ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម?


ខេត្តតាកែវ ៖ ប្រភពសុំលាក់ឈ្មោះពីមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងអាជីវកររកស៊ីដឹកទំនិញគ្រប់ប្រភេទពីប្រទេស វៀតណាម បានឱ្យដឹងថាក្រោយពីប្រកាសចូលកាន់តំណែងថ្មីរបស់លោក ឈួន សុវណ្ណនរា ជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នំា២០២៥ ជំនួសលោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា អតីតនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិននោះមក លោក វរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ខិតខំបើកដៃឱ្យឈ្មួញ ទាំងតូចទាំងធំសម្រុកដឹកជញ្ជូនទំនិញគេចពន្ធមួយចំនួន ព្រមទាំងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃចូលមកក្នុងប្រទេសកម្ពុជាមិនញញឹតដៃនោះឡើយ។ ប្រភពបន្តថា៖ សកម្មភាពរបស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា និងបក្សពួកធ្វើមានបានយ៉ាងសុខស្រួលនិងម្យ៉ាងទៀតដើម្បីស្រង់ដើមផងដែរ។

ប្រភពបានបន្ថែមថា៖ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនថ្មី ខំប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដោយគ្មានឈ្មួញណាហ៊ានរំលងលោក ឈួន សុវណ្ណនរា នោះបានឡើយ។

ប្រភពពីអាជីវករនិងក្រុមឈ្មួញបានត្អូញត្អែថា ពួកគាត់បង់លុយតាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា ទើបអាចដឹកជញ្ជូនទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ ដូច្នោះហើយបានជាទំនិញនាំចូលមកត្រូវបូកតម្លៃបន្ថែមទើបអាចសល់បា្រក់ចំណេញខ្លះ ហេតុដូចនោះហើយបានជាទំនិញចូលដល់ក្នុងស្រុកឡើងថ្លៃកប់ពពកជាដើម ។ ប្រភពដែល ស្និទ្ធនឹងលោកវរសេនីយ៍ ឈួន សុវណ្ណនរា បានបង្ហើបឱ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា ហ៊ានប្រើតួនាទី និងអអំណាចបើកដៃឱ្យឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរដើម្បីប្រមូលលុយតាមរបៀបពុករលួយ។

អាជីវករតាមរយៈអ្នកសារព័ត៌មាន ស្នើសុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ គួរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវ ជ្រាវនូវភាពមិនប្រក្រតីតាមរបៀបប្រមូលលុយពុករលួយរបស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននេះផង ។

ដោយ៖ សត្យា
រូបភាព៖ សៀមរាបថ្មី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.