ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាល​ស្រុក​បន្ទាយ​ស្រី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ប្លង់​សុរិយោដី​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​ក្នុង​ឃុំរុនតាឯក


ខេត្តសៀមរាប ÷ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រីនិងមន្ត្រីអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានរៀបចំ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន៧៣១ក្បាលដី សម្រាប់តែក្បាលដីពាក់ព័ន្ឋក្នុងអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាបតែប៉ុណ្ណោះ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត មានប្រសាសន៍ថា ក្បាលដីចំនួន៧៣១ក្បាលដីនេះ អនុវត្តតាមការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ឋរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយមានកិច្ចសហការ ពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ហើយការអនុវត្តនីតិវិធីការកសាងប្លង់សុរិយោដី និងសៀវភៅគល់បញ្ជីដីធ្លីដើម្បីធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋតាមរយៈការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ឋិ)ជូនដល់ប្រជាពលរដ្ឋខ្មែរ។

លោកអនុប្រធានមន្ទីរ បានមានប្រសាសន៍បញ្ជាក់ថា ៖ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២គិតទាំងថ្ងៃបុណ្យនិងថ្ងៃឈប់សម្រាក ដែលមានទីតាំងនៅក្នុងបរិវេណផ្ទះគំរូ ក្នុងភូមិតានី អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីព្រមទាំងស្ថាប័ននិងអង្គភាពពាក់ព័ន្ឋទាំងអស់មកពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា ជាពិសេសផ្ទៀងផ្ទាត់នៅលើឈ្មោះម្ចាស់ដី ដោយត្រូវផ្ទៀងផ្ទាត់ឈ្មោះ សាវតា ទំហំដី ប្រភេទទ្រព្យ និងត្រូវពិនិត្យផងដែរនៅ លើប្លង់សុរិយោដីនូវទីតាំងដីនិងរូបរាងដី ព្រោះនេះជាឱកាសចុងក្រោយដែលបងប្អូននិងអ្នកពាក់ព័ន្ឋទាំងអស់មានសិទ្ឋិធ្វើការកែតម្រូវឬជំទាស់តវ៉ាក្នុងករណីដែលពិនិត្យទៅឃើញថាមានកំហុសឆ្គង ជូនមកគណៈកម្មការរដ្ឋបាលពិនិត្យនិងកែតម្រូវជូនទាំងនេះមានសារៈសំខាន់ណាស់ដើម្បីធានាបានភាពសុក្រឹត្យត្រឹមត្រូវក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ។

ក្នុងនោះដែរ លោក ភន់ សុខុម អភិបាលស្ដីទី ស្រុកបន្ទាយស្រី បានមានប្រសាសន៍បន្ថែមថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីសំរេចបានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារច្រើនណាស់ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ ប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទាំងអស់រួមទាំងមន្ទីរនិងស្ថាប័នពាក់ព័ន្ធហើយពិសេសគឺ អាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយនឹងមន្ត្រីជំនាញដោយជួយធ្វើការបញ្ជាក់ឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណ ម្ចាស់ដី អត្តសញ្ញាណក្បាលដី និងជួយធ្វើការផ្សព្វផ្សាយអោយដល់ប្រជាពលរដ្ឋដែលជាម្ចាស់ ដី ឬអ្នកកាន់កាប់ដី មកចូលរួមក្នុងការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានគ្រប់គ្នាក្នុងកំឡុងពេលបិទផ្សាយនេះ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្លាយខ្លួនជាម្ចាស់ដីពិតប្រាកដ និងមានសិទ្ធិពេញលេញក្នុងការចាត់ចែង ។

លោក ភន់ សុខុម បានមានប្រសាសន៍បន្ថែមទៀតថាជាលទ្ធផល រដ្ឋ និងប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ដូចជា ៖ រដ្ឋគ្រប់គ្រងបានដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើអោយរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំ ដែន ដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងអាចប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរឬអាជីវកម្មរបស់ខ្លួនផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.