ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ធនាគារ​ពាណិជ្ច​ ព្រីនស៍​ ម.ក ​វិនិយោគ​ទំ​ហំ​ទឹក​ប្រាក់​ប្រមាណ​ជាង​ ១០​លាន​ដុល្លារ ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ធនាគារ​ដែល​មាន​ស្រាប់


ភ្នំពេញ​៖ លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ នៃ ធនាគារ ព្រី​នស៍ បាន​មានប្រសាសន៍ថា “​ដោយ​មាននូវ​មូលដ្ឋាន​ដើមទុន​រឹងមាំ និង​បាន​រៀបចំ​ខ្លួន​រួចជាស្រេច ដើម្បី​ឈានដល់​គោលដៅ​ក្លាយ​ជា​ធនាគារពាណិជ្ជ​ឈាន​មុខ​គេ និង​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ភាពងាយស្រួល​ដល់​គ្រប់​អតិថិជន​ទាំងអស់ ជាពិសេស​រួមចំណែក​ធ្វើ​ទំនើបកម្ម​សេវា​ហិរញ្ញវត្ថុ​ក្នុង​យុគ្គសម័យ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ ការវិនិយោគ​នេះ​គឺជា​ជំហាន​បន្ត​ដែល​ធនាគារ​យើងខ្ញុំ​ត្រូវធ្វើ​ការបំពាក់​បន្ថែម​ទៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​ដែល​មាន​ស្រាប់​។ ហើយ​តាមរយៈ​ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​នៅ​ក្នុង​ថ្ងៃនេះ គឺ​នឹង​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​ក្នុង​វិស័យ​ធនាគារ តាមរយ​:​ប្រព័ន្ធ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែល​នឹង​ធ្វើឲ្យ​អតិថិជន​របស់​យើងខ្ញុំ​មាន​ភាពងាយស្រួល និង​ទទួលបាន​នូវ​បទពិសោធន៍​ប្រើប្រាស់​សេវា​ធនាគារ​បែប​ទំនើប​”​។​

ជាមួយនឹងភាពជោគជ័យរបស់ ព្រីនស៍ ក្នុងការប្រែខ្លួន ទៅជាធនាគាពាណិជ្ជ និងការបោះជំហ៊ានដើម្បីសម្រេច​នូវទស្សនៈ​វិស័យរបស់ខ្លួន គឺក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ចនោះ  ធនាគារ ព្រីនស៍ ម.ក បានធ្វើការ​ចុះកិច្ច​សន្យា​ជាមួយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាចំនួន៦ក្នុងចំណោមក្រុមហ៊ុនចំនួន ១៨ មកពីទ្វីបអាស៊ី និងអឺរ៉ុប ដែលសុទ្ធសឹង​ជា​ក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាធនាគារ ដែលទំហំនៃការវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ បន្ថែមពីលើប្រព័ន្ធធនាគារដែលមានស្រាប់។ កម្មវិធីចុះកិច្ចសន្យានេះ បានរៀបចំឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra​ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

សម្រាប់ក្រុមហ៊ុនទាំង ៦ ដែលនឹងត្រូវចុះកិច្ចសន្យាផ្តល់នូវសេវាកម្មផ្នែកបច្ចេកវិទ្យាឲ្យ ធនាគារ​ ព្រីនស៍ នៅក្នុងកម្មវិធី​នោះ​រួមមាន៖
១.ក្រុមហ៊ុន BPC Banking Technologies គឺជាក្រុមហ៊ុនផ្តល់នូវសេវាកម្មផ្នែក​អភិវឌ្ឍន៍បន្ថែមទៅ​លើប្រព័ន្ធគ្រប់គ្រង់កាត​      ធនាគារ ប្រព័ន្ធគ្រប់គ្រង់ការលួចបន្លំ និងមុខងារពាក់ព័ន្ធផ្សេងៗទៀត។

២.​ក្រុមហ៊ុន Techurate គឺជាក្រុមហ៊ុនដែលនឹងផ្តល់នូវសេវាកម្មអភិវឌ្ឍមុខងារ Digital Banking  ការវិភាគទិន្នន័យ ការរៀប​ចំដំឡើងប្រព័ន្ធ Flexcube បន្ថែម។

៣.ក្រុមហ៊ុន Deam Computer International Pte Ltd. ជាដៃគូក្នុងស្រុករបស់ក្រុមហ៊ុន Oracle ក្នុងការផ្តល់ជូនប្រព័ន្ធរក្សាទុក គ្រប់គ្រងទិន្នន័យ និង ប្រព័ន្ធធនាគារស្នូល  (Flexcube)។

៥.ក្រុមហ៊ុន IDEALINK Consulting Ltd. ជាដៃគូក្នុងស្រុករបស់ក្រុមហ៊ុន TESS International និង DOW JONES ដែលធ្វើការអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យាត្រួតពិនិត្យប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

៦.ក្រុមហ៊ុន iFinancial System Services Co., Ltd. នឹងផ្គត់ផ្គង់ម៉ាស៊ីនដាក់ប្រាក់និងដកប្រាក់ដោយស្វ័យប្រវត្តិនៅក្នុងម៉ាស៊ីនតែមួយម៉ាក NCR។

គួរបញ្ជាក់ផងដែរថា ធនាគារ ព្រីនស៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ដែលមានឈ្មោះថា “ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបានអភិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញា​ប័ណ្ណលេខ B 46 ផ្តល់ជូនដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។  រហូតមកដល់ពេលនេះ ធនាគារ ព្រីនស៍ គឺជាធនាគាពាណិជ្ជ​ ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ 00014627 នៅ ក្រសួងពាណិជ្ជកម្ម។ ស្របទៅ​តាមកំណើន​ទំហំប្រតិបត្តិការរបស់ខ្លួន ធនាគារ ព្រីនស៍ បានធ្វើការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទៅជាប្រព័ន្ធ Flexcube កាលពី​ដើម​ខែកក្កដាកន្លងទៅនេះ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់​ផ្តល់ផលិតផលនិងសេវាកម្ម​ធនាគារស្តង់ដា​ជូន​អតិថិជន។

ភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យទាំងនោះ ធនាគារ ព្រីនស៍ ក៏បាននិងកំពុងពង្រីកបណ្តាញ​សាខារបស់ខ្លួន​ទៅ​ក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានាផងដែរ។

ដោយ៖ វិចិត្រ

 


Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.