ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចិន​ផ្តល់​ថវិកា​ជាង​៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ជំនួយ​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​ឆ្នាំ​២០២៣​នៅ​ខេត្ត​ចំនួន​បី​របស់​កម្ពុជា


ខេត្តសៀមរាប ÷ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានប្រកាស បើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីននិងយុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ «គម្រោងជំនួយចិនលុបបំបាត់ គ្រាប់មីននៅកម្ពុជា» ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងជាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ពីចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម របស់អង្គភាពប្រតិបត្តិករ បាននិងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន៖ CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាត ចម្ការមីនលើផ្ទៃដីសរុបជាង ៨៨០០ហិកតា ដោយរកឃើញមីនថ្មើជើង ចំនួនជាង ២ម៉ឺនគ្រាប់ មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទជាង១១ម៉ឺនគ្រាប់គ្រាប់។ ក្នុងនោះអ្នកទទួល ផលដោយផ្ទាល់ និងដោយប្រយោល សរុបចំនួនជាង ៥៣ម៉ឺននាក់ ។

ឯកឧត្តមបន្តថា ជាមួយនោះយើងបានធ្វើការបោស សម្អាតបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ ដោយ ទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ អង្គភាពCMAC បានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតតំបន់ចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងនោះ តាមរយៈយន្តការសកម្មភាពកម្ចាត់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រដ្ឋបាលខេត្ត បាននិងកំពុងបន្តធ្វើការបោសសម្អាត ការផ្សព្វផ្សាយអប់រំ គ្រោះថ្នាក់ដោយសារមីន ដោយសហការជាមួយក្រុមការងារផែនការសកម្មភាពមីន អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធជាបន្តបន្ទាប់។

សេចក្តីរាយការណ៍របស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក)បានឱ្យដឹងថា៖ប្រទេសចិនបានសម្រេចផ្តល់ ហិរញ្ញប្បទានឥតសំណង ជំហានដំបូងនូវថវិកាចំនួន៤.៤លានដុល្លាសហរដ្ឋអាម៉េរិក ក្រោម”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបីរបស់កម្ពុជា មានខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដែលមានថវិកាសរុបចំនួន ១៣.២លានដុល្លារអាមេរិក។

ឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា៖ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រាប់មីននៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១៨មកប្រទេសចិនបានផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រសកម្មភាពមនុស្សធម៌របស់កម្ពុជាក្នុងការកំចាត់បោសសំអាតមីន ក្នុងខេត្តចំនួន៨មានសៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ឆ្នាំង ក្រចេះ និងខេត្តស្វាយរៀង ដោយបានរំដោះផ្ទៃដីដែលមានមីននិងយុទ្ឋភ័ព្ឌមិនទាន់ផ្ទុះជិត៩៣គ.មក្រឡា រកឃើញនិងបំផ្លាញគ្រាប់មីននិងយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះជាង៧ម៉ឺនគ្រាប់។

ឯកឧត្តមបន្ថែមថា៖កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ ក្នុងឱកាសនោះភាគីទាំងពីរបានប្រកាសសេចក្តីថ្លែងការរួមស្តីពីការកសាងសហគមន៍រួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មីហើយបានឯកភាពបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសង្គមកិច្ចដោយមានវិស័យអាទិភាពចំនួន៦ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាពផលិតកម្ម កសិកម្ម សន្តិសុខ ថាមពលនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ក្នុងនោះវិស័យសន្តិសុខ ចិននិងបន្តផ្តល់ជំនួយដល់កម្ពុជាដើម្បីបោសសំអាតមីនសម្រេចតាមគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

ថ្លែងក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។  សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានសម្តែងការអរគុណដល់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិត ចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រជួយដល់កម្ពុជាលើគ្រប់វិស័យក្នុងនោះវិស័យជំនួយមនុស្សធម៌ ជាអាទិ៍ការផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបណ្តុះបណ្តាលធនធានមនុស្សវិស័យរក្សាសន្តិភាពសម្រាប់ចូលរួមបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងបោសសំអាត មីនស្របតាមចក្ខុវិស័យផែនការយុទ្ឋសាស្ត្រសកម្មភាពមីន កម្ពុជាគ្មានមីនឆ្នាំ២០២៥។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖សកម្មភាពបោសសំអាតមីន កម្ពុជាបានចាប់ផ្តើមនៅឆ្នាំ១៩៩២។ នៅឆ្នាំ១៩៩៧កម្ពុជាបានចុះហត្ថលេខានិងបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិតគ្រាប់មីនប្រឆាំងមនុស្ស។ នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាបិតាសន្តិភាព ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ បាននាំមកនូវជោគជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងសម្រាប់កម្ពុជាដែលមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រជាង៥០០ឆ្នាំ។ សម្តេចពិជ័យសេនា ទៀ បាញ់ កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្ស។ ភ្លើងសង្គ្រាម បានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ ពាសពេញផ្ទៃប្រទេស ដែលបានបណ្តាល ឱ្យបង ប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោក ដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាមក៏ដោយ តែក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងដោយមានការជួយជ្រោមជ្រែងពីបណ្តា ប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូជាច្រើន មកដល់ពេលនេះយើងឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្គ្រាមផ្សេងទៀត ត្រូវបានបោសសំអាត និងធ្វើការកំទេចចោលជាបន្តបន្ទាប់ ស្ទើទូទាំងប្រទេស។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឲ្យអង្គភាពស៊ីម៉ាក និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.