ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ល្បីថាបុគ្គលឈ្មោះ ប្រាក់ សំអឿន (Prak Sam Oeun) កាងទីតាំងល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញកំពុងផ្គើននិងអនុសាសន៏របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី័ ៧ មែនឬទេ?


រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៥ សេចក្តីរាយការណ៍ពីទីតាំងល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញនៅក្នុងតារាងបាលទះមួយកន្លែងកំពុងបើកដំណើរការបានដោយរលូនស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមស្តី្រម្នាក់ដែលមានប្តីចាញ់ប្រាក់អស់រាប់ពាន់ដុល្លារបានឪ្យដឹងទៀតថាទីតាំងខាងលើនេះពោរពេញទៅដោយអ្នកញៀនល្បែងទាំងប្រុសទាំងស្រីចូលលេងយ៉ាងអធិបតេយ្យយ៉ាងត្រជាក់ចិត្ត សង្ស័យទីតាំងខាងលើនេះប្រហែលមានខ្នងបង្អែកធំហើយមើលទៅ? បានជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនបង្ក្រាបឱ្យបាត់សោះឡើយ ដោយបានឃើញចុះបង្ក្រាបម្តងក្រោយពីសមត្ថកិច្ចអញ្ចើញត្រឡប់ទៅវិញ បើកលែងយ៉ាងពពាក់ពពួនយ៉ាងពេញទំហឹងគ្មានខ្វល់ជាមួយបងប្អូនណាឡើយ ។ មិនតែប៉ុណ្ណោះអ្នកស្រីបានបញ្ជាក់ប្រាប់ថា ទីតាំងខាងលើនេះជារបស់ឈ្មោះ ប្រាក់ សំអឿន (Prak Sam Oeun) តាមអាខោនតេឡេក្រាម ដោយបុគ្គលនោះបានអួតក្តែងៗប្រាប់អ្នកចូលលេងល្បែងទាំងអស់នោះថា ខ្លួនបានសែនជាខែជូនលោកធំៗចាប់ពីក្រោមដល់លើអស់ហើយមិនបាច់ខ្វះនិងការបង្ក្រាបនោះទេ បើសមត្ថកិច្ចចុះមក គឺគ្រាន់តែបង្គ្រប់កិច្ចឱ្យល្អមើលដូចលេងសៀកតែប៉ុណ្ណោះ ។

ជាថ្មីម្តងទៀងប្រជាពលរដ្ឋសំណូមពរដល់ លោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ជាពិសេសលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាល ខណ្ឌពោធិ៍សែនជ័យមេត្តាជួយអន្តរាគមន៍ជុំវិញករណីល្បែងស៊ីសងខាងលើនេះផងទាន បើអស់លោកថ្នាក់ត្រឹមខណ្ឌមិនមានសមត្ថភាពបង្ក្រាបទេ សូមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងថ្នាក់រាជធានីចុះពិនិត្យម្តងទាន ។

ទោះយ៉ាងណានារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីបុគ្គលឈ្មោះ ប្រាក់ សំអឿន (Prak Sam Oeun) តាមអាខោនតេឡេក្រាម បានទេ ពាក់ព័ន្ធការចោទប្រកាន់ខាងលើថាជាអ្នកកាងបនល្បែងនោះឡើយ យ៉ាងណាអង្គភាពយើងខ្ញុំរងចាំការបកស្រាយរៀងរាល់ម៉ោងការងារ ៕

ដោយ៖ សត្យា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.