ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២


ខេត្តសៀមរាប ÷ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង លោក ឃឹម ហ្វីណង់ អភិបាល រងខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ អស់លោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង ស្រុក និងតំណាងអង្គការ ក្រុមហ៊ុនដៃគូជាច្រើនចូលរួមផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក ឃឹម ហ្វីណង់ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីមន្ទីរបរិស្ថានខេត្ត ហើយសកម្មភាពការងារ និងសមិទ្ធផល ចម្បងៗទាំងនេះបាននឹងកំពុងឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងគ្រប់ការិយាល័យជំនាញចំណុះមន្ទីរបរិស្ថាន ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន ក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ការអប់រំចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការលើកទឹកចិត្តសាធារណៈជនពីគ្រប់វិស័យក្នុងការចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ការគាំទ្រ និងផ្តល់បច្ចេក ទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរ និងប្រតិភូកម្មជូនរដ្ឋបាលថា្នក់ក្រោមជាតិ ការអនុវត្តលើការផ្តល់សេវាសាធារណៈដើម្បីបង្កើនប្រាក់ចំណូលចូលជាតិ ការលើកកម្ពស់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងកិច្ចសហការជាមួយអង្គការដៃគូក្រៅរដ្ឋាភិបាល។

លោកអភិបាលរងខេត្តក៏បានចាប់អារម្មណ៍ជាខ្លាំងលើទៅ ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្ម ជាតិ និងកិច្ចគាំពារបរិស្ថាន (ការគ្រប់គ្រងសំណល់រឹង-រាវ សម្រាម ការបំពុលខ្យល់ ការគ្រប់គ្រងប្រព័ន្ធ លូ និងទឹកសំអុយ) ដែលជាបញ្ហា និងជាក្តីបារម្ភរបស់មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុង ខណៈដែលរាជរដ្ឋភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចបើកឲ្យដំណើរការឡើងវិញនូវគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ដែលជាវិស័យស្នូលមួយក្នុងចំណោមវិស័យចម្បងៗក្នុងខេត្តសៀមរាប។

ឯកឧត្តម សៅ សុភាព ក៏បានសម្តែងការកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត ដែលបាននឹងកំពុងជំនះរាល់ការលំបាក និងបានដោះស្រាយប្រកប ដោយប្រសិទ្ធភាព ស្តែងចេញពីភាពជាអ្នកដឹកនាំការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ផ្អែកលើបទពិសោធន៍ និងមេរៀនកន្លងមករួមជាមួយនឹងការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន និងមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកផងដែរថា មន្ទីរបរិស្ថានខេត្តជាអង្គភាពជំនាញក្រោមឱវាទបានគាំទ្រយ៉ាងសកម្មជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលដំណើរការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សម្រាប់ចែកជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តក្នុងការរុះរើលំនៅដ្ឋានពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត ក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សៅ សុខភាព ក៏បានគូសបញ្ជាក់ថា ក្នុងដំណើរការរៀបចំតំបន់ភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ក្រសួងបានផ្តល់ដើមឈើហូបផ្លែ និងជួយសម្របសម្រួលក្នុងការដាំដើមឈើហូបផ្លែក្នុងដីឡូតិ៍គំរូតំបន់១ និងការគ្រប់គ្រងសម្រាម សំណល់រឹង ដើម្បីឈានទៅសម្រេចបានជាតំបន់ភូមិអភិវឌ្ឍន៍ធម្មជាតិដែលមានលក្ខណៈបរិស្ថាន វប្បធម៌ និងសក្តានុពលសេដ្ឋកិច្ចមូលដ្ឋាន ។ ឯកឧត្តម ក៏បានបញ្ជាក់ថា ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ច លើវិស័យទេសចរណ៍ បន្ទាប់ពីរាជធានីភ្នំពេញ និងបានជម្រុញដល់មន្ទីរបរិស្ថាន បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការពិភាក្សាក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងផលិតជីសរីរាង្គក្រោមជំនួយពីសាធារណៈរដ្ឋបារាំង និងអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយការពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រែក្លាយតំបន់ដែលមានសក្តានុពលជាតំបន់អេកូទេសចរណ៍ និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាកម្មរបស់ប្រជា សហគម ក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងអនុវត្តគម្រោង «ជម្រុញការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវភាពរស់នៅប្រកបដោយចីរភាពក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ក្នុងការគ្រប់គ្រង និងស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ព្រមទាំងរៀប ចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» និងផ្តល់កិច្ចការជាមួយវិស័យឯកជនក្នុងការវិនិយោគ គម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្រោម១០ហិកតាដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.