ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីរពេទ្យកុមារអង្គរបានធ្វើយុទ្ធនាការដើម្បីជួយសង្គ្រោះកុមារពីជំងឺមហារីក


ខេត្តសៀមរាប ÷ មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប (មន្ទីរពេទ្យបេះដូង) បានធ្វើយុទ្ធនាការអំពាវនាវរកជំនួយពីសប្បុរសជន ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារពីជំងឺមហារីក ដែលជាជំងឺមហារីកដ៏លំបាកក្នុងការព្យាបាលនៅទូទាំងសកលលោក។ យុទ្ធនាការនេះ ធ្វើឡើងនៅទូទាំងប្រទេស ដោយចាប់ពីថ្ងៃទី២៤ ខែតុលាដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកវេជ្ជបណ្ឌិត សំ លីវណ្ណៈ ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក បានពន្យល់ថា “ជំងឺមហារីកគឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា រួមទាំងកុមារផងដែរ។ ជំងឺមហារីកបង្កឡើងនៅពេលកោសិកានៅក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀតក្នុងខ្លួនយើង នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកកើតមហារីកកំពុងកើនឡើង។ លោក ក៍បានបន្តថា យោងទៅលើទិន្នន័យប្រទេសជិតខាងនៅក្នុងតំបន់ ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៥.០០០ ទៅ ១៨.០០០ ត្រូវបានធ្វើរោគវិនិច្ឆ័យអំពីជំងឺមហារីក ខណៈដែលមាន“ជាង ៥៥០នាក់ ក្នុងចំណោមនោះគឺជាកុមារ។ ដោយឡែកចំនួនកុមារដែលស្លាប់មុនការធ្វើរោគវិនិច្ឆ័យគឺមិនមានទិន្នន័យច្បាស់លាស់នោះទេ ប៉ុន្តែការស្រាវជ្រាវបង្ហាញពីអត្រារស់រានមានជីវិតសម្រាប់អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកម្រិតទាប ត្រឹមតែ២០% ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត សំ លីវណ្ណៈ បានមានប្រសាសន៍បន្ថែមទៀតថា ជំងឺមហារីកកុមារស្ទើរតែទាំងអស់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកុមារអង្គរ ព្រោះជាជម្រើសតែមួយគត់របស់ពួកគេ។ នៅទីនេះ យើងអាចព្យាបាលពួកគេបាន”មន្ទីរពេទ្យកុមារអង្គរបានបើកដំណើរការផ្នែកជំងឺមហារីកនៅក្នុងឆ្នាំ២០១២ ដើម្បីពិនិត្យព្យាបាល និងថែទាំ ចំពោះជំងឺដ៏កាចសាហាវនេះ ក្នុងខណៈពេលដែលការព្យាបាលមហារីកបាតភ្នែកក៏បានចាប់ផ្តើមដែរ។ នៅក្នុងឆ្នាំ២០២១ កន្លងមក មន្ទីរពេទ្យបានដាក់ដំណើរការ អគារដាច់ដោយឡែកផ្តោតលើជំងឺមហារីក ដោយបានពិនិត្យព្យាបាល ថែទាំកុមារមហារីកចំនួនចំនួន ៥០៨ ករណី ក្នុងនោះ អ្នកជំងឺមហារីកចំនួនបីភាគបួន (៣/៤ភាគរយ) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល។ ការព្យាបាលជំងឺមហារីករួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយការចាក់ថ្នាំគីមី (ថ្នាំមហារីក) ការព្យាបាលដោយឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ (ដោយប្រើភាពត្រជាក់ខ្លាំងដើម្បីបង្កកជាលិកាមិនធម្មតា) និងព្យាបាលបំបាត់ការឈឺចាប់។ ការព្យាបាលជំងឺមហារីក មានភាពតានតឹងខ្លាំងសម្រាប់កុមារ និងក្រុមគ្រួសារ ដូច្នេះមន្ទីរពេទ្យកុមារអង្គរ ក៏មានរួមបញ្ចូលនូវសេវាគាំទ្រផ្នែកផ្លូវចិត្ត និងហិរញ្ញវត្ថុដល់អ្នកជំងឺមហារីក និងអាណាព្យាបាល ដូចជាការផ្តល់ប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ និងកញ្ចប់អាហារជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយអ្នកជំងឺក៏ទទួលបានការអប់រំចំណេះដឹង អំពីស្ថានភាពរបស់កូនៗ ដែលជាផែនការព្យាបាល និងផលប៉ះពាល់នៃការព្យាបាល និងរបៀបថែទាំកូនរបស់ពួកគេនៅផ្ទះថែមទៀតផង។

លោកវេជ្ជបណ្ឌិត ខូវ ផារ៉ា ប្រធានផ្នែកអគារចក្ខុរោគ បានបង្ហាញថា “ក្នុងនាមជាគ្រូពេទ្យផ្នែកចក្ខុរោគម្នាក់នៃមន្ទីរពេទ្យកុមារអង្គរ លោកបានពិនិត្យនឹងព្យាបាល កុមារមហារីកបាតភ្នែកជាច្រើននាក់។ អាណាព្យា បាលអ្នកជំងឺភាគច្រើនភ្ញាក់ផ្ញើលនៅពេលដែលដឹងថាកូនរបស់ខ្លួនមានជំងឺមហារីកបាតភ្នែក។ គ្រូពេទ្យផ្នែកចក្ខុរោគ និងផ្នែកមហារីកធ្វើការយ៉ាងជិតស្និតជាមួយគ្នាក្នុងការព្យាបាលកុមារម្នាក់ៗ ឱ្យបានជាសះស្បើយ ពីមហារីកនោះ។

ដោយសារតែមានការប្រឈមនឹងបញ្ហាមូលនិធិ ហើយចំនួនអ្នកជំងឺកាន់តែកើនឡើង ទើបមន្ទីរពេទ្យសូមអំពាវនាវដល់សាធារណៈជនទាំងអស់ សូមេត្តាចូលរួមគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយរៃអង្គាសមួយនេះឲ្យបានទទួលជោគជ័យ សម្រាប់ការទ្រទ្រង់ផ្គត់ ផ្គង់សេវាពិនិត្យព្យាបាលថែទាំជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ក៍បានពន្យល់ថា “ ដើម្បីដំណើរការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំជំងឺមហារីកទាំងមូល យើងត្រូវការចំណាយថវិកាចន្លោះពី ៣៥០.០០០ ដុល្លារ ទៅ ៤៥០.០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ។ ប្រសិនបើគ្មានមូលនិធិគ្រប់គ្រាន់នោះទេ ការពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកអាចនឹងត្រូវកាត់បន្ថយ រឺប្រឈមនឹងការបិទបញ្ឈប់ គឺបណ្តាលឲ្យមានការប៉ះពាល់ដល់ជីវិតកុមារកម្ពុជា ជាច្រើនកំពុងតែមកទទួលសេវានេះ ពីមន្ទីរពេទ្យកុមារអង្គរយើង។

លោកនាយកមន្ទីរពេទ្យកុមារអង្គរ ក៍បានអំពាវនាវដល់សប្បុរសជន សូមឲ្យមានការគាំទ្រនិងផ្តល់ជំនួយជាការបរិច្ចាគថវិកាជាប្រចាំខែ ឬប្រចាំឆ្នាំ ដល់មន្ទីរពេទ្យកុមារអង្គរ និងចែករំលែកការអំពាវនាវនេះទៅកាន់មិត្តភ័ក្តិ និងក្រុមគ្រួសារ លោកអ្នកអាចជួយ សង្រ្គោះជីវិតកុមារក្នុងពេលបច្ចុប្បន្ននេះ និងទៅអនាគតផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.