ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្ងៃ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី ​២០២២​-​២០២៣ ​នៅ​ខេត្ត​សៀមរាប


ខេត្តសៀមរាប ÷ ថ្ងៃទី ០២ខែ មករា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដែលសិស្សានុសិស្ស ទាំងបឋមសិក្សា និងមធ្យមសិក្សា ចូលមកកាន់សាលារៀនជាថ្ងៃដំបូងរបស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាថ្ងៃដំបូងនោះ ដែរយើងបានសង្កេតឃើញ សិស្សានុសិស្សនៅគ្រប់បណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ទាំងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បានមកជួបជុំគ្នាប្រារព្ធធ្វើពិធីអបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២២-២០២៣ ក្នុងនោះដែរក៏មានវត្តមានរបស់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ និងមាតាបិតា អាណាព្យាបាលសិស្សចូលរួមផងដែរ ។

នាព្រឹកនោះដែរ នៅគ្រប់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ ក៏មានរៀបចំធ្វើ ក្បួនដង្ហែរទៅតាមដងវិថីនានាក្នុងខេត្តសៀមរាប ប្រកបទៅដោយសណ្តាប់ធ្នាប់រៀបរយ វិន័យថ្លៃថ្នូរ ដោយមាន ការរំលេចនូវ បដារពាក្យស្លោកធំៗ នៅតាមក្បួនដង្ហែរ ព្រមទាំងមានការលាយឡំនូវសម្រែកជ័យឃោស របស់សិស្សានុសិស្ស បង្កប់នូវខ្លឹមសារ អត្ថន័យ ក្នុងការលើកស្ទួយ និង អភិវឌ្ឍន៍វិស័យអប់រំ ដើមី្បធានានូវគុណភាព នៃ ការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។

ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅវិទ្យាល័យ ១០មករា ១៩៧៩ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ ។ ក្នុងខ្លឹមសារលិខិតបានបញ្ជាក់ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកាត់នាពេលកន្លងមក និង តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ សិស្សានុសិស្ស បានយ៉ាងហោចបីដូស ធ្វើឲ្យចូលរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ (គន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ) ហើយបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ សិស្សានុសិស្ស ជាកត្តា អាទិភាព ការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ការពារ និង បានរៀបចំដំណើរការអប់រំ ទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និង ឆ្លើយតបទៅនិងវិបត្តិ ។

ក្នុងសារលិខិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំ កិច្ចដំណើរការឆ្នាំ សិក្សាថ្មី ២០២២-២០២៣ ប្រព្រឹត្តទៅដោយរលូន ធានាបានសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស ដូចជាការប៉ះប៉ូវឡើងវិញ នូវលំហាត់ការសិក្សា ដែលបានខាតបង់កន្លងមក ។ ក្នុងសារលិខិតនោះដែរក៏បានលើកនូវចំណុចសំខាន់ របស់ក្រសួងអប់រំ ក្នុងការអនុវត្តឲ្យកាន់មានប្រសិទ្ធភាព ប្រសិទ្ធផលនូវទស្សនាទាន(គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ) ដោយធានាសេវាអប់រំ ភាពធន់រស់រវើក និងការឆ្លើយតប។

មានប្រសាសន៍សំណេះសំណាលនោះ លោក អ៊ឹង គឹមលាង បានលើកឡើងថា យើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ដើម្បីធ្វើជាត្រីវិស័យតម្រង់ទិសឆ្ពោះទៅការកែទម្រង់សំដៅបន្តលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍នៃសង្គមពុទ្ធិ និងសំដៅត្រៀមលក្ខណៈឲ្យបានល្អ និងបន្តផ្តោតការយកចិត្តទុកដាក់ដល់ការប្រមូលកុមារឲ្យបានចូលរួមគ្រប់ៗគ្នា ទោះបីជាពួកគេស្ថិតនៅទីណា រស់ក្នុងស្ថានភាពបែបណាក៏ដោយពោល គឺត្រូវទៅឲ្យដល់កន្លែងណាដែលយើងទៅមិនទាន់ដល់ សំខាន់តំបន់ដាច់ស្រយាល ដោយអនុវត្តតាមទិសស្លោក«សាលារៀនស្វែងរកកុមារ» ដើមី្បបង្កលក្ខណៈងាយស្រួលដល់កុមារ ទទួលបានការអប់រំប្រកបដោយសមធម៌នឹងជម្រុញឲ្យមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឲ្យប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី និង ដើម្បីឲ្យកុលបុត្រ កុលធីតាខ្មែរបានទទួលការអប់រំទាំងអស់គ្នា សមស្របតាមបាវចនាសម្រាប់ការងារអប់រំរបស់យើង ដែលបានលើកឡើងថា «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ » និងចូលរួមយ៉ាងសកម្ម ក្នុងការជួយអប់រំកូនចៅឲ្យបានល្អ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីបន្តលើកកម្ពស់កិត្តិយសសង្គមជាតិ ស័ក្តិសមជាប្រជាពលរដ្ឋដែលមានឈាមជ័រតភ្ជាប់ពីសម័យអង្គរដ៏រុងរឿងនៃយើង។

លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សូមឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនសិស្ស មិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់មន្ត្រីអប់រំ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម និង ជម្រុញដល់សិស្សានុសិស្សខិតខំរៀនសូត្រ ឲ្យទទួលបានលទ្ធផលល្អនៅពេលបំណាច់ឆ្នាំសិក្សា ឬ និទ្ទេស A នៅពេលប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដែលកន្លងមកវិទ្យាល័យ១០មករា ១៩៧៩នេះ ក៏ទទួលបានកេរ្តិ៍ឈ្មោះចំណាត់ថ្នាក់ លេខ២ នៅទូទាំងប្រទេស និង សូមឲ្យក្មួយៗសិស្សា នុសិស្សទាំងអស់ រក្សានូវប្រពៃណី កេរ្តិ៍ឈ្មោះវិទ្យា ល័យ ១០មករា ១៩៧៩បន្តដល់សិស្សជំនាន់ក្រោយរបស់យើង និងគោរពឲ្យបាននូវច្បាប់ចរាចរណ៍ នៅក្នុង ពេលបើកបរ ត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខែ្ស ក្រវ៉ាត់សុវត្ថិភាព ព្រមទាំងចាកចេញឲ្យឆ្ងាយពីគ្រឿង ញៀនទៀតផង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.