ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ធនាគារ​ធំមួយ​របស់​ចិន ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ


ភ្នំពេញ ៖​ ធនាគារ​ពាណិជ្ជ និង​សន្សំ​សៀងហៃ (The Shanghai Commercial & Savings Bank, Ltd.) ហៅ​កាត់​ថា SCSB ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​ក្លាយ​ជា​ភាគទុនិក​ថ្មី នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អេ អឹម ខេ (AMK)។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ AMK។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល មិន​បញ្ជាក់​ពី​ចំនួន​ភាគហ៊ុន​ដែល SCSB បាន​ទិញ​យក​នោះទេ ប៉ុន្តែ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញប៉ុស្តិ៍ បាន​ឲ្យដឹងថា អេ អឹម ខេ បាន​លក់​ភាគហ៊ុន​ ៨០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ឲ្យ​ទៅធនាគារ​ដែល​មាន​មូលដ្ឋាននៅ​សៀងហៃ​នោះ។

អេ អឹម ខេ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ការសម្រេចចិត្តទទួលយកភាគទុនិកថ្មី គឺដោយ​សារ​ហេតុផល ២យ៉ាង ៖
ទី១. ភាគទុនិកចាស់ចំនួនបីរបស់ អេ អឹម ខេ ផុតកំណត់អណត្តវិនិយោគនឹងត្រូវចាកចេញ
ទី២. ដោយសារតែបេសកកម្ម និងទស្សនវិស័យរបស់ SCSB និង អេ អឹម ខេ មានលក្ខណៈដូចគ្នាស្ទើរតែទាំងស្រុង គឺជួយ​ដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន តាម​រយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។

បច្ចុប្បន្ននេះ អេ អឹម ខេ មានភាគទុនិកចំនួន៥ គឺ Agora Microfinance N.V. (AMNV), Rural Impulse Fund II S.A. SICAV-FIS (RIF II), Société de Promotion et de Participation pour la Coopération Economique S. A. (PROPARCO) មូលនិ​ធិអភិវឌ្ឈន៍កម្ពុជា-ឡាវ (CLDF) និងសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA)។ ប៉ុន្តែភាគទុនិក​ចំនួនបីនឹងត្រូវផុត​កំណត់​អណត្ត​វិនិយោគ គឺ RIF II, PROPARCO និង CLDF។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងថា “វាជាឱកាសរបស់ អេ អឹម ខេ ដែលយើងជ្រើសរើស​យក SCSB ព្រោះយើងនៅតែមានជំនឿយ៉ាងមុតមាំថា​ ប្រព័ន្ធធនាគារមួយដែលមានភាពរឹងមាំ គឺត្រូវការម្ចាស់ភាគ​ហ៊ុនដែល​មានប្រភពទុនធំ ហើយ SCSB គឺជាធនាគារមួយដែលមានភាពស័ក្តសម អាចនាំ អេ អឹម ខេ អភិវឌ្ឍទៅជំហានបន្ទាប់ទៀត”។

លោកបានបន្តទៀតថា “នៅពេលដែលយើងមានប្រភពទុនធំ មានអ្នកជំនាញចាំជួយយើង អេ អឹម ខេ នឹងមានឱកាសកាន់​តែច្រើន​ ក្នុងការពង្រីកអាជីវកម្មរបស់​ខ្លួនដែលធ្វើឲ្យផលិតផល និងសេវាកម្មរបស់យើងកាន់តែមាន​ភាពសម្បូរបែបជូន​ដល់​អតិថិជន​ទូទៅ ជាពិសេសប្រជាជននៅតំបន់ជនបទមានឱកាសគ្រប់ៗគ្នាក្នុងការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង…”។

សូមបញ្ជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ​នៅ​កម្ពុជា ដែល​មាន​​បុគ្គលិកសរុបចំនួនជាង ២៦០០នាក់ (គិតត្រឹម​ខែឧសភា ឆ្នាំ២០១៨) និង​មាន​អតិថិជនចំនួនជាង ៧៨ម៉ឺននាក់។ អេ អឹម ខេ មាន​ផលប័ត្រប្រាក់​កម្ចីជាង ២៣០ លានដុល្លារអាមេរិក ប្រាក់បញ្ញើជាង ១២៦លានដុល្លារអាមេរិក ការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និង​ភ្នាក់ងារ​ជាង ៣៥០០កន្លែងនៅ​ទូទាំង​ប្រទេស។ ចំណែក​ធនាគារ​ SCSB ត្រូវបានបង្កើតឡើងនៅទីក្រុងស៊ាងហៃ ឆ្នាំ១៩១៥ ដោយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង ៤ពាន់​នាក់ និងមាន​ការិយាល័យ​ប្រតិបត្តការ​ចំនួន ៤៤៧ ទូទាំង​ពិភពលោក។ ធនាគារ​នេះ គ្រប់គ្រងទ្រព្យ​សកម្មសរុបចំនួន ជាង ៥៨ ពាន់លានដុល្លារ ដើមទុនជាង ១,៣ ពាន់លានដុល្លារអាមេរិក និងមូលធនរបស់ម្ចាស់​ភាគហ៊ុន​សរុប​ជាង ៥,៥ពាន់លានដុល្លារអាមេរិក។

គួរ​រំលឹក​ដែរថា ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ចំនួន ២ ទៀត ក៏បាន​លក់​ភាគហ៊ុន​របស់​ខ្លួន ឲ្យ​ធនាគារ​ក្រៅ​ស្រុក​ផងដែរ នា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ VisionFund Cambodia បាន​លក់​ភាគហ៊ុន​ទាំង​អស់​របស់​ខ្លួន ឲ្យ​ទៅធនាគារ Woori Bank របស់​កូរ៉េខាងត្បូងកាលពី​ខែមិថុនា ខណៈ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុសាមិក បាន​លក់​ប្រតិបត្តិការ​ទាំង​មូល​របស់​ខ្លួន​ឲ្យ​ទៅ​ធនាគារ NongHyup Bank របស់​កូរ៉េខាងត្បូង​ដូចគ្នាដែរ នា​ខែសីហា​នេះ៕

ដោយ ៖ កុសល់


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.