ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​​តេ​ជោ ​​ហ៊ុន​​ សែន​ ​នាយក​​រដ្ឋ​​មន្ត្រី​​កម្ពុជា​​ ស្នេី​​ឲ្យ​​បណ្តា​​ប្រទេស​​មហា​​អំណាច​​បញ្ឈប់​​ជម្លោះ​​ហិង្សា ​​​និង​​វិបត្តិ​​មនុស្ស​​ធម៌​​ នៅ​​ទូ​ទាំង​​ពិភព​​លោក​​


ទីក្រុងញ៉ូយក ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងនៅអង្គការសហប្រជាជាតិដោយបង្ហាញពីក្តីកង្វល់ចំពោះ ការកើនឡើងជម្លោះហិង្សាអូសបន្លាយ និងវិបត្តិមនុស្សធម៌ដែលលោកថា មិនធ្លាប់កើតមាន កាលពីមុននោះទេ។​
ថ្លែងនៅអង្គការសហប្រជាជាតិកាលពីម្សិលមិញសម្តេច ហ៊ុន​ សែន ថាពិភពលោកបច្ចុប្បន្ន កំពុងជួប​ប្រទះអស្ថិរភាព​កាន់តែធ្ងន់ធ្ងរ ហើយការគំរាមកំហែង ចំពោះសន្តិភាពក៏កើតមាន ច្រើនសណ្ឋានដែរគឺលោកថា ច្រើនជាងអ្វីដែល​ធ្លាប់កើតមានរយៈពេល២៥ឆ្នាំកន្លងទៅ។

លោកថ្លែងថា ៖ យើងបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលបង្កឡើងដោយមហាអំណាច ពិភពលោកលំដាប់ទី១ នៅក្នុងរង្វង់ទំនាក់ទំនងការទូត និងជម្លោះផ្ទៃក្នុងច្រើនកន្លែងដែល កំពុងកើតឡើងដោយសារការ​ជ្រៀតជ្រែកពី​សំណាក់មហាអំណាចនេះ។

ក្នុងឱកាសនោះសម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ប្រជាជនកម្ពុជាកំពុងតែសប្បាយ រីករាយទទួល​ផលពីសុខ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេច។​ ក្រៅពីនេះសម្តេចនាយក​រដ្ឋមន្ត្រី ក៏បានយក​វេទិ​កាមហាសន្និបាតអង្គការសហប្រជាជាតិ លេីកទី៧៣នេះ បង្ហាញដល់អន្តរជាតិឱ្យឃើញថា កម្ពុជាជា​​ដែលបានផ្តល់​​ធាតុចូល និងការជ្រោមជ្រែងច្រើនជូនពិភពលោកទាំងមូល។

សម្តេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងអង្គមហាសន្និបាតថា៖ «កម្ពុជាតូចមែនពិត ប៉ុន្តែយើងក៏មាន ទស្សនវិស័យ​វែងឆ្ងាយ សម្រាប់ពិភពលោកមួយ ដែលយើងត្រូវចែកគ្នារស់នៅជាមួយបណ្ដា ប្រទេសផ្សេងៗ និងរួមគ្នាថែរក្សា​ឱ្យបានយូរអង្វែង។ កិច្ចប្រជុំលើកនេះ យើងបានឃើញកាន់តែ ច្បាស់នូវស្ថានភាព «គីង្គក់ដើរលក់ថ្នាំស្រែង» ដែលផ្គើនចេញជាចំហ»។

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេច ហ៊ុន សែនបានអំពាវនាវឡើងវិញ ឱ្យមានការ គោរពសិទ្ធិ​អធិបតេយ្យ នៃប្រជាជាតិទាំងឡាយ ដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ណាមួយ ទោះតូចតាច ឬក្រក្រីយ៉ាងណាក្តី។ សម្តេច ហ៊ុន សែន ថែមទាំងបានស្នើសុំឱ្យមានការ គោរពច្បាប់អន្តរជាតិ និងគោរពគោលការណ៍​ពហុនិយម ដែលមានអង្គការសហប្រជាជាតិជាអ្នក សម្របសម្រួល ដើម្បីពិភពលោកមួយ ពោរពេញដោយ​សន្តិភាព​និងការអភិវឌ្ឍន៍។

សម្តេចបានបញ្ជាក់ថា៖ «សូមខ្មែរគ្រប់រូបមានមោទនភាព លើជាតិរបស់ខ្លួនក្នុងឆាកអន្តរជាតិ  កម្ពុជាដ៏តូចមួយនេះ បានផ្តល់ធាតុចូល និងការជ្រោមជ្រែងច្រើនណាស់ជូនពិភពលោកទាំងមូល ដូចពាក្យថា “តូចតែខ្លឹម”»។ សូម​​​បញ្ជាក់​ថាលើកនេះ កម្ពុជាត្រូវបានជ្រើសរើសជាអនុប្រធាន មហាសន្និបាតអង្គការ សហប្រជាជាតិ(អ.ស.ប) លើកទី៧៣ នៃអង្គការសហប្រជាជាតិអាណត្តិ​ឆ្នាំ២០១៨-២០១៩។ កម្ពុជាបានដើរតួនាទីជាអនុប្រធាន​នៃ​មហាសន្និ​បាត​អង្គកា​រ​សហប្រជាជាតិចំនួនពីរលើកហើយ គឺលើកទី១ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ ២០០១-២០០២​ និងលើកទី២ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ អាណត្តិ​ឆ្នាំ២០១៨-២០១៩។

តាមរយៈតួនាទីនេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរ​របស់​ប្រធាន​៕


Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.