ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិ​ធី​ប្រកាស​ចូល​កាន់​តំណែង​របស់​មន្ត្រី​រាជ​ការ​ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​រដ្ឋ​មន្រ្តី ​វេង ​សាខុន​ នៅ​ទី​ស្តី​ការ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​


​រាជធានីភ្នំពេញ  ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាមន្រ្តីរាជការ​ក្រោមឱវាទ​ក្រសួង​យ៉ាងច្រើនកុះករ។

ក្នុងឱកាសនៃពិធីនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគោរពថ្លៃងអំណរគុណយ៉ាង​ជ្រាលជ្រៅជាទីបំផុតជូន​ចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានគាំទ្រ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ និងឯកភាពតាមសំណើរបស់​ឯកឧត្តម​រដ្ឋមន្រ្តីសុំតែងតាំងមន្ត្រីរាជការចំនួន១២រូប ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងដែលក្នុងនោះមានថ្នាក់អគ្គនាយករង ៧រូប និងប្រធាន​នាយកដ្ឋាន៥រូប។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការតែងតាំងនិងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការនៅថ្ងៃនេះ គឺជាដំណើរការប្រព្រឹត្តទៅជា​ធម្មតានៃការ​គ្រប់គ្រង​និង​ដឹកនាំរបស់ក្រសួងស្របតាមតម្រូវចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើនទាំងចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីរាជការ ហើយ​ដែលតម្រូវឲ្យមានការប្តូរផ្លាស់ដើម្បីឲ្យសមស្របតាមគោលនយោបាយកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឃន៍រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន។

តំណែងនេះ គឺបានមកពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដែលមន្រ្តីទាំងអស់នោះបានចំណាយពេលវេលា ព្រមទាំងកម្លាំងកាយនិងកម្លាំង​ចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ មនសិការ និងយកស្មារតីទទួលខុសត្រូវបំពេញការងារជូនក្រសួងក្នុងរយៈពេលកន្លងមក។

ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំការងារ និងការទទួលខុសត្រូវ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំ និងក្រើនរំលឹកមេរៀនល្អសម្រាប់​ជាត្រីវីស័យយកទៅបំពេញតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូនឲ្យទទួលបានជោគជ័យបន្ថែមទៀត ដែលមានខ្លឹម​សារដូចខាង​ក្រោម៖

១-ត្រូវយកចិត្តទុកដាក់ និងពុះពារជម្នះនូវឧបសគ្គ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការ ងារដែល​យើងធ្លាប់​ជួបប្រទះ ជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួនបន្ថែមទៀត ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។

២- ការពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានា​ការបំពេញភារកិច្ច​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការរៀបចំ ចាត់ចែង ដឹកនាំ និងគ្រប់គ្រង គឺជារបបការងារ ដែលតម្រូវឲ្យមន្ត្រីដឹកនាំ​មានលក្ខណ​សម្បត្តិ​មូលដ្ឋានរួមមាន៖ មានសមត្ថភាពជំនាញវិជ្ជាជីវៈ បទពិសោធន៍ ស្មារតីសមូហភាពចូលរួមបុគ្គលទទួលខុសត្រូវ សីលធម៌ គុណធម៌ និងមេត្តា​ធម៌​ប្រកបដោយសមានចិត្តចែករំលែក ស្គាល់សុខទុក្ខសហការី ចូលរួមការងារអភិវឌ្ឍន៍សហគមន៍សង្គម និងមានទំនាក់ទំនងល្អជាមួយមហាជន។

៣-ការផ្លាស់ប្ដូរឥរិយាបថ អ្នកផ្ដល់យោបល់ អ្នកប្រឹក្សាយោបល់ ការសម្របសម្រួល និងភាពប៉ិនប្រសព្វក្នុងការទំនាកទំនង គឺជាកត្តាសំខាន់ៗនៃការ​ផ្តល់សេវាសាធារណៈ ហើយជារួមត្រូវមាន “ចរិកមហាជន” ពោលគឺត្រូវផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មាន​ទាក់ទងនឹងបច្ចេកទេស​ជំនាញរបស់​អង្គភាព​នីមួយៗឲ្យទូលំទូលាយនិងចំគោល ដៅក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងបច្ចេកទេសថ្មីៗ និងបទពិសោធន៍ល្អៗ។ ត្រូវរួម​គ្នាផ្តល់ជាគំនិត និងរកវិធីសាស្ត្រដោះស្រាយនូវរាល់បញ្ហាទាំងឡាយដែលកើតមានឡើងជាយថាហេតុនៅក្នុងអង្គភាព និងមូលដ្ឋាន​របស់ខ្លួន​ឲ្យ​បានទាន់ពេលវេលា។

៤-ត្រូវខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត លិខិតក្រោមច្បាប់ឲ្យបានទាន់ពេលវេលា សមស្របតាមតម្រូវការចាំបាច់ និងដំណើរ ការវិវឌ្ឍន៍រីកចម្រើន​របស់ប្រទេសជាតិនិងត្រូវយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព។

៥- ត្រូវយកចិត្តទុកដាក់និងត្រូវតែដឹងពីកាតព្វកិច្ចដ៏សំខាន់មួយទៀត គឺការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមិនឲ្យលើសពី១ខែឡើយ បន្ទាប់ពីថ្ងៃចុះហត្ថលេខានិងឡាយព្រះហត្តលេខាតែងតាំងនៅអង្គភាពប្រឆាំងអំពើពុករលួយ។

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.