ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​នាំ​យក​កុំព្យួទ័រ​និង​ព្រីន​ធឺរ​ប្រគល់​ជូន​គណៈ​គ្រប់​គ្រង​វិទ្យាល័យ​២៨​មករា​ស្រុក​ស្រី​ស្នំ 


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួង អបរំ យុវជននិងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប រួមជាមួយប្រតិភូអមដំណើរនិងក្រុមការងារចុះជួយមូល ដ្ឋានស្រុកស្រីស្នំ បាននាំយកកុំព្យួទ័រចំនួន៧ គ្រឿងនិងម៉ាស៊ីនព្រីនធឺរចំនួន៧គ្រឿងប្រគល់ជូនគណ:គ្រប់គ្រងនៃវិទ្យាល័យ២៨មករា សម្រាប់បំពេញបន្ថែមលើការខ្វះខាត និងចាំបាច់ក្នុងការ សិក្សារៀនសូត្រ និងបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស ផ្នែកបច្ចេក វិទ្យាព័ត៌មានវិទ្យា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានប្រកាន់ខ្ជាប់ជារដ្ឋាភិបាល ឌីជីថល ។ សម្ភារៈនេះ ជាអំណោយសប្បុរសធម៌របស់សមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ ផ្តល់តាមរយៈក្រសួងអប់រំដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈដែលសមាគមនេះបានចូលរួមការងារសង្គមនិងការងារមនុស្សធម៌ជាច្រើនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេសនៅខេត្តគោលដៅចំនួនពីរគឺកំពង់ធំ និងខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត បានជំរុញលើកទឹកចិត្តដល់ប្អូនៗជាសិស្សានុសិស្ស ទោះជាសិក្សាលើជំនាញអ្វីក៏ដោយត្រូវកំណត់គោលដៅឱ្យបានពិតប្រាកដ ដើម្បីឆ្លើយតបបានទៅនឹងប្រសិទ្ឋិភាពនៃចំណង់ចំណូលចិត្តរបស់ខ្លួនសម្រាប់ជាត្រីវិស័យ ជាផែនការអភិវឌ្ឍគោលដៅជីវិត។

ឯកឧត្តម មានប្រសាសន៍ថា៖សញ្ញាបត្រប្រឡង គ្រាន់តែជាឯកសារតឹកតាង បញ្ជាក់អំពីការខិតខំប្រឹងប្រែងរៀនសូត្រ តែការកំណត់គោលដៅជីវិតច្បាស់លាស់ ទើបអាចសម្រេចបំណងរបស់ខ្លួនដែលចង់បាន បើទោះជាគោលដៅនោះ ទទួលជោគជ័យឬមិនទទួលបានជោគជ័យក្តី តែវាជាការបង្ហាញពីតាំងចិត្តច្បាស់លាស់របស់យើងម្នាក់ៗដែរ។ ឯកឧត្តម ស៊ាន បូរ៉ាត បានផ្តាំផ្ញើនិងជំរុញដល់យុវសិស្សទាំងអស់ត្រូវបន្តការអនុវត្តដោយយកចំណុចខ្លាំងនិងចំណុចខ្សោយនៃការសិក្សារបស់ខ្លួនមកប្រៀបធៀប បើដឹង ថាខ្សោយផ្នែកណាយើងត្រូវសិក្សាផ្នែកនោះបន្ថែម។ បន្ថែមពីនេះត្រូវស្គាល់អំពីតម្លៃនៃបច្ចេកវិទ្យា និងក្តាប់ យកឱកាសជោគជ័យកុំឱ្យរបូតដោយសារការធ្វេសប្រហែសរបស់ខ្លួន។

ឯកឧត្តម បានលើកផងដែរថា៖រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជន គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាន នូវកំណើនសេដ្ឋកិច្ចជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបាន អនុម័ត លើ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” សម្រាប់ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គម ឌីជីថលរស់រវើក តាមរយៈការរៀបចំមូល ដ្ឋានគ្រឹះជំរុញការទទួលយក និងការធើ្វបរិវត្តកម្មឌីជី ថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី”។

បើតាមរបាយការណ៍ លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨មករាថា៖វិទ្យាល័យនេះ បានចាប់ដំណើរកម្រិតវិទ្យាល័យនៅឆ្នាំសិក្សា២០០៧ -២០០៨។ បច្ចុប្បន្ន មានអគារចំនួន៧ខ្នង មានអន្តេវាសិកដ្ឋាន៣ខ្នងនិងទីចាត់ការ១ខ្នង មានសិស្សសរុបចំនួន១៦៦៨នាក់ស្រីជាង៨០០នាក់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.