមបំពេញ និង បន្តវេននូវតួនាទីរបស់ខ្លួន ដើមី្បឧត្តមប្រយោជន៍ដល់ពុទ្ធបរិស័ទសង្គមជាតិ និង សម្រាប់ជាទីពឹងពំនាក់របស់ពុទ្ធបរិស័ទគ្រប់រូបទៀតផង ។ លោកស្រីបានបញ្ជាក់ថា បុណ្យវិសាខបូជា ជាពិធីបុណ្យជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ហើយការប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ពិសេសចំនួន ៣ធំៗ ដូចជា ការប្រសូត ការត្រាស់ដឹង និងការចូលព្រះនិពា្វន ។ ព្រះពុទ្ធមានព្រះនាមថា សិទ្ធត្ថ (អានថា សិត-ធ័ត)។ ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជ ចំនួន ៦២៣ឆ្នាំ ។ ព្រះអង្គត្រាស់ដឹងជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ ។ ព្រះអង្គ ទ្រង់ចូលបរិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០វស្សា។ ដោយសារតែទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិព្វាន នៅក្នុងថ្ងៃ ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នាគឺខុសតែឆ្នាំតែប៉ុណ្ណោះ ហើយ បុណ្យវិសាខបូជា គឺជាការរំលឹកដល់ថ្ងៃទាំង៣របស់ព្រះអង្គ ។ បើតាមការសិក្សាស្រាវជ្រាវ ឲ្យដឹងថា នៅប្រទេសមួយចំនួន ដូចជាប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា ជាដើម ពិធីបុណ្យវិសាខបូជា ត្រូវបានធ្វើតាំងពីប៉ុន្មានរយឆ្នាំ ក្រោយពេលដែលព្រះពុទ្ធបរិនិព្វានម្ល៉េះ ។ ចំណែកនៅប្រទេសកម្ពុជា ទើបតែត្រូវបានធ្វើឡើងនៅឆ្នាំ១៨៥៥ គឺក្នុងរជ្ចកាលព្រះបាទអង្គឌួង តែប៉ុណ្ណោះ ដោយកាលណោះ ពិធីបុណ្យនេះ ធ្វើនៅរាជធានីឧដុង្គ ។ ចំណែកអ្នកដែលបានប្រារព្ធពិធីបុណ្យវិសាខបូជា មុនគេ គឺព្រះសង្ឃ និងពុទ្ធបរិស័ទ ផ្នែកខាងធម្មយុត្តិកនិកាយ ។ លុះដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ទើបព្រះសង្ឃនិងពុទ្ធបរិស័ទខាង គណៈមហានិកាយ ប្រារព្ធធ្វើជាផ្លូវការរហូតមកដល់សព្វថ្ងៃ ។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រីក៏បានធ្វើការក្រើនរំលឹកដល់ ព្រះសង្ឃ សាមណេ សីលវន្តី និង ពុទ្ធបរិស័ទទាំងអស់ សូមអញ្ជើទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ នៅថ្ងៃ អាទិត្យ ទី ២៣ ខែ កក្កដាឆ្នាំ២០២៣ ដើមី្បរស់នៅក្រោដំបូលសន្តិភាពនៅកម្ពុជាតទៅអនាគត ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.