ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តើអាជីវកម្មរុករករ៉ែមាសរបស់លោក សីហា បានអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែហើយឬនៅ?


ខេត្តបាត់ដំបង៖ តាមប្រភពច្បាស់ការបានរាយការណ៍ឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ថាមានទីតាំងរុករកធ្វើអាជីវកម្ម រ៉ែមាសខុសច្បាប់ចំនួន២ទីតាំងដែលស្ថិតនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្រោយពីបានទទួលដំណឹងថាមានទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នោះភ្លាមអ្នកសារព័ត៌មានយើងបានចុះទៅផ្តិតរូបភាពនៅទីតាំងនោះតែម្តង និងបានសាកសួរកម្មករដែលកំពុងបម្រើការនៅទីនោះ ទើបដឹងថា ទីតាំងនោះជារបស់បុគ្គលឈ្មោះ សីហា មានទីលំនៅភូមិបារាំងធ្លាក់ ឃុំបារាំង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ កម្មករនៅទី នោះបានបន្ថែមថាទីតាំងធ្វើរ៉ែនេះបើកដំណើរការយួរមកហើយ ដោយតែងតែឃើញមានមនុស្សខ្លះពាក់ឯកសណ្ឋាន និងខ្លះទៅសំលៀកបំពាក់ធម្មតាចេញចូលហើយក៏ទៅបាត់ ។

ដើម្បីគោរពទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មានសហការីយើងបានទូរស័ព្ទសាកសួរព័តមានបន្ថែមម្ចាស់ទីតាំងអាជីវកម្មរ៉ែនោះដែលមានឈ្មោះ សីហា តាមទូរស័ព្ទលេខ ០៣១៥៥៥៥៤៦៦ ដោយលោកឆ្លើយថា លោកមិននៅកន្លែងនោះទេ ដោយឱ្យទំនាក់ទំនងទៅកាន់អ្នកកាន់លុយតាមរយៈលេខ ០៧១៦៧៧៧៧៦៥ លេខទូរស័ព្ទនេះភ្នាក់ងារយើងទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកលើក ។

តាមប្រភពបានប្រាប់បន្ថែមថា ទីតាំងធ្វើអាជីវកម្មរ៉ែនោះ ធ្លាប់មានកម្លាំងអធិការរដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះធ្វើការបង្ក្រាបមួយលើកកន្លងមកហើយ មួយរយៈចុងក្រោយនេះនៅបន្តធ្វើដដែរមិនដឹងថាគេមានខ្នងធំប៉ុណ្ណានេះទេ ។

នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ការីនិពន្ធនៃអង្គភាពយើងបានទូរស័ព្ទជម្រាបសួរ លោក ជឿន សុភ័ក្រ្ត មេឃុំភ្នំព្រឹក លោកបានបញ្ជាក់ប្រាប់ថា ទីតាំងអាជីវកម្មធ្វើរ៉ែមាសរបស់បុគ្គលឈ្មោះសីហា ដែលមានរបងព័ទ្ធខាងមុខដីនោះធ្លាប់បានចុះបង្ក្រាបម្តងហើយ បើនៅមានទៀតចាំមើលលោកឱ្យនគរបាលឃុំរបស់លោកចុះទៅមើលម្តងទៀត ។

ចំណែកលោក សុង សុភ័ក្រ្ត អភិបាលគណៈអភិបាលស្រុកភ្នំព្រឹក លោកមិនបានឆ្លើយតបទេ ខណៈអ្នកសារព័ត៌មានបានទំនាក់ទំនងតាមរយៈតេឡេក្រាម (Telegram) ។

បើតាមមន្ត្រីនៅមន្ទីរ រ៉ែ និងថាមពលខេត្តបាត់ដំបង លោកបានបញ្ជាក់ប្រាប់តាមទូរស័ព្ទថាទីតាំងខាងលើពិតជាមិនមានលិខិតអនុញ្ញាតនោះទេ ។

យោងច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៣០ ខែ ខុសភា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី ៦ នីតិកាលទី ២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាម លើទម្រង់ និង គតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គ លើកទី ៥ នីតិកាលទី ១ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ..
មាត្រា ៣៣..
បុគ្គលណាដែលធ្វើប្រតិបត្តិការស្វែងរុករកធនធានរ៉ែ ដោយគ្មានអាជ្ញាប័ណ្ណ ធនធានរ៉ែ ត្រូវពិន័យជាប្រាក់ចំនួនពី ៥០០.០០០ (ហាសិបម៉ឺន) រៀល ទៅ ១.០០០.០00 (មួយលាន) រៀល ។
ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយ លាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ឬផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ)ឆ្នាំ ឬត្រូវផ្តន្ទាទោសទាំងពីរ ។

ប្រជាពលរដ្ឋសូមគោរពស្នើដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង សូមលោកមេត្តាចាត់តាំងមន្ត្រីល្អៗក្នុងខេត្តជួយចុះពិនិត្យ និងធ្វើអធិការកិច្ចលើទីតាំងអាជីវកម្មរ៉ែមាសរបស់បុគ្គលឈ្មោះ សីហា ថាតើមានបុគ្គលណាខ្លះដែលពាក់ព័ន្ធបានជាបណ្តែតបណ្តោយឱ្យមានអាជីវកម្មខុសច្បាប់ដូចនេះដែលជាហេតុធ្វើឱ្យបាត់បង់សួយសារអាករចូលជាតិជាដើម ៕

ដោយ ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.