ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក


ខេត្តសៀមរាប៖ នាថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ ព្រះសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរ គណ ខេត្តសៀមរាប បាននិមន្តសួរសុខទុក្ខ នឹងចែកស្បៀងអាហារជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥៩៨ គ្រួសារស្ថិតនៅស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ ដែលជាអំណោយរបស់ សប្បុរសជននៅសហរដ្ឋអាមេរិក ដែលផ្តល់តាមរយៈសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះបវរវិជ្ជា ទេព ភឿន មានថេរៈដីកាថា ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ហើយអ្វីដែលព្រះសង្ឃដែលអាចជួយទៅបាន គឺនៅពេលដែលមើលឃើញអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ គឺជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ពី ព្រោះព្រះសង្ឃរស់នៅបាន គឺអាស្រ័យនឹងពុទ្ធបរិស័ទផងដែរ ។ ជាការពិតសព្វសត្វ អាចទ្រទ្រង់ជីវិតបានអាស្រ័យលើអាហារជាចាំបាច់ ។

ព្រះបវរវិជ្ជាបានមានសង្ឃដីកាបន្តថា អំណោយដែលបានធ្វើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយជួយរំលែកការលំបាកមួយគ្រាៗតែប៉ុណ្ណោះ មិនអាចឆ្លើយតបតាមសេចក្តីខ្វះខាតរបស់បងប្អូនឡើយ ដួច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងនៅផ្ទះ សូមធ្វើការដាំបន្លែបង្កាគ្រប់មុខក្នុងដីរបស់ខ្លួនបន្ថែមទៀត ដើម្បីកុំឱ្យមានការខ្វះខាតហូបចុក ព្រោះថាបន្លែបង្កាដែលយើងបានដាំ គឺអាចជួយសម្រាលជីវភាពបាន ហើយសំខាន់ បើចង់រួចផុតពីសេចក្តីទុក្ខ គឺត្រូវខំប្រឹងព្យាយាម និងកែខៃមុខរបរអាជីវកម្មឱ្យស្របតាមសមត្ថភាពរបស់ខ្លួន។

ព្រះបវរវិជ្ជាបន្តថា កន្លងមកនេះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម តែងតែបាននិមន្តចុះសួរសុខទុក្ខដល់ញាតិញោមដែល ជួបការលំបាកជាច្រើន ទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋភៀសសឹកកន្លងមក៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.