ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រយៈ​ពេល​២៨ឆ្នាំរដ្ឋា​ភិបាល​ជប៉ុន​ផ្ដល់​ថវិកា​ដល់​កម្ពុជា​ប្រមាណ​ជិត​៣០​លាន​ដុល្លារ​សម្រាប់​ការ​អភិរក្ស​តំបន់​រមណីយ​ដ្ឋាន


ខេត្តសៀមរាប ÷ អស់រយៈពេល២៨ឆ្នាំចុងក្រោយនេះគឺចាប់ពីឆ្នាំ១៩៩៤ដល់២០២២នេះរាជរដ្ឋាភិបាលប្រទេស ជប៉ុនបានផ្ដល់ថវិកាចំនួន២៨.៥៩៤.២៧៥ ដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍គម្រោងអភិរក្សប្រាសាទបាយ័ន និងថវិកាចំនួន៥២០.៨៤៧ដុល្លារដើម្បីទិញយានយន្ដនិងម៉ាស៊ីនធន់ធ្ងន់ព្រមទាំងសម្ភារៈសម្រាប់ការរក្សាលំនឹងតួប៉មនៃប្រាសាទបាយ័ន។

លោកបណ្ឌិត តាគីស៊ិ ណាកាហ្គាវ៉ា(TAKESHI NAKAGAWA) សហប្រធានជប៉ុន អប្សរា សម្រាប់ការអភិរក្សអង្គរ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២នេះថា អង្គការយូណេស្កូបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ គម្រោង JAPAN-APSARA សម្រាប់អភិរក្សប្រាសាទបាយ័ន (JASA) ដែលមានអ្នកជំនាញបច្ចេកទេសមកពីសាកលវិទ្យាល័យវ៉ាសិដា និងអាជ្ញាធរជាតិអប្សរា បានធ្វើការងារបុរាណវិទ្យានេះ ទៅលើការជួសជុល និងអភិរក្សនៅប្រាសាទបាយ័ន ដែលមានរយៈពេល២៨ ឆ្នាំមកហើយ។

លោកបន្ដថា គម្រោង “អភិរក្សប្រាសាទបាយ័ន” ចែកចេញជា ៦ដំណាក់កាល គឺដំណាក់កាលទី១ (វិច្ឆិកា១៩៩៤-កញ្ញា ១៩៩៩) ដំណាក់កាលទី២ (ឧសភា១៩៩៩ មេសា២០០៥) ដំណាក់កាលទី៣ (មិថុនា២០០៥-សីហា ២០១១) ដំណាក់កាល ទី៤(កុម្ភៈ២០១២-មិថុនា២០១៨)ដំណាក់កាល ទី៥(កក្កដា២០១៨-មីនា២០២២) និងដំណាក់កាលទី៦ (មេសា២០២២ដល់បច្ចុប្បន្ន)។

តាមរយៈជំនួយបច្ចេកទេសរបស់អង្គការយូណេស្កូ គម្រោងនេះបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពរបស់បុគ្គលិកការដ្ឋាននិងអ្នកជំនាញកម្ពុជា ក្នុងវិស័យអភិរក្ស បេតិកភណ្ឌវប្បធម៌តាមរយៈការជំរុញឱ្យមានការផ្ទេរសមត្ថភាពរវាងក្រុមការងារជប៉ុន និងក្រុមអជ្ញាធរជាតិអប្សរា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះនៅប្រាសាទបាយ័ន និងផ្នែកបុរាណវិទ្យាផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ។

លោកបានបន្ដថា រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាសរុប ២៨ .៥៩៤.២៧៥ដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងនេះ ចាប់តាំងពីឆ្នាំ១៩៩៤មក។លើសពីនេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្ដល់ជំនួយហិរញ្ញប្បទានបន្ថែម ៥២០ .៨៤៧ដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិសមភាគីជប៉ុនសម្រាប់បាយ័ន ដើម្បីទិញយានយន្តនិងម៉ាស៊ីនធុនធ្ងន់ ព្រមទាំងសម្ភារៈសម្រាប់ការងាររក្សាលំនឹងតួប៉មកណ្ដាលនៃប្រាសាទបាយ័ន។

លោកបណ្ឌិត តាគីស៊ិ ណាកាហ្គាវ៉ា បានបញ្ជាក់ថា សមិទ្ធិផលសំខាន់ៗចាប់តាំងពីឆ្នាំ១៩៩៤រួមមាន ៖ ដំណាក់ទី១ ជួសជុលបណ្ណាល័យខាងជើងប្រាសាទបាយ័ន ដំណាក់កាលទី២៖អភិរក្ស និងជួសជុលបណ្ណាល័យខាងជើងក្នុង បរិវេណខាងក្រៅនៃប្រាសាទអង្គរវត្ត និងប្រាសាទស៊ូព្រ័ត និងបង្កើតផែន ការមេបាយ័ន។ ដំណាក់កាលទី៣៖ជួសជុលបណ្ណាល័យខាងត្បូងប្រាសាទបាយ័ន។ ដំណាក់កាលទី៤៖កែលម្អ អភិរក្ស និងជួសជុលប៉ម ៥៥ និង ៥៧ ដែលជាផ្នែកមួយនៃការកែលម្អសោភ័ណភាពតួប្រាសាទបាយ័នមុខ បែរទៅទិសខាងកើត។ ដំណាក់កាលទី៥៖កែលម្អ អភិរក្ស និងជួសជុលប៉ម៦៩និង ថែវ៧០ ដែលជាផ្នែកមួយនៃការកែលម្អសោភ័ណភាពតួប្រាសាទបាយ័នមុខ បែរទៅទិសខាងកើត។លោកបន្ថែមថា លទ្ធផលនៃការស្រាវជ្រាវនិងការវាយតម្លៃតាមបែបវិទ្យាសាស្ត្រជាបន្តបន្ទាប់នៅក្នុងដំណាក់កាលទី១-៥បានបង្ហាញថា លំនឹងតួប៉មកណ្តាលទាមទារឱ្យមានអន្តរាគមន៍បច្ចេកទេសយ៉ាងទូលំទូលាយ។ ចំណែកដំណាក់កាលទី៦ ផ្តោតលើការអន្តរាគមន៍ផ្នែកជារូបវន្ដដើម្បីធ្វើឱ្យមានលំនឹងដល់តួប៉មកណ្ដាល ព្រមទាំងព្យាយាមកំណត់វិធីសាស្ត្រ អភិរក្ស សមរម្យសម្រាប់ចម្លាក់លៀននៃថែវខាងក្នុង។ លើសពីនេះការកែលម្អសោភ័ណភាពតួប្រា សាទបាយ័នមុខបែរទៅទិសខាងកើត(ផ្នែកខាងជើង) ក៏នឹងត្រូវបានអនុវត្តផងដែរដោយផ្តោត លើប៉ម ៦៩។គម្រោងនេះនឹងបន្តពង្រឹងសមត្ថភាពអ្នកជំនាញកម្ពុជាក្នុងការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌដើម្បីម្ចាស់ការទាំងស្រុងលើការងារអភិរក្សនិងជួសជុលប្រាសាទបាយ័ននាពេលអនាគតនិងអនុវត្តជំនាញដែលទទួលបានក្នុងការងារអភិរក្សរមណីយដ្ឋានផ្សេងៗទៀត ក្នុងតំបន់អង្គរនិងទូទាំងប្រទេសកម្ពុជា៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.