ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការ​ដង្ហែ​ក្បួន​តុក្តតា​យក្ស​ក្រោម​ប្រធាន​បទ​ខ្មែរ​ក្លាហាន​លើក​ទី​១២​នៅ​តាម​ដង​វិថី​ក្រុងសៀមរាប​មាន​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ


ខេត្តសៀមរាប ÷ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះនៅទីក្រុងសៀមរាប មានរៀបចំកម្មវិធីដង្ហែក្បួនតុក្កតាយក្សលើកទី១២ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ*ខ្មែរក្លាហាន* ដែលព្រឹត្តិការណ៍នេះរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលនិងអាជ្ញាធរ ខេត្តសៀមរាបរួមគ្នាដង្ហែរក្បួនតុក្កតាយក្សជាប្រភេទសត្វ និងរូបមនុស្ស ដែលធ្វើឡើងដោយឬស្សី ល្ពាក់ និងក្រដាសផ្សេងៗ ដោយធ្វើការដង្ហែចេញពីចំណុចមុខវត្ដដំណាក់ កាត់តាមបណ្ដោយផ្លូវខាងកើតដងស្ទឹងសៀមរាប និងផ្លូវសំខាន់ៗមួយចំនួនទៀត ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដើម្បីដាក់តាំងបង្ហាញឱ្យប្រជាពលរដ្ឋទស្សនាកំសាន្ដ និងចូលរួមគាំទ្រដល់ស្នារដៃសិល្បៈនិងបង្ហាញដល់ភ្ញៀវទេសចរទស្សនាកំសាន្ដ ។ ហើយការដង្ហែក្បួនតុក្កតាយក្សនាពេលនេះគឺដើម្បីលើកស្ទួយនូវវិស័យសិល្បៈ វិស័យអប់រំ វប្បធម៌ បរិស្ថាន និងដើម្បីឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ពីវិស័យសិល្បៈផងដែរ ។

ដោយសារ វិស័យសិល្បះ កំពុងតែមានការរីកចំរើន នៅក្នុងប្រទេសកម្ពុជានោះ ខេត្តសៀមរាប ធ្លាប់មានការរៀបចំព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើល អស់រយះពេល ១២ឆ្នាំ រួមទាំងឆ្នាំនេះ ហើយជាមួយគ្នានេះដែរសម្រាប់ ការដង្ហែរតុក្កតាយក្សដោយមានមោទនភាពនៅតាម ដងផ្លូវក្នុងខេត្តសៀមរាបឡើងវិញនេះ នឹងមានមនុស្សយ៉ាងច្រើនកុះករឈរអម និងទស្សនាតាមដងផ្លូវ ព្រោះគម្រោងដង្ហែរតុក្តតាយក្សនេះ ជាព្រឹត្តិការណ៍ទេសចរណ៍មួយដែលតែងតែទាក់ទាញភ្ញៀវទេសចរបានជាច្រើន ក្នុង១ឆ្នាំៗ កាលពីមិនទាន់មានការរីករាតត្បាតជំងឺកូវីដ១៩ផងដែរ។

លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីកុក្កតាយក្ស បានមានប្រសាសន៍អោយដឹងថាក្បួនដង្ហែតុក្កតាយក្សនេះមានរយៈពេល១២ឆ្នាំមកហើយ ដោយចាប់ផ្តើមនៅឆ្នាំ២០០៧ ដែលទទួលបានលទ្ធផលជោគជ័យក្នុងក្រុងសៀមរាប។ លោកក៏បានឱ្យដឹងថា តុក្កតាយក្សឆ្នំា២០២៣ ក្រោមប្រធានបទខ្មែរក្លាហាន បន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសាកលនៃជំងឺ កូវីដ១៩រយៈពេលជាង២ឆ្នាំកន្លងមក។ ការបង្ហាញតុក្ដាយក្សនេះដើម្បីលើកស្ទួយនូវវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស សម្រាប់ឱ្យមានការទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកបន្ដថា កុក្កតាយក្សនេះ មានចំនួន៧តួអង្គ ដែលរចនាឡើងដោយអង្គការក្នុងស្រុកនិងក្រៅស្រុកជាង១០ស្ថាប័ន ដែលមានកុមារាកុមារីមកពីអង្គការ ព្រមទាំងសិស្សានុសិស្សនៅសាលាបឋមសិក្សាក្នុងស្រុកចំនួន២កន្លែងផងដែរ។ តុក្ដាយក្សមានតួអង្គចំនួន៧តុក្ដាក្នុងនោះ មានតួអង្គចំនួន៣សំខាន់ៗ រួមមានតួអង្គព្រះវេស្សន្ត បង្ហាញពីភាពធន់នឹងស្មារតីកម្ពុជា មេត្ដាករុណា តួអង្គអ្នកម្ដាយបង្ហាញពីការបីបាច់ថែរក្សាកូនៗរបស់ពួកគាត់ឱ្យរួចផុតពីការឆ្លងជំងឺ កូវីដ ១៩ និងតួអង្គតុក្កតាកសិករ បង្ហាញពីការប្រកបរបរកសិកម្ម ការផ្ដល់នូវស្រូវអង្ករដល់ប្រជាពលរដ្ឋដែលមិនបានធ្វើស្រែចំការផងដែរ និងមានរូបតុក្កតាសត្វត្រីកម្រ សត្វស្លាបនិងតំណាងសត្វល្អិតផងដែរ ដែលបញ្ចាំងពីធាតុនៃបរិស្ថានសង្គម វប្បធម៌ និងធម្មជាតិរបស់ប្រទេសកម្ពុជាពីសត្វជិតផុតពូជ។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ដ៏អស្ចារ្យនេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៅ ព្រះរាជាណាចក្រ កម្ពុជា ប៉ុណ្ណោះទេ វាជាព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ធំជាងគេនៅអាស៊ី-អាគ្នេយ៍យើងនេះ ហើយវាបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប្រចាំខេត្ត និងជាព្រឹត្តិការណ៍ទេសចរណ៍មួយដែលបានទាក់ទាញ ភ្ញៀវទេសចរបរទេសមកទស្សនាព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនេះ ក៏ដូចជាប្រាង្គប្រាសាទ នានាក្នុង ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ហើយការដង្ហែតុក្កតាយក្សនោះ ប្រព្រឹត្តិទៅបានជោគជ័យ ដោយមានការកោតសរសើរ និងគាំទ្រពីបណ្ដាប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អាជ្ញាធរ សមត្ថកិច្ច និងអ្នកដែលបានចូលរួមផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សិល្បៈ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.