ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វេទិកា​ថ្នាក់​តំបន់​លើក​ទី​៤​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​នៃ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច


ខេត្តសៀមរាប ÷ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានរៀបចំវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៨ដល់ទី២៩ ខែ វិច្ឆិកាឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិតីភាពថ្លែងសុន្ទរកថាបើកវេទិការបស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត Zsuzsanna Jakab អគ្គនាយករងអង្គការសុខភាពពិភពលោកថ្នាក់កណ្តាល និង ជាមន្ត្រីទទួលបន្ទុកសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និង វត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីទទួលបន្ទុកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និង វត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រសួងសុខាភិបាល និង មន្ត្រីពាក់ព័ន្ឋមកពីបណ្តាប្រទេសក្នុងតំបន់ជាច្រើនផងដែរ ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖យើងមានមោទនភាពដែលកម្ពុជា ជាប្រទេសគំរូសម្រាប់ប្រទេសមានធន ធានតិច និងប្រទេស ដែលទើបជៀសផុតពីសង្គ្រាមអាចសម្រេចគោលដៅសុខភាពបានយ៉ាងឆាប់រហ័ស ។ វឌ្ឍនភាពនិង គំនិតច្នៃប្រឌិតក្នុងការផ្តល់ហិរញ្ញប្បទានសុខាភិបាល និងការផ្តល់សេវា បានចូលរួមចំណែកដល់ការ សម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សផ្នែកសុខាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលសម្រេចបាននូវសមិទ្ធផលនេះ ដោយ មានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើឱ្យប្រសើរឡើងយ៉ាង ឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធ បន្តការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដាក់បញ្ចូលកម្មវិធីការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលការងារ និងការខិតខំពង្រឹងបទ ប្បញ្ញត្តិនានា។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា៖ការិយាល័យតំណាងរបស់ WHO ប្រចាំកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក WHO បាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយ សុខភាពយ៉ាងមាំ និងផ្តល់ប្រឹក្សាបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ និងការផ្ដល់ សេវាសុខភាពប្រកបដោយគុណភាព សមធម៌ និងចីរភាព។ យុទ្ធសាស្ត្រសហប្រតិបត្តិការសម្រាប់ប្រទេស របស់ WHO ត្រូវបានធ្វើឱ្យមានសង្គត្តិភាពជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា៖អង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជាបាននិងកំពុងជួយឧបត្ថម្ភ គាំទ្រវិស័យសុខាភិបាលនៅកម្ពុជាទាំងបច្ចេកទេស និង ថវិកា ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតដោយជម្ងឺកូវីដ-១៩ WHO បានផ្ដល់នូវការគាំទ្រ ទាំងការ ពង្រឹងសមត្ថភាពធនធានមនុស្ស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ដូចជា ៖ ការត្រៀមរៀបចំ និងឆ្លើយ តបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលសម្រាប់គ្រប់គ្រងគ្រោះ- អាសន្ន និងការគម្រាមកំហែងសន្តិសុខសុខភាព ការធានាសេវាសុខភាពជាសារវ័ន្ត អំឡុងពេលរាតត្បាត ជម្ងឺជាសកល ដូចជាការលុបបំបាត់ជម្ងឺគ្រុនចាញ់ជំហានចុងក្រោយ, ជម្ងឺរបេង ,ជម្ងឺអេដស៍ និងជម្ងឺរលាកថ្លើម ជម្ងឺដែលអាចបង្ការបានដោយវ៉ាក់សាំង ជម្ងឺមិនឆ្លងនិងការលើកកម្ពស់សុខភាព ការគ្របដណ្ដប់ សុខភាពជាសកល តាមរយៈការផ្តោតឡើងវិញទៅលើការថែទាំសុខភាពបឋម។ បន្ថែមពីនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក បានផ្ដល់ការគាំទ្រទាំងដោយ ផ្ទាល់ និងដោយប្រយោលដល់ប្រទេសជាច្រើនក្នុងតំបន់ និងបានរួមចំណែកដល់ការងារ សំខាន់ៗរបស់អង្គការសុខភាពពិភពលោកនៅក្នុងតំបន់របស់យើង និងនៅទូទាំងពិភពលោក ដូចជា មជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវ និងបង្អែក (WHO Collaborating Centre for Reference and Research) នៅប្រទេសអូស្ត្រាលី បានផ្ដល់ការបណ្តុះបណ្តាល អំពីផ្តាសាយធំទៅដល់បុគ្គលិកមន្ទីរពិសោធន៍កម្ពុជា។ WCC នៅប្រទេសជប៉ុន បានផ្ដល់ជំនួយផ្នែក បច្ចេក ទេសដល់មន្ទីរពិសោធន៍បង្អែកសកល សម្រាប់ជម្ងឺគ្រុនស្វិតដៃជើង និងការធ្វើតេស្តរោគវិនិច្ឆ័យ សម្រាប់ប្រទេសនានារួមទាំងប្រទេសកម្ពុជាផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.