ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥


ខេត្តសៀមរាប៖ នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ របស់សាលាអន្តរជាតិខេម សាខាក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៥នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានថ្លែងថាវិស័យអប់រំគឺជាវិស័យអាទិភាពចម្បងលើគ្រប់វិស័យដទៃទៀតក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីអភិវឌ្ឍមូលដ្ឋានហើយជាមួយគ្នានេះ ចំណេះដឹង គឺមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។

លោកអភិបាលរងខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាង អភិវឌ្ឍធន ធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើន ជឿនលឿន ឈរលើឆាកជាតិ និងអន្តរជាតិ។

លោក ឌី រ៉ាដូ ថាចំណេះដឹង មានប្រភពមកពី កន្លែងផ្សេងៗគ្នា មានទាំងការសិក្សាជាមួយលោកគ្រូ អ្នកគ្រូ ឬនៅសាលា និងបានមកពីការធ្វើស្វ័យសិក្សា ឬការសិក្សាស្រាវជ្រាវដោយខ្លួនឯងព្រមទាំងបានមកពីបទពិសោធន៍ក្នុងជីវិតផងដែរ ចំពោះការសិក្សាពីសាលារៀន គឺត្រូវសិក្សាជាមួយលោកគ្រូ អ្នកគ្រូ ស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួង និងតាមកាលវិភាគរបស់សាលារៀន។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ • ជំរុញឱ្យនាយកសាលា និងលោកគ្រូ អ្នកគ្រូ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ និងកំណែទម្រង់នានាដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសស្តង់ដាសាលារៀនគំរូ និងបន្តផ្តោតលើការកែលម្អទាំងគុណភាពបង្រៀន និងបណ្តុះសីលធម៌ដល់សិស្ស ដើម្បីធានាថាការអប់រំគឺមានទាំងចំណេះដឹង និងចរិយាសម្បទា ហើយត្រូវធានាថា សាលារៀនមានបរិស្ថានស្អាត បៃតង និងមានអនាម័យល្អ ព្រមទាំងផ្តល់ការការពារសុវត្ថិភាពខ្ពស់ដល់សិស្សានុសិស្សផងដែរ។

លោក មាន់ សុភី នាយកសាលាអន្តរជាតិខេមក្នុងខេត្តសៀមរាប បានមានប្រសាសន៍ថា ការៀបចំពិធីដ៏មានសារសំខាន់នេះឡើងគឺដើម្បីបង្ហាញពីការយកទុកចិត្តដាក់របស់គណៈគ្រប់គ្រងសាលាដល់សិស្សានុ សិស្ស និងបង្កើនទំនាក់ទំនងរវាងមាតាបិតា អ្នកអាណាព្យាបាលសិស្សនិងជាមួយសាលាអន្តរជាតិខេម និងជាការលើកទឹកចិត្តដល់សិស្សឱ្យកាន់តែខិតខំសិក្សាបន្ថែមទៀត ដើម្បីពង្រឹងវិសាលភាពរបស់អប់រំរបស់សាលាក៏ដូចជាធ្វើឱ្យសិស្សមានភាពសប្បាយរីករាយក្នុងការរៀនសូត្រនិងបង្កើតទំនាក់ទំនងល្អទៅកាន់សង្គមខាងក្រៅផងដែរ ។

លោក មាន់ សុភី បន្តថាសាលាអន្តរជាតិខេមត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ នៃគុណភាពវិជ្ជា ការអភិវឌ្ឍសិស្សជាស្រុង និងការចូលរួមជាមួយសហគមន៍ ដែល មានភាពថ្កុំថ្កើងបែបគ្រួសារ មានភាពចូលរួម និងបង្កើតឱកាសឲ្យសិស្សទទួលបានការរីកចម្រើនទាំងផ្នែកបញ្ញា សង្គម និង អារម្មណ៍ ហើយគ្រូបង្រៀន និងបុគ្គលិកសាលា ទាំងអស់បានចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពបន្ត ដើម្បីធានាថា ការបង្រៀនមាន គុណភាព ប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ។

លោក មាន់ សុភី នាយកសាលាអន្តរជាតិខេម បានមានប្រសាសន៍បន្ថែមថា សិស្សឆ្នើមជាច្រើន ត្រូវបានជ្រើសរើសទទួល វិញ្ញាបនបត្រនិងប័ណ្ណសរសើរ ដើម្បីលើកទឹកចិត្ត និងអបអរសាទរដល់ លទ្ធផលឆ្នើមនៃការខិតខំប្រឹងប្រែង។ហើយសាលាក៍មានអាហារូបករណ៍សម្រាប់គ្រួសារក្រីក្រ ត្រូវបានផ្តល់ជាប្រចាំ ដើម្បីជួយឲ្យកុមារទាំងអស់មានឱកាសសិក្សាស្មើភាពគ្មានការរើសអើង។ លោកបានបញ្ជាក់ថាសម្រាប់សិស្សដែលមកពីគ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចទាបគឺសាលាផ្តល់ជាឱកាសសិក្សាឥតគិតថ្លៃ ឬបញ្ចុះតម្លៃថ្នាក់សិក្សាគាំទ្រផ្នែកសម្ភារៈសិក្សា និងសម្លៀកបំពាក់សាលា ដើម្បីឱកាសអភិវឌ្ឍន៍សមត្ថភាព និងចូលរួមសកម្មភាពសាលានិង ដើម្បីបង្កើនឱកាសអប់រំស្មើភាពសម្រាប់កុមារទាំងអស់ ។

លោក មាន់ សុភី ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមផង ដែរ ថា ការប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ នៃសាលាទាំង៤សាខាគឺសាលាអន្តរជាតិខេមនៅក្រុងរុនតាឯកតេជោសែន .សាលាអន្តរជាតិខេមស្រុកវ៉ារិន .សាលាអន្តរជាតិខេមស្រុកសូទ្រនិគម និងសាលាអន្តរជាតិខេមស្វាយលើ ក្នុងខេត្តសៀមរាប ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.