ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ ហ៊ុន ​ម៉ានី​ ព្រឹត្តិ​ការណ៍​នៃ​ការ​ដើរ​៤០​គីឡូម៉ែត្រ​ ទៅ​កាន់​ប្រវត្តិ​សាស្ត្រ​ ទាម​ទារ​ឱ្យ​យុវជន​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេចមុន​ដើម្បី​អាច​ទៅ​ដល់​គោល​ដៅ​ចង់​បាន


រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានដឹកនាំយុវជន យុវតីរបស់ខ្មែរ ធ្វើដំណើរប្រមាណ៤០គីឡូម៉ែត្រ កាត់ព្រៃឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រវិមាន២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ បានថ្លែងថា ដើម្បី​សម្រេចបានទៅដល់គោលដៅនៃព្រឹត្តិការណ៍នៃការដើរ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនេះ យុវជនទាំងអស់ត្រូវត្រៀមអ្វីៗគ្រប់​យ៉ាង​ដោយខ្លួនឯង សាកល្បងហាត់ដើរដោយខ្លួនឯងឱ្យបានច្រើន និងត្រៀមសម្ភារៈឱ្យបានរួចរាល់​ ​ទើបអាចសម្រេចទៅដល់គោលដៅបាន។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ នៅស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលឯកឧត្តមបានជួយសំណោះសំណាលជាក្រុមយុវជន ដែលបានត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍នៃការដើរ ៤០គីឡូ​ម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ដើម្បីរំលឹកពីវីរភាពរបស់ឥស្សរជនខ្មែរ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា​ ព្រឹត្តិការណ៍៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនេះ ជាវេទិកាមួយបង្រៀនយុវជន យុវតីជំនាន់នេះ ឲ្យចេះ​រួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាព​ដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នា លើគន្លងផ្លូវដែល​មាន​ចម្ងាយ៤០គីឡូម៉ែត្រ។

ព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាតរភាព ដែលក្នុងនោះយុវជនទាំងអស់ ​(Team Building) ដូចជាការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀងរាំកម្សាន្តផ្សេងៗ។

ឯកឧត្តម​បានបន្ថែមទៀតថា ជាមួយគ្នានោះដែរ ដើម្បីឱ្យយុវជនចេះស្វែងយល់ពីគ្នា បង្កើតសាមគ្គីភាពនឹងគ្នាក្នុងសកម្មភាពរួម និងជា​ការរំលឹកពីអតីតភាពរបស់យុវជនជំនាន់មុន មានបេសកកម្ម ស្រួល ឬជួបការលំបាកយ៉ាងណា? តើយុវជនជំនាន់ថ្មី មានការតស៊ូ អត់​ធ្មត់បានដូចឥស្សរៈជនជំនាន់មុនបានដែរឬទេ? ៤០គីឡូម៉ែត្រនេះ គឺឲ្យយុវជនទាំងអស់ ត្រូវត្រៀមការទទួលខុសត្រូវដោយខ្លួនឯង នៅ​ពេលធ្វើដំណើរប្រវត្តិសាស្ត្រ៤០គីឡូម៉ែត្រ។

ឯកឧត្តមបានបញ្ជាក់ថា «ដើម្បីដើរទៅដល់គោលដៅ នៃព្រឹត្តិការណ៍ដើរ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ គឺយុវជនម្នាក់ៗ ត្រូវត្រៀម​ដោយខ្លួនឯង សាកល្បងហាត់ដើរដោយខ្លួនឯង ហើយត្រូវដឹងថា តើអ្វីត្រូវយកតាមខ្លះ និងអ្វីដែលមិនត្រូវយកតាមខ្លូននោះ មានតែ​ការសាងល្បង និងការអត់ធ្មត់ តស៊ូខំប្រឹងប្រែង និងភាពទទួលខុសត្រូវលើខ្លូនឯង តាំងពីការគិតគូរ ការត្រៀម​ពីដំណាក់កាល​មួយ​ទៅដំណាក់មួយទៀត ដោយខ្លួនឯងទេ ទើបអាចធ្វើឱ្យយើងទទួលបានជោគជ័យ ​ហើយ​ចំពោះក្រុមការងារ​បានជួយត្រឹម​តែមូលដ្ឋាន​សាមញ្ញប៉ុណ្ណោះ ក្រៅពីនោះ គឺត្រូវតែយកចិត្តទុកដាក់ដោយខ្លួនឯង»។

ឯកឧត្តមបានគូសបញ្ជាក់ថា «យើងត្រូវតែសិក្សាពីអតីតកាលធ្វើជាមេរៀន ដែលអាចឱ្យយើងមានកម្លាំងអាចឆ្ពោះទៅមុខបន្តទៀត បើយើង​គ្រាន់តែការដើរ៤០គីឡូម៉ែត្រ យើងតស៊ូអត់ធ្មត់ ដើរមិនដល់គោលដៅផង ចុះពេលដែលប្រទេស​ជាតិមានអាសន្ន ត្រូវការយើង​ទាំង​អស់​គ្នា តើយើងធ្វើបានដែរឬទេ? ហើយការដើរ៤0គីឡូម៉ែត្រនេះ មិនមែនត្រឹមតែយើងធ្វើតេស្តខ្លួនឯងនោះទេ តែក៏យើងចង់ដឹង​មួយទៀត​ដែរថា នៅពេលដែលប្រទេសជាតិមានអាសន្ន តើយើងអាចលះបង់អ្វីដែលខ្លួនមាន រួបរួមគ្នា សាមគ្គីគ្នា ដាក់ផលប្រយោជន៍ប្រទេស​ជាតិជា​ចម្បង ហើយរួមគ្នាដើម្បីសម្រេចគោលដៅនេះបានដែរឬទេ? យើងមិនចាំបាច់ ដល់ប្រទេស​មានប្រទេសមានអាសន្ន ទើបយើង​ភ្ញាក់រលឹក​ខ្លួន​ឯង​នោះទេ ដែលនេះជាកាសាកល្បងខ្លួនឯង និងចង់ចាំនូវស្មារតីមួយនេះ ព្រោះយើងមិនដឹងថា ពេលណាប្រទេស​មាន​សង្គ្រាមនោះទេកាលះ​បង់​ដើម្បីប្រទេសជាតិគឺមានតែការអត់ធ្មត់ តស៊ូ ពុះពាររួមគ្នាហើយ ដាក់ផលប្រយោជន៍ប្រទេសជាចម្បង ទើបជាកាលះបង់ដើម្បីសង្គមជាតិ»។

យុវជន​ ផុន ថាវីដែន ជាអ្នកចូលរួមព្រឹត្តិការណ៍ដើរ៤០គឺឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ បានឱ្យដឹងថា ព្រឹត្តិការណ៍ដើរ​៤០គឺឡូមែត្រទៅ​កាន់ប្រវត្តិសាស្ត្រនេះ វាបានទាក់ទាញចិត្តរបស់រូបគេខ្លាំងណាស់ ​ពីព្រោះរូបគេជាមនុស្សដែលចូលចិត្តការដើរច្រើន ហើយមួយទៀត​នោះរូបគេធ្លាប់តែដើរ នៅលើផ្លូវរាបស្មើ ដូច្នេះចង់ស្វែងយល់ពីការដើរនៅក្នុងព្រៃម្តង ថាតើរូបគេអាចដើរបានឬទេ? ហើយយុវជនរូប​នោះបានឱ្យដឹងទៀតថា រូបគេបានធ្វើការហ្វឹកហាត់ក្នុងការដើរចំងាយជាច្រើនដងហើយ និងបានត្រៀមរួចជាស្រេច ទាក់ទង​នឹងសម្ភារក្នុង​ការដើរនោះបានរួចរាល់ផងដែរ។

ដោយឡែកកញ្ញា ផាន់ ឡៃហេង ជាអ្នកចូលរួមដើរដែរនោះ បានឱ្យដឹងថា រូបគេក៏បានត្រៀមខ្លូនរួចជាស្រេចនូវសម្ភារត្រូវប្រើប្រាស់ ដែល​ងាយ​ស្រួលក្នុងការដើរ និងបានគិតគូរទុកជាមុននូវអាហារដែលត្រូវយកទៅតាមផងដែរ  ហើយសព្វថ្ងៃនេះ តែងតែបានដើរហ្វឹកហាត់ខ្លួន
ឯង ជាមួយមិត្តភក្តិស្ទើររាល់ថ្ងៃផងដែរ ដើម្បីជាការបង្កើតភាពងាយស្រួលនៅពេលដែលទៅចូលរួមក្នុងព្រឹត្តិការណ៍ដើរ ៤០គីឡូម៉ែត្រ​ទៅ​កាន់ប្រវត្តិសាស្ត្រនេះផងដែរ៕

ដោយ ៖ ប៊ុនថន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.