ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥


ខេត្តសៀមរាប៖  នារសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៥ សាលាអន្តរជាតិអេអិលអេ (ALA) ខេត្តសៀមរាបបានរៀបចំប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំ សិក្សា២០២៤-២០២៥ នៅសាលប្រជុំនៃសាលាគរុកោសល្យនិងវិក្រិតការខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ និងមាតាបិតា អាណាព្យាបាលសិស្ស ជាច្រើន ។

លោកស្រី ហ៊ុន មករា នាយិកាខេមរភាសានៃសាលាអន្តរជាតិអេអិលអេ បានកោតសរសើរនូវការចូលរួមលះបង់ពេលវេលានិងគំនិតស្មារតីជួយជំរុញដាស់តឿននិងតាមដានការសិក្សារបស់កូនៗនៅឯផ្ទះ ទើបការសិក្សារបស់កូនៗទទួលបានលទ្ឋផលល្អ តែដើម្បីចូលឱ្យបានជ្រៅនិងឆ្លើយតបបានទៅក្នុងស្តង់ដារសាលាបឋមសិក្សាគំរូនិងដើម្បីកូនៗទទួលបាននិទ្ទេសល្អ យើងជាមាតាបិតាអ្នកអាណាព្យាបាលសិស្សត្រូវជួយតម្រង់ទិសក្នុងគន្លងអប់រំឱ្យបានត្រឹមត្រូវ លើសពីនេះដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវីវដ្តរបស់សង្គម បន្ថែមលើភាសាជាតិ កូនៗត្រូវរៀននិងចេះ ភាសាផ្សេងលើសពីមួយភាសាបន្ថែមទៀត។

លោក នង វុត្ថា នាយកស្ថានិកសាលាអន្តរជាតិអេអេលអេបាន មានប្រសាសន៍ថា៖ សាលានេះបានបង្កើតឡើងនៅឆ្នាំ ២០១០ ក្នុងបំណងរួមចំណែកកសាងសហគមន៍ធនធានមនុស្ស ផ្តល់ចំណេះដឹងដល់គ្រួសារកុមារ និងមានកម្មវិធីសិក្សាឈានមុខនិងគ្រូៗសុទ្ឋតែមានគរុកោសល្យច្បាស់លាស់មកពីសាលាគរុកោសល្យ បានស្ម័គ្រចិត្តចូលរួមអភិវឌ្ឍន៌សាលាអន្តរជាតិអេអេលអេប្រកបដោយឆន្ទះលះបង់ខ្ពស់ដើម្បីប្រយោជន៌ដល់សិស្សក្រីក្រីដែលពុំមានលទ្ធភាពទៅរៀនសាលាល្អនិងមានតម្លៃសិក្សាថ្លៃនោះ ហើយមានឱកាសចូលរៀននិងទទួលបានគុណភាពដូចគេដែរ។

ទន្ទឹមនេះ សាលាកំពុងបោះជំហានទៅរកការអប់រំកុមារតូចដែលមានលក្ខណៈពិសេសតាមគោលការណ៍បីសំខាន់គឺបណ្តុះស្មារតីឱ្យស្រឡាញ់ការសិក្សា អប់រំកុមារឱ្យមានទម្លាប់និងអាកប្បកិរិយាល្អ និងផ្តល់នូវបរិស្ថានសិក្សាជាវិជ្ជមាន។

លោក នង វត្ថា បន្ថែមថា៖ក្រៅពីកម្មវិធីសិក្សាស្នូល សាលាបានបណ្តុះនូវគុណតម្លៃដល់សិស្សឱ្យមានភាពជឿជាក់ មានទំនាក់ទំនងល្អជាមួយមិត្តភក្រ័ បណ្តុះនូវស្មារតីស្រឡាញ់បរិស្ថាន បណ្តុះនូវចរិយាសម្បទា តាមរយៈការអប់រំផ្នែកសីលធម៌ សុជីវធម៌ បណ្តុះនូវវិជ្ជាសម្បទា និងបំណិនសម្បទា ជាដើម៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.