ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចពិភាក្សាលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីក្រុងទេសចរណ៍ក្នុងបណ្តាប្រទេសនៅអាស៊ាន


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នេះនៅរដ្ឋបាលសាលាខេត្តសៀមរាបមានកិច្ចប្រជុំពិភាក្សាលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីក្រុងទេសចរណ៍ក្នុងបណ្តាប្រទេសនៅអាស៊ាន ក្រោមវត្តមាន របស់លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប និង លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និង មន្ទីរ ពាក់ព័ន្ធចូលរួមផងដែរ។ នៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ បានជ្រើសរើសប្រទេសចំនួន ៣ក្នុងអាស៊ាន រួមមាន ខេត្តសៀមរាប នៃព្រះរាជា ណាចក្រកម្ពុជា , ខេត្ត វ៉ាងវៀង ប្រទេសឡាវ និងខេត្ត ដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បងលើការគ្រប់គ្រងប្រកបដោយនិរន្តរភាព។

ដោយកំណើនប្រជាពលរដ្ឋកើនឡើងឥតឈប់ឈរ សំខាន់នៅក្នុងទីក្រុង បានបង្កបញ្ហាប្រឈមធំៗជាច្រើន សម្រាប់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ហើយ សម្រាម គឺជាសំណល់រឹងមានការកើនឡើងជាបន្តបន្ទាប់ នៅក្នុងរដ្ឋសមាជិក អាស៊ាន ដែលមានកង្វះខាតធនធាន និងហេដ្ឋារចនាសម្ព័ន្ធ ។ លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍លើកឡើងផងដែរថា នៅក្នុងមួយៗឆ្នាំ រាល់កាកសំណល់មានការកើនឡើងដល់១៦០ លានតោន ចាប់ពីឆ្នាំ២០០៦ ចំពោះសំណល់រឹង ក្នុងក្រុងទេសចរណ៍ ។ ក្នុងនោះលោកក៏មានការចាប់អារម្មណ៍ផងដែរ ចំពោះខេត្តសៀមរាប នៅពេលកំណើននៃភ្ញៀវទេសចរណ៍កើនឡើងវិញ ក្រោយពេលមានភាពធូរស្រាលនៃជម្ងឺកូវិដ ១៩ ដែលធ្វើឲ្យចំណោទបញ្ហាការសំណល់ទាំងរឹង និង រាវមានការកើនឡើង ។ ក្នុងនោះដែរលោកក៏បានសាទរផងដែរ ដែលគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តសាក ល្បង លើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងទេសចរណ៍ខ្នាត មធ្យម កត្តាសំខាន់នោះលើកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័នជាដៃគូរ សហការជាមួយសមាគមន៍ទេសចរ ណ៍ និងតួអង្គជាតិពាក់ព័ន្ធផ្សេងទៀត ដែលសកម្មក្នុងវិស័យគ្រប់គ្រងសំណល់ និងទេសចរណ៍ ។

លោកអភិបាលរងខេត្ត ក៏បានថ្លែង អំណរគុណចំពោះគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ដែលបានជ្រើសយកខេត្តសៀមរាប ក្នុងការអនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នេះ។ មានប្រសាសន៍នោះដែរលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិ បត្តិការ អាល្លឺម៉ង់( giz ) បានបញ្ជាក់ថា គម្រោងនេះ មានគោលបំណងចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងក្រុងទេស ចរណ៍ខ្នាត មធ្យមនៅក្នុងតំបន់អាស៊ាន ។ តាមរយៈការពង្រឹងសមត្ថភាពនៃការទុកដាក់សំណល់ចុងក្រោយ និងការកែច្នៃឡើងវិញ ប្រកបដោយប្រសិទ្ធភាព។ ម៉្យាងទៀតគម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលអនុវត្តដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ក្នុងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយលេខាធិការដ្ឋានអាស៊ាន ។ លោកបន្តទៀតថា គម្រោងនេះ ក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការមេ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥។ កាបង្កើនប្រសិទ្ធ ភាពនៃការគ្រប់គ្រងសំណល់រឹង និង ការកែច្នៃឡើងវិញប្រកបនិរន្តរភាព និង គិតគូរពីតួនាទីរបស់យេនឌ័រ នៅក្នុងទីក្រុង ទេសចរណ៍គោលដៅ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.