ព័ត៌មាន​ទាន់ហេតុការណ៍
អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!  - ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដើម្បីបំផុសស្មារតីអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបង្កើនការគាំទ្រ និងចូលរួមផ្សព្វផ្សាយពីផលិតផលក្នុងស្រុករបស់ខ្មែរយើង - រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង” - ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព! - ឈ្មួញ​រក​សុី​ខាង​ដឹក​ជញ្ចូន​បទ​ល្មេីស​ធន​ធាន​ធម្មជាតិ​ព្រៃ​ឈេី​ឈ្មោះ​ផល ​ក្រោយ​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ឥលូវ​ចាប់​ផ្តេីម​បន្ត​សម្មភាព​ដឹក​ជញ្ចូន​ឈេី​ឡេីង​វិញ​ហេីយ​! - ឧត្តមសេនីយ៍ឯក ​រ័ត្ន ​ស្រ៊ាង ​បែង​ចែក​ភេសជ្ជៈ​ដល់​កម្លាំង​អាវុធហត្ថ​ចំណុះ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ! - ឯកឧត្ដម ​កិត្តិសង្គហ​បណ្ឌិត ​គន់ ​គីម ​ទេស​រដ្ឋមន្ត្រី ​អនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​និង​ការ​រស់​នៅ​របស់​អតីត​យុទ្ធ​ជន - អាវុធហត្ថ​រាជធានី​ភ្នំពេញ ​សម្តែង​នូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រុម​ហ៊ុន​ ខែ្មរ​ ប៊ែវើរីជីស ​! - ក្រុមចោរលួច​និង​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​៣នាក់​​ត្រូវ​បាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់! - សិក្ខាសាលាផ្សព្វផ្សាយស្តីពីភាពជោគជ័យនៃការអនុវត្តគម្រោងTask Program ដំនាក់កាលទី១និងទី២ នៅកម្ពុជានិងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាព និងច្បាប់ម្ហូបអាហារ
0

ឯក​ឧត្តម​រដ្ឋ​មន្រ្តី វេង ​សា​ខុន ​បាន​អញ្ជើញ​មក​ពិនិត្យ​សហគ្រាស​កែ​ច្នៃ​ផលិត​ផល​ស្វាយ​របស់ ​ក្រុម​ហ៊ុន ​LBN ​Agriculture ​ដែល​មាន​ទី​តាំង​នៅ​ស្រុក​មេមត់​ ​ខេត្ត​ត្បូង​ឃ្មុំ


ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែល បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី​ប្រកាសចូលកាន់មុខតំណែង​អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញមកពិនិត្យសហគ្រាសកែច្នៃផលិតផលស្វាយរបស់ ក្រុមហ៊ុន LBN Agriculture ដែលមានទីតាំងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយយោងតាមអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះ បានជម្រាបជូន​ឯកឧត្តម​រដ្ឋមន្រ្តីថាក្រុមហ៊ុននេះបានចាប់ដំណើរការកាលពីខែឧសភា ឆ្នាំ២០១៨ ដាក់ទុន វិនិយោគ ប្រមាណជាង ២លានដុល្លារ មានសមត្ថភាព​កែច្នៃ​ផ្លែស្វាយជាផលិតផលស្វាយស្ងួតបានចំនួន ៣០០តោនក្នុងមួយខែ ហើយជាមធ្យមក្នុង ១ថ្ងៃក្រុមហ៊ុន ប្រមូលទិញផ្លែស្វាយ​កែវរមៀត​ពីកសិករ​ស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំប្រមាណពី ៦០-១០០តោន ក្នុង១ថ្ងៃ ហើយមួយគីឡូក្រាមក្នុងតម្លៃ ១២០០-១៦០០រៀល។ ផលិតផលសម្រេច ភាគច្រើនទាំងនោះត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងតម្លៃ ៥,៣ ដុល្លារក្នុងមួយគីឡូក្រាម។

បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែសង្វាក់ផលិតកម្មរួចមក ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់​ក្រុមហ៊ុន​ក្នុងការ​ចូលរួមចំណែករកទីផ្សារស្វាយ ជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយដើម្បីនាំចេញ។ សកម្មភាពនេះគឺពិតជាបានរួម​ចំណែកដោះ​ស្រាយ​បញ្ហាទីផ្សារស្វាយ បង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និង​ភាពក្រីក្រ។

យោងលើ របាយការណ៍របស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្នុង ១ហត ស្វាយកែវរមៀតអាចផ្តល់ទិន្នផលជាមធ្យម ១០តោន ទៅ២០តោន លក់បានតម្លៃ ១០ ទៅ២០លានរៀលក្នុងការប្រមូលផលម្តងៗ ហើយក្នុង១ឆ្នាំអាច ប្រមូលផលបាន២ ដង ដូច្នេះ ១ឆ្នាំអាច​ទទួលបាន​​ចំណូល​យ៉ាងតិច ២០លាន រៀល។ ស្ថានភាពនៃកម្រិតចំណូលនេះ ដោយក្នុងករណីប្រជាកសិករមានដីដាំស្វាយ មួយហត អាច​សន្និដ្ឋានបានថា អាចឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ ប្រែក្លាយកម្ពុជាទៅជាប្រទេស​មានចំណូលមធ្យម​កម្រិតខ្ពស់នា​​ឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាទស្សនកិច្ចនាពេលនេះ គឺចង់បង្ហាញពីឱកាសដល់កសិករក្នុងការដាំស្វាយកែវរមៀត សម្រាប់វិនិយោគិន​ធ្វើការ​កែច្នៃដើម្បីនាំចេញផលិតផល សម្រេច ដោយត្រូវអនុវត្តកសិកម្មតាមកិច្ចសន្យា និងជាពិសេសគឺលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជនដែល ត្រូវ​រួម​គ្នាជាមួយរដ្ឋ (រដ្ឋ-វិស័យឯកជន) ក្នុងការជំរុញ និងនាំយកផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងធ្វើការចរចាជាមួយក្រុមហ៊ុនអូស្រ្តាលីដើម្បីការកែឆ្នៃស្វាយចន្ទីរ ហើយនាំចេញ​នាពេលខាង​មុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានសារទចំពោះព័ត៌មាននេះ និងបានសំណូមពរ និងលើកទឹកចិត្តឲ្យគិតគូរធ្វើការកែច្នៃផលិតកសិកម្មផ្សេងបន្ថែមទៀត ដើម្បីនាំចេញ។

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.