ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លទ្ធផល​នៃគម្រោង​ស្រាវជ្រាវ​ស្តី​ពី ​“ការ​ពង្រីក​វិសាល​ភាព​ដាំ​ដុះ​ពូជ​ស្រូវ ​ផ្កាមាល​តី ដែល​ធន់​ទ្រាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ” ​


រាជធានីភ្នំពេញ ៖ ពូជស្រូវផ្កាមាលតីជាពូជស្រូវកណ្តាលប្រកាន់រដូវ ត្រូវបានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ នៅដើមឆ្នាំ២០១៨ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាប្រភេទពូជនេះមានគុណភាពអង្ករល្អប្រសើរ ធន់ទ្រាំនឹងភាពរាំងស្ងួត ទឹកជំនន់ និងការដួលដើម ការដាំដុះមានការបន្សាំបានល្អទៅនឹងការប្រែប្រួលអាកាសធាតុ។
ពូជស្រូវផ្កាមាលតីត្រូវបានអភិវឌ្ឍន៍ឡើងតាមរយៈការបង្កាត់រវាងពូជស្រូវក្រអូបផ្ការំដួល (មេ) និងពូជស្រូវកណ្តាលខា៣ (បា) ហើយត្រូវបានជ្រើសរើស និងពិសោធន៍ស្រាវជ្រាវ នៅលើក្សេត្របរិស្ថានផ្សេងៗអស់រយៈពេល ១៤ ឆ្នាំ។
ដើម្បី​ពង្រីកវិសាលភាពការដាំដុះពូជស្រូវផ្កាមាលតីដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងតាមអនុសាសន៍ណែ​នាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៨ ដោយមានការ​សហការណ៍ឧត្ថម្ភ​ថវិកាពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈគម្រោងកាវ៉ាក់ (CAVAC) ដែលមានរយៈពេល ៤ឆ្នាំ (២០១៨-២០២១) ពូជស្រូវផ្កាមាលតីត្រូវបានពន្លឿនការផ្សព្វផ្សាយតាមរយៈការធ្វើស្រែបង្ហាញសរុប ២២០ កន្លែង ស្រែផលិតកម្មពូជ​ក្នុងចំណាត់ថ្នាក់ចុះបញ្ជី ១២កន្លែង និងទិវាស្រែបង្ហាញផលិតកម្មពូជ ១១កន្លែង នៅតាមខេត្តគោលដៅចំនួន ៦ គឺ៖ ខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង និងពោធិសាត់។
ទន្ទឹមនឹងនេះកសិករចំនួន ២៣១ នាក់បានទទួលផលផ្ទាល់ពីគម្រោង ដោយទទួលបានគ្រាប់ពូជសុទ្ធ និងបច្ចេកទេស​ផលិតកម្មពូជស្រូវ និង២៨៤នាក់ ផ្សេងទៀតជាកសិករជិតខាង មន្រ្តីផ្សព្វផ្សាយកសិកម្ម ឈ្មួញ និងម្ចាស់ម៉ាស៊ីនកិនស្រូវ បានទទួលព័ត៌មានពីពូជស្រូវផ្កាមាលតី និងទទួលយកពូជនេះសម្រាប់បង្កបង្កើនផលនៅរដូវ ក្រោយ។ តាមរយៈគម្រោងនេះ ពូជស្រូវផ្កាមាលតីសរុបចំនួន ៤០ តោន ត្រូវបានផលិតនៅតាមខេត្តគោលដៅសម្រាប់ផ្សព្វផ្សាយបន្ត។

លទ្ធផលនៃការធ្វើស្រែបង្ហាញចំនួន ២២០កន្លែង ពូជស្រូវផ្កាមាលតីដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ជាង​ពូជ​កសិករជាមធ្យម ១៤% និង ២៧% ក្នុងលក្ខខណ្ឌកូនរដូវប្រាំងអូសបន្លាយរយៈពេលយូរ។ ក្នុងករណីសាធារណ​ជន ចង់ទទួលបានព័ត៌មានបន្ថែម សូមធ្វើទំនាក់ទំនងជាមួយលោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍​កសិកម្មកម្ពុជា ដែលមានលេខទូរស័ព្ទ ០៩៩៣៧៣៧៥៣៕

ដោយ ៖ សម្បត្តិ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.