ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតដែលជាជំនួយរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន (NFUAJ )ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


ខេត្តសៀមរាប ÷ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតវ៉ារិន ស្ថិតក្នុងភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប មានបណ្តោយ ១៥ម៉ែត្រ និងទទឹង០៨ ម៉ែត្រ ស្មើនឹង ១២០ម៉ែត្រការេចែកចេញជា០៣បន្ទប់ ដោយចំណាយថវិកាសរុបចំនួន ១០០.000 ដុល្លា (មួយសែនដុល្លាអាមេរិកគត់) ដោយរួមទាំងការ បំពាក់គ្រឿងសង្ហារឹមបរិក្ខាថាមពលអគ្គីសនី បន្ទប់អនាម័យ អណ្ដូងស្នប់ ម៉ាស៊ីនបន្សុទទឹកសុទ្ធ បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងវត្តមាន លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត. អភិបាលនៃគណះអភិបាលស្រុកវ៉ារិន ប្រធានក្រុមប្រឹក្សាស្រុកវ៉ារិន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនចូលរួមផងដែរ។

នេះជាអគារទី២១ហើយដែលជាជំនួយឥតសំណង របស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន (NFUAJ) ក្រោមកិច្ចសហប្រតិបត្តិការ របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។ អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន បានបង្កើត និងអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៍ (ម.ស.ស) ក្រោយពីការដាក់ចេញនូវគោលនយោបាលជាតិមក ម.ស.ស នេះត្រូវបានធ្វើបរិវត្តកម្មទៅជា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត(ម.ស.ជ) ចំនួន២០កន្លែងកន្លងមកហើយ ចាប់តាំងពីឆ្នាំ២០០៦ នៅសហគមន៍ចុងឃ្នៀសជាជំហ៊ានដំបូង សរុបជាទឹកប្រាក់ប្រមាណជិតបួនលានដុល្លារ និងបានចូលរួមសង្រ្គោះកុមារបោះបង់ចោលសាលានិងប្រជាជនងាយរងគ្រោះមិនចេះអក្សរនិងក្រីក្រ ប្រមាណ ពីរម៉ឺននាក់។

លោក ធិននី វិធូ អភិបាលស្រុកវ៉ារិន មានប្រសាសន៍ ថា ៖ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ពិតជាមានសារៈសំខាន់ណាស់ និងជួយដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងឃុំវ៉ារិនក្រោយពីទទួលបាននូវ មជ្ឈមណ្ឌល នៅទីនេះនិងចេះអានចេះសរសេរ ចេះគិតលេខបានត្រឹមត្រូវ និងទទួលបានបន្ថែមទៀត នូវចំណេះដឹងផ្នែកវិជ្ជាជីវៈជាហូរហែរ ដែលអាចជួយឱ្យពួកយើងបង្កើតមុខរបរប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ ព្រមទាំងធ្វើឱ្យសហគមន៍យើងមានការរីកចម្រើន ។

ក្នុងនាមម្ចាស់ជំនួយ លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍លើកឡើងថា៖មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជាសមិទ្ឋផលថ្មីមួយទៀតដែល គ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ ដើម្បីបំរើប្រយោជន៍ដល់សហគមន៍ ។ មជ្ឈមណ្ឌលនេះត្រូវគេចាត់ទុកវាជាកន្លែងសិក្សា ដែលស្ថិតជាមួយសហគមន៍ និងជាសង្គមសិក្សាមួយ ដែលស្ថិតនៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ឋ តាមរយៈមុខងារសំខាន់ៗ ម.ស.ជ ផ្ដល់នូវសំណាញ់សុវត្ថិភាពសង្គមកាន់តែទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការផ្តល់ សេវាអប់រំ ការផ្តល់មុខជំនាញវិជ្ជាជីវៈ បំណិនជីវិត និងប្រាក់ចំណូលដល់សហគមន៌។ ដូច្នេះ ម.ស.ជ ដើរតួនាទី ជាអ្នកវិនិយោគទុនដល់គ្រួសារសហគមន៌ និងផ្តល់ឱកាសទទួលបានសេវាអប់រំ ដែលជាមូលដ្ឋានគ្រឹះ នៃការបង្កើតមុខរបរការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិ សំដៅកែលម្អគុណភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍។ លោក នង វត្ថា ក៏បានលើកឡើងផងដែរថា៖ការបង្កើតមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះឡើងគឺស្របតាមគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ដែលបានចុះហត្ថលេខាដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩ ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅធានាការសិក្សាពេញមួយជីវិត ដែលជាប្រធានបទថ្មីស្រឡាង សម្រាប់ការអប់រំ សំដៅ ធានាសិទ្ធិសេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ក្នុងការឆ្លើយតបទៅនិងទីផ្សាការងារដែលមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទសង្គម។ ការសិក្សាពេញមួយជីវិតជាដំណើរការសិក្សាទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធតាំងពីកំណើតរហូតដល់ចាស់ជរាដើម្បីអភិវឌ្ឍវិជ្ជាសម្បទា បំណិតសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ឲ្យក្លាយជាពលរដ្ឋល្អនិងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមនៅក្នុងសង្គម។

ក្នុងឱកាសនោះដែរលោក ស្រី ម៉ននី រង្សី អភិបាលរងខេត្តក៏បានសម្តែង នូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងអប់រំ យុវជន និងកីទ្បា មន្ទីរអប់រំ យុវជន និងកីទ្បាខេត្តសៀមរាប និងដៃគូអភិវឌ្ឍន៍នានាជាពិសេស អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ដែលតែងតែជួយផ្តល់ការគាំទ្រដ៏ធំធេង ប្រកបដោយកាយវិការសប្បុរសធម៌ ក្នុងការរួមចំណែកធ្វើឱ្យសំរេចគោលដៅអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បានមានប្រសាសន៍ថា៖មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (ម.ស.ជ) ពិតជាមធ្យោបាយដ៏ល្អប្រសើរ និងមានប្រសិទ្ធភាពបំផុត ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីកនិងពង្រឹងសមត្ថភាព ប្រជាជន ក្នុងការទទួលយកពត៌មានចំណេះដឹង និងជំនាញ សម្រាប់ លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត ជាកន្លែងដែលផ្តល់ឱកាស ឱ្យយើងអាចរៀនសូត្រពេញមួយជីវិត ជាកន្លែង ដែលយើងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងជាកន្លែងដែលយើងអាចផ្ទេរចំណេះដឹងជាកេរ្តិ៍មរតកវប្បធម៌ ពីដូនតាដល់កូនចៅជំនាន់ក្រោយជាបន្តបន្ទាប់កុំឱ្យបាត់ បង់ សាបសូន្យ។

លោកស្រីអភិបាលរងខេត្តបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិមានសន្ទុះរីកចម្រើន ជឿនលឿន លើគ្រប់វិស័យ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាព មួយដែលបាន និងកំពុងជម្រុញពង្រីក ហើយមានភាពឈានឡើង ទាំងបរិមាណ និងគុណភាពឥតឈប់ឈរ គួរជាទីមោទនៈ ព្រោះ រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡាយល់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារមួយដ៏ចាំបាច់បំផុតដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ស្របតាម កាលៈទេសៈនៃការរីកចំរើនទាំងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប។ ការកសាងធនធានមនុស្សទាមទារនូវសេវាអប់រំ ប្រកប ដោយគុណភាព ដើម្បីធានាបាននូវធនធានមនុស្ស ដែលមានសមត្ថភាពពេញលេញ។ ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ជាមធ្យោបាយសក្តិសិទ្ធិក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.