ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍មកពីបណ្តាខេត្តចំនួន១៤ដើម្បីប្រសិទ្ធភាពអនុវត្តការងារ


ខេត្តសៀមរាប ÷ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការអភិវឌ្ឍធនធានមនុស្សទាំងនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិហើយជាពិសេសគឺ ដើម្បីផ្តល់លទ្ធភាព ឲ្យថ្នាក់ក្រោមជាតិអាចអនុវត្តការងារបានកាន់តែមានប្រសិទ្ធភាពថែមទៀត ជាក់ស្តែងនាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣នេះនៅខេត្តសៀមរាប ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីថ្នាក់ក្រោមជាតិ(ជំហ៊ានទី២)ដែលមាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការនៃ មន្ទីរប្រៃសណីយ៍និង ទូរគមនាគមន៍ មកពីបណ្តាខេត្តចំនួន១៤ខេត្តចូលរួមជាសិក្ខាកាមប្រមាណចំនួនជាង១០០នាក់  ។

នៅក្នុងពិធីបើកសិក្ខាសាលានេះដែរស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមផងដែរ ។

លោក សុខ សីហា ប្រធានមន្ទីរមន្ទីរប្រៃសណីយ៍និង ទូរគមនាគមន៍ខេត្តសៀមរាបបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចជ្រើសរើសយកខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពអនុវត្ត ការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២)ដល់ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ដែលអញ្ជើញមកពី ១៤ខេត្តមាន៖ខេត្តសៀមរាប តាកែវ ប៉ៃ លិន ព្រះវិហារ ក្រចេះ ព្រៃវែង ស្ទឹងត្រែង កោះកុង ស្វាយរៀង កែប កំពង់ឆ្នាំង មណ្ឌលគិរី រតនគិរី និងខេត្តកណ្តាល ចូលរួមសិក្ខាសាលាដើម្បីទទួលយកចំណេះដឹងនិងបទពិសោធន៍ថ្មីៗពីគ្រូឧទ្ទេស វាគ្មិន ដើម្បីលើកកម្ពស់សមត្ថភាព ដើម្បីបំពេញការងារទាំងអស់គ្នាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនអោយ បានកាន់តែល្អប្រសើរ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានថ្លែងថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងខេត្តសៀមរាប យើងមានការរីកចម្រើន គួរឱ្យកត់ សម្គាល់ដោយរយ:ពេលកន្លងមក យើងបានសហការជាមួយអ្នកពាក់ព័ន្ធ បានចុះរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណ: បណ្តាញ ខ្សែអាកាសក្នុងក្រុងសៀមរាប។ លោកបន្តទៀតថា ចំពោះវិស័យទូរគមនាគមន៍ គឺជាវិស័យមួយ ដ៍សំខាន់មិនអាចខ្វះបានក្នុងយុគសម័យនេះ ដែលជាចលករដើម្បី ឈានទៅរដ្ឋាភិបាល ឌីជីថល ដែលយើងបានគិតគួរផងដែរ។ ដោយ ឡែក ចំពោះវិស័យសេវាទូរស័ព្ទមានវិសាលភាពគ្របដណ្តប់ទូទាំង ខេត្តសៀមរាបក្នុងនោះ សេវាទូរស័ព្ទ និងអ៊ិនធឺណេតមានការរីក ចម្រើនគួរឱ្យកត់សំគាល់ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ ដោយនៅក្នុងក្រុងសៀមរាបខ្សែអ៊ិនធឺណិតបានដាក់ចូលក្នុងបំពង់ក្រោមដីនៅលើផ្លូវសំខាន់ៗ ហើយ ជាមួយគ្នានោះសេវាទូរស័ព្ទក្នុងខេត្តសៀមរាប ឃើញថាមានភាពល្អប្រសើរជាងមុនច្រើនដែលកន្លែងទីប្រជុំជនយើងឃើញមានសេវាល្អគ្រប់ក្រុមហ៊ុនតែទោះជាយ៉ាងនេះក្តីក៏នៅមានតំបន់មួយចំនួន ដែលពុំទាន់មានសេវាទូរស័ព្ទ និងអ៊ិនធឺណេតគ្រប់គ្រាន់គឺផ្នែកខ្លះនៃស្រុក វ៉ារិន ស្រុកស្វាយលើ និងស្រុកជីក្រែងខេត្តសៀមរាប និងតំបន់ ទេសចរណ៍ដាច់ស្រយាលមួយចំនួន និងសហគមន៍ទេសចរណ៍ជាច្រើនទៀត ដោយខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងចំណោម ខេត្តនានានឹងស្របពេល ដែលបច្ចេកវិទ្យាមានការរីកចំរើនសេវាទូរសព្ទ និងសេវាអ៊ិនធឺណេតពិតជាមានសារសំខាន់មិនអាចខ្វះបាន។

ក្នុងឱកាសនោះដែរ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាមគណៈអភិបាលខេត្ត លោក យុន លីនណេ ក៏បានមានប្រសាសន៍សំណូមពរដល់ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ក៏ដូចជាក្រសួងពាក់ព័ន្ធចូលរួមសហ ការដោះស្រាយលើតំបន់ ទេសចរណ៍ដាច់ស្រយាលនានា ដែលពុំទាន់មានសេវាទូរស័ព្ទ និង អ៊ិនធឺណេតគ្រប់គ្រាន់ ជូនភ្ញៀវជាតិ-អន្តរជាតិ ដែលមកទស្សនា កម្សាន្ត នៅខេត្តសៀមរាប និងប្រជាពលរដ្ឋកំពុងរស់នៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ ។ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍អោយដឹងថាការបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីថ្នាក់ក្រោមជាតិ នាពេលនេះគឺក្នុងគោលបំណងបង្កើនភាពស្និតស្នាល រវាងមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងធ្វើ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអាចចាប់ យកព័ត៌មាន ចំណេះដឹង ការយល់ដឹងថ្មីៗ បានត្រឹមត្រូវបន្ថែមជាប្រចាំថ្ងៃឲ្យទាន់បច្ចុប្បន្នភាពវិវត្តជឿនលឿន នៃបច្ចេកវិទ្យាសម័យថ្មី ឲ្យមន្ត្រីថ្នាក់ក្រោម ជាតិអនុវត្តតួនាទី និងភារកិច្ចដែលក្រសួងបានប្រគល់ជូន មានភាពច្បាស់លាស់ និង ផ្តល់គន្លឹះ និងបទពិសោធន៍ ដើម្បីដោះស្រាយប្រកបដោយការច្នៃប្រឌិត និងមានប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមនានា មានចំពោះមុខ ដែលមន្ទីរ ប.ទ.កំពុងជួបប្រទះសព្វថ្ងៃ។ ឯកឧត្តម បានបន្តទៀតថា សិក្ខាសាលាក្នុងថ្ងៃនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញនូវសារៈសំខាន់ នៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ដែលមិនមែនតែនៅក្នុងកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងថ្នាក់តំបន់ និងសកលលោកផងដែរ ។

ឯកឧត្តមបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ នូវការរីកចំរើន ដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា ក៏ដូចជាការវិវឌ្ឍនៃទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានជម្រុញនូវ ផលិតភាព ដែលអាចធ្វើឲ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជារាស្រ្តកម្ពុជា។ បច្ចេកវិទ្យាគមនា គមន៍ និងព័ត៌មាននៅតែបន្តជាចលករសំខាន់មួយនាថ្ងៃអនាគត ស្របពេលដែលកម្ពុជាបានកំពុងប្រឹងប្រែងបំលែងខ្លួនឯងទៅជាសេដ្ឋកិច្ចឌីជីថល ។ ក្នុងខណៈពេលដែល វិស័យបច្ចេកវិទ្យាគមនាគម នាគមន៍ និងព័ត៌មាន បាននាំមកនូវឱកាសថ្មីៗ វាក៏បាននាំមកនូវភាពងាយរងគ្រោះថ្មីៗផងដែរ ។ ជាសកលការគំរាមគំហែងតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានភាពស្មុគស្មាញ ហើយផលប៉ៈពាលកាន់តែធ្ងន់ធ្ងរផងដែរ ។

ឯកឧត្តមបានបន្តទៀតថា សិក្ខាសាលានេះនឹងផ្តល់ជាចំណេះដឹងដល់អស់លោក លោកស្រីមកពី ១៤នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តពេលនេះ ឲ្យកាន់តែយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះប្រព័ន្ធឌីជីថល និងការគំរាមគំហែង , យល់ដឹងអំពីប្រភេទនៃការវាយប្រហារដែលអ្នកអាច ជួបប្រទៈ និងស្វែងយល់ដឹងអំពីវិធីសាស្ត្រក្នុងការស្វែងរកនូវចំនុចខ្សោយ និងការជួសជុល , យល់ដឹងអំពីច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធទៅនឹងសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានរបស់កម្ពុជា ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានទទួលស្គាល់នូវកង្វះខាតមួយចំនួន ដែលអាជ្ញាធរខេត្តលើកឡើង និង រាល់សំណូមពររបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តលើកឡើង ព្រមទាំងបានផ្តាំផ្ញើឲ្យអ្នកចូលរួមទាំងអស់ ក្នុងអង្គសិក្ខាសាលា ធ្វើការប្រឹងប្រែងទាញយកចំណេះដឹង និងបទពិសោធន៍ឲ្យបានច្រើនពីអ្នកជំនាញដែលបានមកបង្ហាត់បង្ហាញក្នុងពេលនេះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.