ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

ឯកឧត្តម​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ ​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ចូល​កាន់​តំណែង​លោក​ស្រី ​ចាត ​សូរស្មី ​ជាព្រះ​រាជ​អា​ជ្ញា ​ខេត្ត​កំពង់​ស្ពឺ


ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ បានអញ្ជើញជាអធិបតីប្រកាស ឱ្យចូលកាន់តំណែងលោកស្រី ចាត សូរស្មី ចូលមកកាន់ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។

ក្នុងពិធីផ្ទេរតំណែងនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការអាវុធហត្ថខេត្ត, បញ្ជាការតំបន់ប្រតិបត្តិការរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង​ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញារង មន្ដ្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តជាច្រើន រូបទៀតផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម អង្គវង្ស វឌ្ឍនា ក៏បានណែនាំ និងផ្តាំផ្ញើដល់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ឱ្យនាំគ្នាយក​ចិត្តទុកដាក់ មើលអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កុំឱ្យមានការចោទប្រកាន់រឿងអំពើពុករលួយ ដែលតែងតែ​កើតឡើង មកលើស្ថាប័នតុលាការ ជាញឹកញាប់ពេក អ្នកចាញ់ក្តីក៏ស្រែករកយុត្តិធម៌ និងចោទតុលាការ ជាពិសេសព្រះរាជអាជ្ញា និងចៅក្រម​ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបាននូវភាពយុត្តិធម៌បំផុត។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យស្ថាប័នយុត្តិធម៌នៅតាមខេត្ត ត្រូវបង្កើនការសាមគ្គីភាពផ្ទៃ ក្នុងឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារ ស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយផ្នែកពាក់ព័ន្ធទាំងកងកម្លាំង ប្រដាប់អាវុធ ទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាស្នើសុំថវិកាជាតិ​ ដើម្បីធ្វើការកសាងអគារ នៃសាលាដំបូង ឱ្យបានឆាប់​បំផុត​ដែលអាចធ្វើទៅបាន។

ឯកឧត្តម វ៉ី សំណាង បានស្នើឱ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង​ខេត្តកំពង់ស្ពឺ ត្រូវបន្តពង្រឹងកិច្ចសហការ​ជាមួយមន្ទីរជំនាញពាក់ព័ន្ធ ជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ របស់ប្រជាពលរដ្ឋ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព និងភាពយុត្តិធម៌។

លោកស្រី ចាត សូរស្មី  ព្រះរាជអាជ្ញា ​នៃអយ្យការអមសាលាដំបូង​ខេត្តកំពង់ស្ពឺ បានឡើងប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាព​ផ្ទៃក្នុង​រវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ​ និងសហការធ្វើការងារល្អ ជាមួយអាជ្ញាធរ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិ ឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.